កំហុសដែលអ្នកគួរជៀសវាង បើចង់ឲ្យស្ទីលថតរូបមើលទៅមិនឆ្គង

  • 2020-02-10 08:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រាល់​ពេល​ថត​រូប មនុស្ស​គ្រប់​គ្នា តែង​មាន​ស្ទីល​មួយ​ប្រចាំ​ខ្លួន ដែល​ចូល​ចិត្ត​ធ្វើ​​ជា​ញឹក​ញាប់ ឃើញ​សឹង​តែ​គ្រប់​ប៉ុស្តិ៍។ ប្រសិន​បើ​អ្នក​មាន​បំណង​ចង់​​ផ្លាស់​ប្តូរ​ស្ទីល កុំ​ឲ្យ​​មើល​ទៅ​​ដដែល​ៗ​ពេក និង​​ដើម្បី​បន្ថែម​ភាព​ទាក់ទាញ​សមរម្យ​​មិន​ឆ្គង គួរ​ជៀស​វាង​កំហុស​ទាំង​នេះ​ នៅ​ពេល​ថត​រូប​។

មិន​គួរ​ដាក់​ជើង​ទាំងសង​ខាង​ស្របគ្នា អាច​ទម្លាក់​ម្ខាង​ចុះ ហើយ​ម្ខាង​ទៀត​បញ្ឈរ​ឡើង​និង​បោះ​ទៅ​មុខ​បន្តិច

ឈរ​បោះ​ជើង​ម្ខាង​មក​មុខ​ដើម្បី​ឲ្យ​ឃើញ​កាន់​តែ​ខ្ពស់ ហើយ​លើក​ដៃ​ម្ខាង​ដើម្បី​បង្ហាញ​ទម្រង់​ចង្កេះ

បើ​ថត​ស្ទីល​អង្គុយ គួរ​បោះ​ជើង​ម្ខាង​​មក​មុខ ហើយ​​ជើង​ម្ខាង​ទៀតលុត​ជង្គង់​

បើ​ថត​​លើ គួរ​លើក​ដៃ​ដើម្បី​បង្ហាញ​ទម្រង់​ខ្លួន និង​មិន​គួរ​ថត​មួយ​ជំហរ​ខ្លួន​នោះ​ទេ

បែរ​ខ្លួន​មក​ចំហៀង​បន្តិច​ នៅ​ពេល​ថត​អង្គុយ​លើ​កៅអី

ស្ទីល​មួយ​នេះ​វិញ​ ស័ក្តិសម​បំផុត​សម្រាប់​អ្នក​ដែល​ថត​ប្លង់​ពី​ខាងក្រោម​

បត់ជើងម្ខាង ហើយ​ជើងម្ខាងទៀតត្រូវ​ដាក់​បញ្ឈរឡើង

ងើយ​ក​ឲ្យ​ត្រង់​ហើយ​សម្លឹង​មក​មុខ ទើប​​មើល​ទៅ​មាន​ទំនុក​ចិត្ត

ទម្លាក់​ដៃ​ចុះ​ ហើយ​​ព្យាយាម​ដាក់​ក​ស្រប​​គ្នា​ជាមួយ​នឹង​ដង​ខ្លួន

ងើប​ស្មា​​និង​ដង​ខ្លួន​ឲ្យ​ត្រង់ ប្រកប​ដោយ​ភាព​ជឿជាក់

បែរ​ចំហៀង​​ដោយ​ដាក់​ដៃ​ស្រប​គ្នា​នៅ​​លើ​ភ្លៅ ហើយ​បោះ​ជើង​ទាំង​សង​ខាង​មក​ក្រោយ​បន្តិច

ដើម្បី​រំលេច​ដង​ខ្លួន​កាន់​តែ​ច្បាស់ ត្រូវ​បញ្ឈរ​ស្មា​ឲ្យ​ត្រង់ ដៃ​ម្ខាង​ទម្លាក់​ចុះ​ដាក់​ជិត​ត្រគាក​ និង​ម្ខាង​ទៀត​ទម្លាក់​លើ​ជង្គង់​ដោយ​ពុំ​បាច់​ប្រឹង

គង​អន្ទាក់​ខ្លា អែន​ដង​ខ្លួន​មក​មុខ​បន្តិច ដាក់​​ដៃ​ម្ខាង​ប៉ះ​ថ្គាម​តិចៗ​ ហើយ​ម្ខាង​ទៀត​​ដាក់​លើ​ភ្លៅ​ឲ្យ​ម្រាម​ចេញ​មក​ខាង​ក្រៅ ប្រើ​ដៃ​ម្ខាង​​ច្រត​ចង្កេះ ​បោះ​កែង​ដៃ​ម្ខាង​ទៀត​ឲ្យ​ផុត​​ពី​ចង្កេះ​និង​ដាក់​​​ម្រាម​ដៃ​លើ​ភ្លៅ​ ​

ច្រត​ចង្កេះ​​ដោយ​ដាក់​ម្រាម​ដៃ​ទាំង​សង​ខាង​ខ្ពស់​ទាប​ជាង​គ្នា​បន្តិច ហើយ​កុំ​ភ្លេច​ដាក់​ជើង​ខ្វែង​គ្នា៕

រូបភាព៖ Pinterest

ចុចអានបន្ត៖ កាយវិការថតរូប១២ស្ទីល ធ្វើតែបន្តិច ទាក់ទាញខ្លាំង

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម