សុំ​លុយ​ប្ដី​២០​ដុល្លារ​ធ្វើ​សក់ ប្ដី​ថា​ថ្លៃ​ពេក យក​កន្ត្រៃ​ចាក់​ចូល​ក្បាល​ប្រពន្ធ៤ដង

  • 2020-01-21 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅពេល​ឃើញ​ប្រពន្ធ​សុំ​លុយ​ប្រហែល​២០​ដុល្លារដើម្បី​ធ្វើ​សក់​ត្រៀម​ចូល​ឆ្នាំ​ចិន​នោះ ប្ដី​ក៏​ស្រែក​ថា​ថ្លៃ​ ហើយ​ចាប់​មក​ផ្ទះ​វិញ បន្ទាប់​មក​ក៏​​​ធ្វើ​អំពើ​ហិង្សា​លើ​នាង។

ហេតុការណ៍​ដ៏​រន្ធត់​ខាង​លើ បាន​កើត​ឡើង​នៅ​ខេត្ត Long An ប្រទេស​វៀតណាម​ ។ តាម​នោះ​ដែរ ដោយ​សារ​តែ​កៀក​​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្លួន​នោះ នារី​ធ្វើ​ការ​រោងចក្រ​ម្នាក់​ឈ្មោះ Bao Anh បាន​សុំ​លុយ​ប្ដី​ចំនួន​៥០​ម៉ឺន​ដុង (ប្រមាណ​២០​ដុល្លារ) ដើម្បី​ធ្វើ​សក់​ត្រៀម​ចូល​ឆ្នាំថ្មី។

យ៉ាង​ណា​ក្ដី ខុស​ពី​ការ​គិត​របស់​ខ្លួន ប្ដី​​​របស់​នាង មិន​ត្រឹម​តែ​មិន​ឲ្យ​លុយ​នាង​ធ្វើ​នោះ​ទេ ដោយ​ស្រែក​ថា​ថ្លៃ​នោះ ថែម​ទាំង​អូស​នាង​មក​ផ្ទះ​វិញ​ទៀត​ផង។ ស្មាន​តែ​រឿង​ចប់​ត្រឹម​នេះ​ហើយ ប៉ុន្តែ​នៅ​ពេល​មក​ដល់​ផ្ទះ​ ប្ដី​អប្រិយ​បាន​ទាញ​កន្ត្រៃ​មក​ចាក់​លើ​ក្បាល​នាង​ជា​ប្រពន្ធ​ចំនួន៤​កន្ត្រៃ ធ្វើ​ឲ្យ​នាង​របក​ស្បែក​ក្បាល ហូរ​ឈាម​ជា​ច្រើន។

ដោយ​សារ​តែ​ឮ​សំឡេង​យំ​ស្រែក​ខ្លាំង​ពេក អ្នក​ជិត​ខាង​ក៏​ចូល​មក​មើល ទើប​ដឹង​សភាព​ការណ៍​បែប​នេះ ហើយ​មក​រុំ​របួស​ឲ្យ​នាង ព្រម​ទាំង​ថត​រូប​ជា​ភស្តុតាង​ដើម្បី​បង្ហោះ​បក​អាក្រាត​មុខ​មាត់​ពិត​របស់​ប្ដី​សាហាវ​ឃោឃៅ​នេះ​ផង​ដែរ។

ក្រោយ​ពេល​រូបភាព​ទាំង​នេះ​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ មនុស្ស​ជា​ច្រើន​បាន​ផ្ដល់​ដំបូន្មាន​​ទៅ​នារី​រូប​អភ័ព្វ​ខាង​លើ​ បើ​ប្ដី​កាច​យ៉ាង​នេះ គួរ​តែ​លែង​ចោល​ទៅ​​ដ្បិត​ថ្ងៃ​ក្រោយ​អាច​ត្រូវ​ធ្ងន់​ជាង​នេះ៕

អានបន្ត៖ ​ យក​កូន​៧​ខែ​ចេញ​ក្រៅ​ស្រូប​ខ្យល់​អាកាស អ្នក​ម្ដាយ​ភ្លេច​ខ្លួន​​ដូច​សម្លាប់​កូន​តែ​ម្ដង

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម