៤ វិធី​លើក​ទឹក​ចិត្ត​ខ្លួនឯង​ឲ្យ​ទៅ​ហាត់​ប្រាណ បន្ទាប់ពី​ចេញ​ធ្វើការ

  • 2020-01-21 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​មួយ​ចំនួន​តូច ក្រោយ​ពេល​ធ្វើ​ការ​រួច អស់​អារម្មណ៍​ចង់​ទៅ​ហាត់ប្រាណ ព្រោះ​មាន​ភាព​ស្មុគស្មាញ​នឹង​បញ្ហា​ការងារ។ តែ កញ្ញា មាន​វិធី​ដើម្បី​លើក​ទឹកចិត្ត​ខ្លួនឯង​ឲ្យ​ទៅ​ហាត់ប្រាណ បើ​ទោះ​ជា​អស់​កម្លាំង​យ៉ាង​ណា ក្រោយ​ចេញ​ពី​ធ្វើការ៖

រូបតំណាង

**១.ធ្វើ​កាលវិភាគ​ហាត់ប្រាណ**៖ ដំបូង​ត្រូវ​ធ្វើ​កាលវិភាគ​ជាមុន​សិន ដោយ​មួយ​សប្ដាហ៍​ក្រោយ​ចេញ​ពី​ធ្វើការ​ទៅ​ហាត់​តែ ៣​ថ្ងៃ​សិន​បាន​ហើយ។ បែប​នេះ​អាច​ធ្វើឲ្យ​ចិត្ត​អ្នក​ចង់​ហាត់ ព្រោះ​មិន​រាល់ថ្ងៃ​ពេក អាច​ដក​ឃ្លា​បាន​ខ្លះ។

២.យក​សំលៀកបំពាក់​កីឡា​របស់​អ្នក​ទៅ​កន្លែង​ធ្វើការ​តែ​ម្ដង៖ ប្រសិនបើ​អ្នក​មិន​ធ្វើ​បែបនេះ​ទេ នោះ​អ្នក​នឹង​យក​លេស​ភ្លេច​យក​ខោអាវ ដើម្បី​គេចវេះ​មិន​ទៅ​ហាត់​ប្រាណ។

៣.ជ្រើសរើស​កន្លែង​ហាត់ប្រាណ​ដែល​មាន​ទីតាំង​តាម​ផ្លូវ​ទៅ​ផ្ទះ៖ ពេល​នៅ​ដែល​កន្លែង​ហាត់ប្រាណ​ឆ្ងាយ អ្នក​ប្រាកដ​ជា​យក​លេស​ថា​ផ្លូវ​ឆ្ងាយ​ពី​ផ្ទះ ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក។ តែ​ពេល​អ្នក​ជ្រើសរើស​យក​ទីតាំង​នៅ​ផ្លូវ​ទៅ​ផ្ទះ នោះ​ក្រោយ​ពេល​ចេញ​ពី​ធ្វើការ អ្នក​ឆ្លងកាត់​កន្លែង​ហាត់ ហើយ​ហួស​ពី​កន្លែង​ហាត់​ទៅ​ផ្ទះ​តែម្ដង។

រូបតំណាង

៤.កុំ​ភ្លេច​គោលដៅ​របស់​អ្នក៖ នៅ​ពេល​អ្នក​ដាក់​គោលដៅ​ថា​ចង់​ហាត់ប្រាណ ដើម្បី​អ្វី​មួយ ចូរ​យក​រឿង​នោះ​មក​រំលឹក​ខ្លួន​ឯង​រហូត ទើប​មិន​ភ្លេច​បំណង​ខ្លួន​ឯង​បាន និង​ចេះតស៊ូ​ហាត់​រហូត​៕

រូបតំណាង

ចុចអាន៖រឿង ៤ យ៉ាង​ដែល​ស្ត្រី​ចាំបាច់​ត្រូវតែ​រៀន​ ពី​ជីវិត​​ខ្លួនឯងផ្ទាល់

ប្រភព៖ Careergirldaily ប្រែសម្រួល៖ ​ទ្រី រ៉ាវី

អត្ថបទពេញនិយម