ធ្វើការយូរហើយគ្រាន់តែសុំមេឡើងប្រាក់ខែមានអីពិបាក អាចសាកបាន
- 2020-01-28 04:36:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើការយូរហើយគ្រាន់តែសុំមេឡើងប្រាក់ខែមានអីពិបាក អាចសាកបាន
ធ្លាប់អត់? ពេលចង់ឡើងតំណែងថ្មី ប្រាក់ខែថ្មី តែមិនហ៊ានចរចា ឬមិនដឹងជាមួយថ្នាក់លើ? ជាការពិត ការឡើងតំណែង ឡើងប្រាក់ខែថ្មី គឺជួយឲ្យបុគ្គលិកកាន់តែមានទឹកចិត្ត ធ្វើការកាន់តែមានសង្វាក់ផលិតកម្ម។ ប៉ុន្តែអ្នកទាំងអស់គ្នាដឹងទេថា តើគួរចរចារបៀបណា ដើម្បីសមដូចបំណង?
១. សួរខ្លួនឯងសិន តើត្រៀមខ្លួនរួចរាល់ក្នុងការទទួលបានការដំឡើងតំណែងហើយឬនៅ
ហេតុអីបានត្រូវសួរខ្លួនឯង? ព្រោះយើងត្រូវទុកចិត្តលើខ្លួនឯងជាមុន ថាយើងមានសមត្ថភាព អាចបំពេញការងារថ្មីបន្ថែម និងអាចទទួលខុសត្រូវខ្ពស់ជាងមុន ទើបយើងអាចទទួលបានទំនុកចិត្តពីថ្នាក់លើបាន។
២. ធ្វើឱ្យចៅហ្វាយជឿជាក់
ក្រោយពីយើងបានបំពេញតួនាទីការងារបានល្អ ម៉ត់ចត់ហើយ យើងក៏ត្រូវមានសមិទ្ធផលការងារច្បាស់លាស់បង្ហាញដល់ចៅហ្វាយរបស់យើងផងដែរ។ វាជាភស្តុតាងសំខាន់ ថាយើងពិតជាបានខិតខំធ្វើការ ជួយក្រុមហ៊ុនឲ្យរីកចម្រើនអស់ពីចិត្ត។ ការងារច្បាស់លាស់ សមិទ្ធផលឃើញនឹងភ្នែក ជឿថាគ្មានចៅហ្វាយណាអាចបដិសេធបានទេ ហើយគេក៏មិនចង់បាត់បង់បុគ្គលិកល្អដូចយើងដែរ។
សូមទស្សនាវីដេអូលម្អិតបន្ថែមនូវចំណុចបន្ទាប់៖