តិចនិក​ ៤ យ៉ាង​ជួយ​ថែរក្សា​ស្បែក​​មុខ​ឱ្យ​នៅ​ក្មេង​បាន​យូរ មិន​ងាយ​ស្គាល់​ស្នាម​ជ្រីវ​ជ្រួញ​

  • 2020-02-17 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​គ្រប់​រូប​តែង​ប្រាថ្នា​ស្បែក​មុខ​ម៉ដ្ឋ​ រលោង និង​ ក្មេង​ជាង​វ័យ​ជាដើម។ យ៉ាង​ណា​មិញ ពេល​ខ្លះ​ ការ​ពិត​មិន​បាន​ដូច​ការ​ប្រាថ្នា​នោះ​ទេ។ នារី​ដែល​មាន​វ័យ​ចាប់​ពី​ ៣០​ឆ្នាំ​ឡើង​ទៅ​ ភាគ​ច្រើន​តែង​ជួប​ប្រទះ​នូវ​បញ្ហា​រឿង​ស្នាម​ជ្រីវ​ជ្រួញ​នៅ​លើ​ផ្ទៃ​មុខ ហើយ​ពេល​នោះ​ហើយ​ដែល​សម្រស់​ចាប់​ផ្តើម​ថយ​ចុះ​ជា​បណ្តើរៗ បើ​មិន​បាន​ថែ​ទាំ​ឱ្យ​បាន​ខ្ជាប់​ខ្ជួន។ ដូច្នេះ​ បើ​អ្នក​ចង់​រក្សា​ស្បែក​មុខ​ឱ្យ​នៅ​ក្មេង​បាន​យូរ គួរ​ធ្វើ​ការ​ការពារ​ផ្ទៃ​មុខ​ដោយ​តិចនិក​ទាំង​ ៤ សំខាន់ៗ​នេះ៖

១. លាង​គ្រឿង​សំអាង​ឱ្យ​បាន​ស្អាត​ពី​ផ្ទៃ​មុខ

រូបតំណាង​

ការ​លាង​សម្អាត​ផ្ទៃ​មុខ​គឺ​ជា​រឿង​សំខាន់ ជា​ពិសេស​សម្រាប់​សុភាព​នារី​ដែល​និយម​ផាត់​មុខ​ជា​ប្រចាំ។ ផលិតផល​លាប​មុខ​របស់​អ្នក​អាច​​នឹង​ស្អិត​ជាប់​រន្ធ​មុខ​ ប្រសិន​បើ​មិន​ត្រូវ​បាន​លាង​ជម្រះ​ឱ្យ​បាន​ស្អាត​ល្អ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​អាច​បង្ក​ជា​បញ្ហា​ស្បែក​មុខ​នានា​ ដែល​រួម​មាន​ ស្បែក​មុខ​ស្រអាប់ កើត​មុន​ និង​ ងាយ​ជ្រួញ​ជា​ដើម។ ដូច្នេះ អ្នក​ត្រូវ​លាង​សម្អាត​ស្បែក​មុខ ​ដោយ​ធ្វើ​ការ​ជូត​ទឹក​លាង​ជម្រះ​Make Up ជាមុន​សិន រួច​បន្ថែម​ជា​មួយ​ការ​ដុស​សាប៊ូ ឬ ហ្វូម​លាង​មុខ​ដែល​គ្មាន​ជាតិ​កាត់​ខ្លាំង​ដល់​ស្បែក​មុខ ជា​ការ​ស្រេច។

២. ផឹក​ទឹក​ឱ្យ​បាន​ច្រើន​ ចៀសវាង​ប្រភេទ​ភេសជ្ជៈ​ផ្សេង

រូបតំណាង​

តែ កាហ្វេ និង សុរា សុទ្ធ​សឹង​ជា​ប្រភេទ​ភេសជ្ជៈ​ដែល​ងាយ​ធ្វើ​ឱ្យ​ផ្ទៃ​មុខ​មាន​សភាព​ជ្រីវ​ជ្រួញ។ ទឹក​គឺ​ជា​ប្រភព​នៃ​ភាព​សំណើម ទាំង​ដល់​រាង​កាយ​ និង ស្បែក ដូច្នេះ អ្នក​គួរ​ពិសារ​ទឹក​ឱ្យ​បាន​ច្រើន​ជំនួស​ភេសជ្ជៈ​ទាំង​នោះ​​ដែល​អាច​ប៉ះ​ពាល់​ដល់​ស្បែក​មុខ​ក្នុង​រយៈ​ពេល​យូរ។

៣. ចៀស​វាង​ការ​ញុំា​ជាតិ​ផ្អែម​

រូបតំណាង​

ការ​ទទួល​ទាន​ជាតិ​ផ្អែម ឬ ស្ករ​ច្រើន​​ងាយ​បង្ក​ឱ្យ​ស្បែក​មាន​សភាព​ជ្រីវ​ជ្រួញ​ដូច​គ្នា ពី​ព្រោះ​ជាតិ​ស្ករ​អាច​ទៅ​បំផ្លាញ​ភាព​តឹង​ណែន​នៃ​ស្បែក​មុខ​នារី​ដែល​មាន​នាទី​ការ​ពារ​ភាព​ជ្រីវ​ជ្រួញ​នៃ​ស្បែក។ ដូច្នេះ បើ​អ្នក​មិន​ចង់​ឃើញ​ស្បែក​មុខ​មាន​សភាព​ចាស់​ជាង​វ័យ គួរ​កាត់​បន្ថយ​ការ​ញុំាំ​របស់​ផ្អែម​ចោល​ខ្លះ​ ព្រោះ​ភាព​ជ្រីវ​ជ្រួញ​គឺ​ងាយ​នឹង​កើត​ឡើង តែ​មិន​ងាយ​នឹង​បាត់​ទៅ​វិញ​ឡើយ។

៤. លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ជា​ប្រចាំ

រូបតំណាង​

ឡេ​ការពារ​កម្តៅ​ថ្ងៃ​គឺ​ជា​ផលិតផល​ដែល​នារី​គ្រប់​រូប​ត្រូវ​​លាប​លើ​ផ្ទៃ​មុខ​រាល់​ពេល​ចេញ​ដំណើរ​ទៅ​ខាង​ក្រៅ​ជា​រៀង​រាល់​ថ្ងៃ។ វា​មាន​តួនាទី​ជួយ​ការពារ​ស្បែក​មុខ​ពី​ការ​រង​នូវ​​កម្តៅ​កាំ​រស្មី​UV ដែល​អាច​ធ្វើ​ឱ្យ​ស្បែក​មុខ​ងាយ​រង​នូវ​បញ្ហា​​ដូចជា​ ការ​ឡើង​អាចម៍​រុយ​ ជាំ ឬ មាន​ស្នាម​ជ្រីវ​ជ្រួញ​ជាដើម។ អ្នក​អាច​ជួយ​ការពារ​ស្បែក​មុខ​របស់​អ្នក​ពី​បញ្ហា​មុខ​ទាំង​អស់​នេះ​តាម​រយៈ​ការ​លាប​នូវ​ឡេ​កម្តៅ​ថ្ងៃ​ជា​ប្រចាំ​ឱ្យ​បាន​ខ្ជាប់​ខ្ជួន មុន​នឹង​ត្រូវ​ខូច​ស្បែក​មុខ​អស់​ដោយ​សារ​ការ​មិន​យក​ចិត្ត​ទុក​ដាក់៕​

រូបតំណាង​

អានបន្ត៖ តិចនិក​កម្ចាត់​មុន​ក្បាល​​ខ្មៅ​​លើ​ច្រមុះ​​ដល់​ឫស​ មិន​ឲ្យ​កើត​វិញ​ជា​រៀង​រហូត

ប្រភព៖ Sanook ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម