អាហារដែលត្រូវចៀសវាងពេលឈឺក្បាល ផ្តាសាយ និង រាគ

  • 2020-02-18 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​នៅ​ពេល​ឈឺ​ អ្នក​តែង​តែ​យក​ចិត្ត​ទុក​ដាក់​​លើ​សុខភាព។ លើស​ពី​នេះ ​ក៏​ព្យាយាម​ស្វែង​រក​អាហារ​មាន​ជីវជាតិ​ដើម្បី​ជួយ​ព្យាបាល​ឲ្យ​បាន​លឿន​ផង​ដែរ។ ​ប៉ុន្តែ​អ្នក​ដឹង​ទេ​ថា ​អាហារ​មាន​ជីវជាតិ​មួយ​ចំនួន​​ ​មិន​គួរ​ញ៉ាំ​អំឡុង​ពេល​អ្នក​​ឈឺ​ឡើយ ​ដូច​ជា ​ពេល​​ឈឺ​ក្បាល ​ហៀរ​សំបោរ ឬ​ឈឺ​ក្រពះ​ជា​ដើម។

រូបតំណាង

**១. ​ពេល​អ្នក​ផ្ដាសាយ​ ឬ​វិល​មុខ**

​# ​អាហារ​មិន​គួរ​ញ៉ាំ

រូបតំណាង

-​ផ្ទី ៖ ​វា​ផ្ទុក​ដោយ​សារធាតុ Histamine ​ដែល​ទាក់​ទង​នឹង​ជំងឺ​ផ្ដាសាយ​និង​វិល​មុខ ​ដូច្នេះ​វា​អាច​បណ្ដាល​ឲ្យ​​ជំ​ងឺ​នេះ​កាន់​តែ​ធ្ងន់​ធ្ងរ។

រូបតំណាង

-គ្រាប់​ធញ្ញជាតិ ៖ ញ៉ាំ​គ្រាប់​ធញ្ញជាតិ​អំ​ឡុង​ពេល​ឈឺ​​ធ្វើ​ឲ្យ​រាង​កាយ​ធ្វើការ​កាន់​តែ​ខ្លាំង ដែល​ប៉ះ​ពាល់​ដល់​ក្រពះ​ថែម​ទៀត។

រូបតំណាង

-ស្ពៃ​ប្រូ​ខូ​លី៖ ​ដោយ​សារ​វា​សម្បូរ​សារ​ជាតិ​សរសៃ​ខ្ពស់ ​វា​នឹង​ធ្វើ​ឲ្យ​​ពិបាក​ដល់​ការ​រំលាយ​អាហារ​នៅ​ពេល​អ្នក​ឈឺ។

២. ​​ពេល​អ្នក​ឈឺ​ក្បាល

​# អាហារ​ដែល​មិន​គួរ​ញ៉ាំ

រូបតំណាង

-Cheese ​៖ ​ ​ដោយសារ​វា​ផ្ទុក​សារជាតិ​អ៊ី​ស្តា​មីន​ខ្ពស់ ​នោះ​បណ្ដាល​ឲ្យ​សរសៃឈាម​​យឺត ​ដែល​ជា​ហេតុ​នាំ​ឲ្យ​កាន់​តែ​ឈឺ​ក្បាល​លើស​ដើម។

រូបតំណាង

-​​​អាហារ​​ផ្អាប់ ឬ​ជ្រក់​៖ ​ប្រភេទ​អាហារ​ទាំង​នេះ​​សម្បូរ​សារជាតិ Thiramine ​ដែល​រំញោច​ឲ្យ​​អ្នក​មាន​អាការៈ​ឈឺ​ក្បាល ​ប៉ះពាល់​ដល់​សរសៃឈាម។

៣. នៅ​ពេល​អ្នក​ក្អក ​ឬ​ឈឺ​ក

#អាហារ​មិន​គួ​រ​ញ៉ាំ

រូបតំណាង

-​បន្លែ​ឆៅ៖ ​​ដោយសារ​បន្លែ​ឆៅ​ជា​ទូ​ទៅ​មាន​សភាព​​រឹង ​ដូច្នេះ​​វា​សម​ស្រប​សម្រាប់​អ្នក​មាន​អាការៈ​ក្អក និង​ឈឺ​ក​ទេ។ ​ទោះ​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អាហារ​មាន​គុណ​ប្រយោជន៍​ដល់​​សុខភាព​ក្ដី ​តែ​គួរ​ផ្អាក​មួយ​​រយៈ​បើ​អ្នក​កំពុង​មាន​អាការៈ នេះ។

រូបតំណាង

-​ផ្លែ​ឈើ​មាន​រស​ជាតិ​ជូ៖ ដោយសារ​តែ​អាស៊ីត​របស់​ពពួក​ផ្លែ​ឈើ​ទាំង​នេះ​ធ្វើ​ឲ្យ​បំពង់​ក​កាន់​តែ​ឈឺ ​ដូច្នេះ​អ្នក​អាច​​ស្វែង​រក​​ផ្លែ​ឈើ​ណា​ដែល​មាន​វីតាមីន C ​ផ្សេង​ទៀត​ក្នុង​អំឡុង​ពេល​នេះ​។

៤. នៅ​ពេល​ឈឺ​ក្រពះ ក្អួត ​ឬ​រាគ

​# អាហារ​មិន​គួ​រ​ញ៉ាំ

រូបតំណាង

-​ផលិត​ផល​ផ្សំ​ពី​ទឹក​ដោះ​គោ៖ អាហារ​ទាំង​នេះ​ច្រើន​ផ្ទុក​ជាតិ​ Lactos ​ដែល​ធ្វើ​ឲ្យ​​ក្រពះ​​ពិបាក​រំលាយ​អាហារ ឈឺ​ពោះ ​និង​រាគ​កាន់​តែ​ខ្លាំង។

រូបតំណាង

-​​សណ្ដែក ៖ ​​ជាតិ​ស្ករ​ក្នុង​សណ្ដែក​បណ្ដាល​ឲ្យ​រលាក​ក្រពះ ​រាង​កាយ​​ផលិត​អង់ស៊ីម​ដែល​មិន​គ្រប់​គ្រាន់​សម្រាប់​​រំលាយ​អាហារ​មាន​ជាតិ​ស្ករ​ទាំង​នេះ​៕​​​

​អាន​បន្ត​៖ ​ វិធីសាស្រ្តចំណាយពេលតិច ប៉ុន្តែអាចគេងលក់បានគ្រប់គ្រាន់និងស្កប់ស្កល់

ប្រភព៖ Tonkit360 ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម