បវរកញ្ញា​កែភេទ​ថៃ កែភេទ​មក​ជា​មនុស្ស​ប្រុស​វិញ​ ក្រោយ​គ្រងមកុដ​៦​ឆ្នាំ

  • 2020-01-28 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បវរកញ្ញា​កែភេទ Trithinipa Thippaphada បាន​សម្រេច​ចិត្ត​ត្រលប់​មក​ជា​រូបរាង​មនុស្ស​ប្រុស​វិញ ក្រោយ​ពេល​ទទួល​បាន​ជយលាភី​សម្រាប់​អ្នក​កែភេទ​ជា​ច្រើន។

កាល​ពី​ពេល​ថ្មី បណ្ដាញ​ក្នុង​ស្រុក​របស់​ប្រទេស​ថៃ​បាន​ចុះ​ផ្សាយ​យ៉ាង​ព្រោង​ព្រាត​នូវ​ព័ត៌មាន បវរកញ្ញា​ Trithinipa Thippaphada កែ​ភេទ ២​ដង ពោល​គឺ​កែ​ភេទ​ពី​មនុស្ស​ប្រុស ទៅ​មនុស្ស​ស្រី និង​បន្ទាប់​មក​ក៏​កែ​ពី​ស្រី​មក​ប្រុស​វិញ។ តាម​នោះ​ដែរ បវរកញ្ញា​ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា Arm នោះ​បាន​ផ្ញើ​សារ​ទៅ​អ្នក​គាំទ្រ​របស់​ខ្លួន​ថា៖ សួម​ធ្វើ​​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ខ្លួន​ឯង។

ជាក់​ស្ដែង ប្រុស​ស្អាត​កើត​ឆ្នាំ​១៩៨៩ មុន​នោះ​គឺ​ជា​អ្នក​រាំ និង​ម៉ូដែល​ម្នាក់ ដែល​ធ្វើ​ការ​ក្នុង​រង្វង់​សិល្បៈ​ថៃ។ ឆ្នាំ​២០១៣ លោក​បាន​សម្រេច​ចិត្ត​កែភេទ​មក​ជា​មនុស្ស​ស្រី​ ហើយ​នៅ​ឆ្នាំ​២០១៩  នាង​បាន​ឈ្នះ​ពាន​រង្វាន់ បវរកញ្ញា Miss Trans World Thailand 2019។ មុន​នោះ​ដែរ នៅ​ឆ្នាំ​២០១៤ នាង​បាន​ឈ្នះ​ពាន បវរកញ្ញា​លេខ២ Miss Trans Universe Thailand។ យ៉ាង​ណា​ក្ដី ក្រោយ​គ្រង​មកុដ បាន​​៦​ឆ្នាំ លោក​បាន​សម្រេច​ចិត្ត​កែ​ភេទ​មក​ជា​រូបរាង​ដើម​ដែល​ជា​មនុស្ស​ប្រុស​វិញ។

និយាយ​ពី​មូលហេតុ កែ​ភេទ​មក​ជា​ប្រុស​វិញ Arm បាន​ឲ្យ​ដឹង​ថា៖ ក្រោយ​៦​ឆ្នាំ ខ្ញុំ​មាន​អារម្មណ៍​ថា​ទុក​សក់​ខ្លី ហើយ​មាន​អារម្មណ៍​ថា​ចូលចិត្ត​រូបរាង​ជាមនុស្ស​ប្រុស​វិញ។ ដើម​ឡើយ សង្សារ​របស់​លោក មិន​យល់​ស្រប​នឹង​ការ​សម្រេច​ចិត្ត​នេះ​ឡើយ តែ​ក្រោយ​មក៏​យល់​ព្រម​ឲ្យ​ដៃ​គូ​កែ​មក​ជា​ប្រុស​វិញ៕

​អាន​បន្ត៖ ​ សុំ​លុយ​ប្ដី​២០​ដុល្លារ​ធ្វើ​សក់ ប្ដី​ថា​ថ្លៃ​ពេក យក​កន្ត្រៃ​ចាក់​ចូល​ក្បាល​ប្រពន្ធ៤ដង

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel