អារម្មណ៍​នឹង​ទៅ​ជា​យ៉ាង​ណា​នៅ​ពេល​សង្សារ​ចាស់ មាន​អ្នក​ថ្មី?

  • 2020-01-22 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សង្សារ​ចាស់​មាន​សង្សារ​ថ្មី​នៅ​ពេល​យើង​នៅ​មាន​មនោសញ្ចេតនា​គឺ​ជា​អារម្មណ៍​ដ៏​សោកសៅ​បំផុត​មិន​អាច​ទ្រាំ​បាន។ មាន​រឿង​ចំនួន​ដែល​ធ្វើ​ឲ្យ​យើង​ឈឺចាប់​ដល់​កំពូល​តែ​មិន​អាច​ដោះ​ដៃ​បាន ហើយ​មួយ​ក្នុង​ចំណោម​នោះ​គឺ​អ្នក​ដែល​យើង​ស្រលាញ់​មាន​អ្នក​ថ្មី។ ខាង​ក្រោម​នេះ​គឺ​ជា​អារម្មណ៍​ខ្លះ​ៗ​ដែល​អាច​កើត​មាន​នៅ​ពេល​អ្នក​ចាស់​ដែល​យើង​នៅ​ស្រលាញ់ មាន​អ្នក​ថ្មី។

រូបតំណាង

១. ដល់​ពេល​ខ្ញុំ​ឃើញ​រាង​អ្នក​ដើរ​ជាមួយ​អ្នក​ផ្សេង ទើប​ដឹង​ថា​ខ្ញុំ​មិន​ដែល​ត្រូវ​បាន​អ្នក​ស្រលាញ់​អស់​ពី​ចិត្ត​នោះ​ឡើយ។

២. អ្វី​ដែល​ខ្ញុំ​ដឹង​ប្រាកដ​នៅ​ពេល​នេះ​នោះ​គឺ អ្នក​មិន​អាច​វិល​ត្រលប់​មក​រក​ខ្ញុំ​បាន ហើយ​ខ្ញុំ​មិន​អាច​ទៅ​រក​អ្នក​បាន​ដែរ។

៣. ពេល​បែក​គ្នា ខ្ញុំ​គិត​ថា​យុវភាព​ខ្ញុំ​បាន​ចប់​ហើយ តែ​នៅ​ពេល​ឃើញ​ចិញ្ចៀន​នៅ​លើ​ដៃ​នាង​របស់​សង្សារ​ថ្មី​បង ទើប​ខ្ញុំ​ថា​យុវភាព​ទាំង​នោះ​ស្លាប់​អស់​ហើយ។

៤. នារី​នៅ​ក្បែរ​បង​មិន​មែន​ជា​រូប​ខ្ញុំ ប៉ុន្តែ​បុរស​នៅ​ក្នុង​ចិត្ត​ខ្ញុំ​នៅ​តែ​ជា​បង។

៥. បង​ស្រលាញ់​អ្នក​ថ្មី​ក៏​ល្អ​ដែរ ព្រោះ​កុំ​ឲ្យ​ខ្ញុំ​គិត​ថា​បង​នឹង​អាច​វិល​ត្រលប់​មក​ស្រលាញ់​ខ្ញុំ​ម្ដង​ទៀត។

៦. អារម្មណ៍​ពេល​យើង​គ្មាន​សិទ្ធិ​សូម្បី​តែ​ប្រចណ្ឌ​គឺ​ឈឺចាប់​ខ្លាំង​ណាស់ ព្រោះ​ប្រចណ្ឌ​ក្នុង​តួនាទី​ជា​អ្វី?

រូបតំណាង

៧. បែក​គ្នា​គឺ​អ្វី? បែក​គ្នា​គឺ​នៅ​ពេល គេ​រស់​នៅ​យ៉ាង​ណា ស្រលាញ់​អ្នក​ណា រៀបការ​ជាមួយ​អ្នក​ណា មាន​កូន​ប៉ុន្មាន​អ្នក ក៏​លែង​ទាក់​ទង​ជាមួយ​យើង​ទៀត​ដែរ។

៨. ចំណេះ​ដឹង​ដែល​ខ្ញុំ​មាន គឺ​បាន​បង្រៀន​ឲ្យ​គេ​ទាំង​អស់ តែ​គេ​បាន​យក​វា​ទៅ​បង្រៀន​ឲ្យ​អ្នក​ថ្មី​គេ។

៩. ការ​ពិត​ទៅ​គឺ​គ្មាន​អ្វី​ដែល​បោះ​បង់​ចោល​មិន​បាន​នោះ​ឡើយ គ្រាន់​តែ​មិន​ដាច់​ចិត្ត​បោះបង់​ចោល​តែ​ប៉ុណ្ណោះ។ ចំណាយ​ពេល​វេលា​យ៉ាង​ច្រើន​លើ​មនោសញ្ចេតនា​មួយ​នេះ មិន​មែន​ចង់​ភ្លេច​គឺ​អាច​ភ្លេច​ភ្លាម​បាន​នោះ​ឡើយ។

រូបតំណាង

ចុះ​បើ​អ្នក​ផ្ទាល់​មាន​អារម្មណ៍​បែប​ណា? ហើយ​ធ្វើ​យ៉ាង​ណា​ទើប​រំងាប់​អារម្មណ៍​ទាំង​នេះ​បាន?

ប្រភព៖ Spiceee ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម