រឿង ៦ យ៉ាង​សំខាន់​ៗ ​មនុស្ស​ស្រី​គួរ​ធ្វើ​ឲ្យ​បាន​សិន ចាំ​យក​ប្ដី

  • 2020-01-21 10:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ត្រី​ក្រោយ​ពេល​រៀបការ​ហើយ មិន​អាច​ធ្វើ​អ្វី​តាម​តែ​ចិត្ត​ចង់​របស់​ខ្លួន​ឯង​ឡើយ ដូចនេះ​យើង​គួរ​ធ្វើ​រឿង​ដ៏​មាន​ន័យ​សម្រាប់​ជីវិត​សិន​ចាំ​រៀបការ​ក៏​មិន​ទាន់​យឺត​ពេល​ដែរ។ ៦ យ៉ាង​​ក្រោម​នេះ ​ស្រីៗ​គួរ​តែ​ធ្វើ​ឲ្យ​បានសិន ​មុន​ពេល​មាន​ប្ដី ដើម្បី​កុំឲ្យ​សោក​ស្ដាយ​​​ពេល​ក្រោយ៖

១.បាន​ដើរ​លេង​នៅ​ក្រៅ​ប្រទេស

ស្ត្រី​ណា​ក៏គេ​​ប្រាថ្នា​រឿង​នេះ​ឡើយ តែ​កុំ​បណ្ដោយ​ឲ្យ​នោះ​ត្រឹម​ជា​ក្ដី​ស្រមៃ​អី គួរ​ធ្វើ​វា​ឲ្យ​ក្លាយ​ជា​ការ​ពិត​មុន​រៀបការ ព្រោះ​ក្រោយ​មាន​គ្រួសារ​អាច​នឹង​គ្មាន​ឱកាស​ចេញ​ក្រៅ​បាន។ យ៉ាងហោចណាស់​ក៏​ទៅ​បរទេស​ឲ្យ​បាន​ម្ដង​ដែរ​មុន​រៀបការ កុំឲ្យ​គេ​ថា​យើង​មិន​ស្គាល់​ពី​ពិភព​ខាងក្រៅ​ស្រស់​ស្អាត​ប៉ុណ្ណា។

រូបតំណាង

**២.បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ**

មនុស្ស​ស្រី​កុំ​អាល​គិត​គូរ​រឿង​ប្ដីសី​អី តែ​គួរ​គិត​ពី​ការ​សិក្សា​ឲ្យ​បាន​ជ្រៅជ្រះ​ជាមុន​សិន ដោយ​ក្នុង​ជីវិត​យើង​នេះ​គួរ​មាន​សញ្ញាប័ត្រ​ថ្នាក់​បរិញ្ញាបត្រ​មួយ​សន្លឹក​ទុក​ជា​ដើមទុន​ក្នុង​ការងារ ឬ​រកស៊ី។ ម្យ៉ាង​ទៀត​បើ​អាច​គួរ​បន្ត​ទៅ​ថ្នាក់​អនុបណ្ឌិត​រឹតតែ​ល្អ ព្រោះ​យើង​នឹង​ក្លាយ​ជា​ស្ត្រី​មាន​ចំណេះដឹង​ខ្ពង់ខ្ពស់។

៣.ធ្វើ​ការងារ​សង្គម

មុន​ពេល​មាន​គ្រួសារ យើង​គួរតែ​ស្វែងយល់​ពី​បញ្ហា​ក្នុង​សង្គម​ឲ្យ​បាន​ច្រើន ហើយ​ចូលរួម​ស្ម័គ្រ​ចិត្ត​ធ្វើ​ការងារ​មនុស្សធម៌។ បែប​នេះ​ស្ត្រី​អាច​ស្វែង​យល់​ពី​បញ្ហា​ជាច្រើន​ដែល​នឹង​កើត​ឡើង​ក្រោយ​មាន​គ្រួសារ និង​អាច​ត្រៀម​ខ្លួន​ដោះស្រាយ​បញ្ហា​ដែល​កើត​បាន​ក្នុង​ជីវិត​ប្ដី​ប្រពន្ធ។

៤.មាន​មិត្តភ័ក្ដិ​ថ្មី​ៗ​ឲ្យ​បាន​​ច្រើន

យើង​គួរតែ​បើក​ឱកាស​ឲ្យ​ខ្លួនឯង​បាន​សេពគប់​មិត្តភ័ក្ដិ​ថ្មី​ៗ​ទាំង​ប្រុស​ស្រី​ថ្មី​ៗ​ឲ្យ​បាន​ច្រើន ហើយ​មុន​នឹង​រាប់អាន​គួរតែ​ពិនិត្យពិច័យ​ឲ្យ​បាន​គ្រប់ជ្រុងជ្រោយ ជៀសវាង​រឿង​ល្អកកករ​នៅ​ថ្ងៃ​ក្រោយ។

៥.មាន​ការងារ ឬ​មុខរបរ​ជាក់លាក់

ស្រី​ៗ​កុំ​រំពឹង និង​ផ្ដេកផ្ដួល​លើ​គំនិត​ថា «ក្រោយ​រៀបការ​​ប្ដីជា​អ្នក​​ចិញ្ចឹម» ព្រោះ​វា​មិន​ត្រឹមត្រូវ​ឡើយ។ មុន​ពេល​មាន​ប្ដី គ្រប់​ស្ត្រី​គួរតែ​មាន​ការងារ​សមរម្យ ឬ​មុខរបរ​ជាក់លាក់ ដើម្បី​មាន​ប្រាក់កាក់​ចាយវាយ​ផ្ទាល់​ខ្លួន ហើយ​បែប​នេះស្វាមី​ក៏​មិន​ហ៊ាន​ខ្លាំង​ជាមួយ​ដែរ។

រូបតំណាង

៦.មាន​ទំនួល​ខុសត្រូវ

ចំណុច​នេះ​ពិតជា​សំខាន់​ណាស់ ព្រោះ​បើ​ក្នុង​ខ្លួន​​គ្មាន​​របស់​នេះ​ទេ គេ​អាច​នឹង​ដៀល​ដល់​គ្រួសារ​យើង​តែម្ដង។ ការ​​​​មាន​គ្រួសារ​មិន​មែន​ជា​រឿង​លេងសើច​ទេ ដូចនេះ​តម្រូវ​ឲ្យ​​យើង​ត្រូវ​រៀន​មាន​ទំនួល​ខុសត្រូវ​ច្បាស់លាស់ ចាំ​រៀបការ​ក៏​មិន​ហួសពេល​ដែរ៕

ចុចអាន៖២០មេរៀនចាំបាច់ក្នុងជីវិតធ្វើការដែលគ្មានសាលាណាបង្រៀនអ្នក

ប្រភព៖ thoughtcatalog ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម