កុំឲ្យអនាគតយ៉ាប់យឺន! មកយល់ច្បាស់ពីការរៀបចំផែនការគ្រួសារ សម្រាប់គ្រួសារសម័យថ្មីមុនយកកូន

  • 2020-02-05 03:17:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​​បង្កើត​គ្រួសារ​មួយ​ដែល​ពេញលេញ និង​មាន​សុភមង្គល​ ​ លោកអ្នក​ត្រូវ​តែ​មាន​ផែន​ការ​ឱ្យ​បាន​ច្បាស់ ដូចជា ​សេដ្ឋកិច្ច​គ្រួសារ​ លក្ខខណ្ឌ​សុខភាព​ល្អ និង​ពេល​វេលា​សម​ស្រប​ដែល​ត្រូវ​យក​កូន។

សារៈសំខាន់​នៃ​​ការ​រៀបចំ​ផែនការ​គ្រួសារ​ប្រកប​ដោយ​គុណភាព​​ គឺ​ត្រូវ​តែ​​សម្រេច​ចិត្ត​ដោយ​គូ​ស្វាមី​ភរិយា គួប​ផ្សំ​ជា​មួយ​ការ​ប្រឹក្សា​យោបល់​របស់​វេជ្ជបណ្ឌិត​ជំនាញ។ វា​នឹង​ជួយ​ឲ្យ​អ្នក​មាន​សុខភាព​បន្ត​ពូជ​ល្អ កាត់​បន្ថយ​អត្រា​ជំងឺ​​ពាក់ព័ន្ធ ជា​ពិសេស​នោះ​គឺ ជួយ​បំបាត់​កង្វល់​ផ្លូវចិត្ត កាត់បន្ថយ​បញ្ហា​បន្ត​ពូជ ​បង្កើន​ទំនុក​ចិត្ត និង​ទំនាក់​ទំនង​ល្អ​រវាង​ស្វាមី​ភរិយា។

ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​ខ្ពស់ និង​ភាព​ងាយ​ស្រួល ឥលូវ​នេះ​អ្នក​អាច​ទៅ​ប្រឹក្សា​យោបល់​ជា​មួយ​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស ដែល​មាន​វិជ្ជាជីវៈ និង​បទពិសោធន៍​ច្រើន​ឆ្នាំ​ នៅ​ឯ​​មន្ទីរពេទ្យ អឃីត កោះ​ពេជ្រ មុន​ពេល​ដែល​លោក​អ្នក​សម្រេច​ចិត្ត​ក្នុង​ការ​យក​កូន​ កំណត់​ចំនួន​កូនស្រី និង​កូន​ប្រុស​ដែល​​អ្នក​ចង់បាន គំលាត​នៃ​ការ​យក​កូន​ពី​មួយ​ទៅ​មួយ​ និង​ការ​ជ្រើសរើស​មធ្យោបាយ​ពន្យារកំណើត​បន្ទាប់​ពី​សម្រាល​កូន​តាម​ប្រាថ្នា​រួច។

មាន ៣ ចំណុច​សំខាន់ៗ​នេះ​អាច​ជួយ​ឱ្យ​លោក-អ្នក​ឲ្យ​មាន​សុខភាព​ និង​សេដ្ឋកិច្ច​គ្រួសារ​ល្អ​ប្រសើរ​ឡើង ៖

១ .​ការ​ប្រឹក្សា​មុន​ពេល​មាន​ផ្ទៃពោះ​ ដែល​គូស្វាមី​ភរិយា​អាច​ប្រឹក្សា និង​ពិនិត្យ​សុខភាព​លើ​ចំណុច​ខាង​ក្រោម​ដូចជា៖

  • ពិនិត្យ​អេកូសាស្ត្រ​ឆ្អឹង​ត្រគាក
  • ពិនិត្យ​មើល​គ្រាប់​ឈាម
  • ពិនិត្យ​មើល​ក្រុម​ឈាម
  • ពិនិត្យ​រក​មេរោគ​ថ្លើម​សេ C
  • ពិនិត្យ​រក​មេរោគ​ថ្លើម​បេ B
  • ពិនិត្យ​អង់ទីគ័រ​ថ្លើម​បេ B
  • ពិនិត្យ​រក​មេរោគ​អេដស៍
  • ពិនិត្យ​រក​ជំងឺ​ស្វាយ
  • ពិនិត្យ​​មើល​ជំងឺ​តាឡាសេមី ។

​២. ការ​ប្រឹក្សា​អំពី​ការ​កំណត់​ភេទ​កូន និង​គំលាត​រវាង​កូន​មួយ​ទៅ​មួយ

៣. មធ្យោបាយ​ពន្យារកំណើត​បន្ទាប់​ពី​​សម្រាលកូន។

ពិត​ណាស់​ការ​​រៀបចំ​ផែនការ​ពិតជា​ផ្ដល់​គុណ​សម្បត្តិ​ជា​ច្រើន​ដែល​​ធ្វើ​ឱ្យ​​​លោក​អ្នក​ ៖

  • ទទួល​បាន​គ្រួសារ​ដែល​មាន​សុភមង្គល សុខភាព និង​គុណភាព
  • ដើម្បី​ប្រាកដ​ថា​បុត្រ​ដែល​កើត​មក​មាន​សុខភាព​ល្អ ឆ្លាត និង​រឹងមាំ
  • ជៀសវាង​ការ​មាន​កូន​ដោយ​ចៃដន្យ និង​ផ្ដល់​ឱកាស​ដល់​ស្ត្រី​ជា​ភរិយា​ក្នុង​ការ​សម្រេច​ចិត្ត​ថា​តើ​ពេលណា​គួរ​មាន​កូន
  • ការ​ជ្រើសរើស​មធ្យោបាយ​ពន្យារកំណើត​ដែល​សមស្រប​ទៅ​នឹង​ខ្លួន​របស់​អ្នក និង​គ្រួសារ ។

សម្រាប់​ព័ត៌មាន​បន្ថែម និង​ធ្វើ​ការ​ណាត់​ជួប​ប្រឹក្សា​ជា​មួយ​វេជ្ជបណ្ឌិត​ឯកទេស សូម​ទាក់​ទង ៖

  • លេខទូរស័ព្ទ៖ 012 322 025 / 086 999 528 ។

  • ទីតាំង ​៖ អគារលេខ៩៣, ELYSEE (កោះ​ពេជ្រ) ,ភ្នំពេញ, 12100 ។ 

  • វិប​សាយ ​៖ www.orchidkohpich.com/

  • ហ្វេសប៊ុក​៖ Orchid Koh PichHospital៕  

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម