វិធីសាស្រ្តចំណាយពេលតិច ប៉ុន្តែអាចគេងលក់បានគ្រប់គ្រាន់និងស្កប់ស្កល់

  • 2020-02-18 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​គេង​បាន​គ្រប់​គ្រាន់ ​នោះ​​នឹង​ជួយ​ឲ្យ​​អ្នក​មាន​សុខភាព​ល្អ​ទាំង​ផ្លូវ​ចិត្ត​និង​ផ្លូវ​កាយ។ ​​ដោយសារ​នៅ​ពេល​រាង​កាយ​សម្រាក​បាន​គ្រប់​គ្រាន់ ​អ្នក​ក៏​មាន​ថាម​ពល​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ​បាន​ល្អ​ផង​ដែរ។ ​ផ្ទុយ​ទៅ​វិញ ​បើ​គេង​មិន​ឆ្អែត ​វា​ផ្ដល់​គុណ​វិបត្តិ​យ៉ាង​ច្រើន​ដូច​ជា ​អស់​កម្លាំង​នៅ​ពេល​ថ្ងៃ ​ឡើង​ទម្ងន់ ​និង​ប៉ះ​ពាល់​ដល់​សុខភាព​ជា​ច្រើន​ទៀត។

រូបតំណាង

ទន្ទឹម​នឹង​នេះ ​មនុស្ស​មួយ​ចំនួន​ក៏​មាន​វិបត្តិ​គេង​មិន​លក់ ​ជា​ហេតុ​ធ្វើ​ឲ្យ​​ការ​គេង​មិន​គ្រប់​គ្រាន់​ផង​ដែរ។ ​ដូច្នេះ​ហើយ ​ចៀស​វាង​បញ្ហា​ទាំង​នេះ ​អ្នក​អាច​សាក​ល្បង​តិច​និក​ងាយ​ៗ​​ខាង​ក្រោម ​ដែល​មិន​​ពិបាក​ទាល់​តែ​សោះ​សម្រាប់​ការ​អនុវត្ត ហើយ​ការ​ចំណាយ​ពេល​ទៀត​សោត ​ក៏​មិន​ច្រើន​ពេក​ដែរ។ វា​អាច​ឲ្យ​អ្នក​មាន​អារម្មណ៍​ប្លែក​ដំបូង ​ដោយសារ​មិន​ទាន់​ស៊ាំ ​តែ​បើ​អ្នក​ទម្លាប់​មក​ធ្វើ​រឿង​ទាំង​នេះ​ នោះ​អ្នក​ច្បាស់​ជា​គេង​លក់​បាន​យ៉ាង​ស្កប់​ស្កល់ ​ព្រម​ទាំង​គ្រប់​គ្រាន់​​ថែម​ទៀត។

រូបតំណាង

១. ​ទម្លាប់​ចូល​និង​ក្រោក​ពី​គេង​ឲ្យ​បាន​ទៀង​​ទាត់

២. ​កុំ​ព្យាយាម​ផ្លាស់​ប្ដូរ​ម៉ោង​ចូល​គេង​ឲ្យ​សោះ

​៣. ​មុន​ចូល​គេង ​គួរ​​រក្សា​​ចិត្ត​ឲ្យ​ស្ងប់ ​​កុំ​បើក​ទូរទស្សន៍​ចោល ​កុំ​ដាក់​ទូរសព្ទ​ក្បែរ​ខ្លួន

៤. ​កុំ​ហាត់​ប្រាណ​មុន​ចូល​គេង

រូបតំណាង

៥. ​ចៀស​វាង​​​ញ៉ាំ​​អាហារ ឬ​ផឹក​ភេសជ្ជៈ​ដែល​ផ្ទុក​ជាតិ​នីកូទីន​និង​កាហ្វេ​អ៊ីន ព្រោះ​សារធាតុ​ទាំង​នេះ​អាច​ប៉ះ​ពាល់​ដល់​ដំណេក​បាន។ ​ពិសេស​ កាហ្វេ​អ៊ីន​​វា​អាច​នៅ​ក្នុង​រាង​កាយ​លើស​ពី​៨​ម៉ោង ដូច្នេះ​មិន​គួរ​ផឹក​វា​អំឡុង​ពេល​រសៀល ​ឬ​ពេល​ល្ងាច​នោះ​ទេ

៦. សាក​ល្បង​ចេញ​ក្រៅ​នៅ​ពេល​ល្ងាច ​ដើម្បី​រាង​កាយ​បាន​ធ្វើ​លំហាត់​ប្រាណ

៧. រៀប​ចំ​កន្លែង​គេង​ជាមួយ​បរិយាកាស​ឲ្យ​បាន​សម​រម្យ។ ​បន្ទប់​គេង​គួរ​តែ​ជា​កន្លែង​ស្ងប់​ស្ងាត់ រី​ឯ​ពន្លឺ​​អំពូល​គួរ​តែ​សម​ល្មម​ ​មិន​គួរ​ជ្រើស​យក​អំពូល​មាន​ពន្លឺ​ចែង​ចាំង​ពេក​ទេ

រូបតំណាង

​៨. វិធី​​ដែល​ជួយ​ឲ្យ​ការ​គេង​បាន​លក់​​ឆាប់​បំផុត ​អ្នក​អាច​ងូត​ទឹក​ក្ដៅ ​ឬ​ផឹក​ទឹក​ដោះ​គោ​ក្ដៅ​មុន​ចូល​គេង៕​​

ប្រភព៖ Sanook ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម