ខឹងបបួល​កូន​ដើរ​លេង​អត់​ព្រម​ទៅ ឪពុក​ម្ដាយ​ដក​ដុំ Wifi យក​តាមមួយ​ឲ្យ​រាង

  • 2020-01-21 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​កម្រង​រូប​ភាព ដក​ដុំ wifi យក​តាម​ខ្លួន​ពេល​ដើរ​លេង ដើម្បី​សងសឹក​កូន​មិន​ព្រម​មក​ជា​មួយ​នោះ ប្ដី​ប្រពន្ធ​អូស្ត្រាលី​មួយ​គូ​បាន​ទទួល​ការ​សរសើរ​យ៉ាង​លើសលប់។

ប្ដី​ប្រពន្ធ​ឈ្មោះ Cassie និង Chris មក​ពី​ប្រទេស​អូស្ត្រាលី បាន​មាន​បំណង​ជូន​កូន​ៗ និង​ខ្លួន​ឯង​ទៅ​លេង​ទីក្រុង Warranambool រដ្ឋ Victoria ដើម្បី​លំហែរ​កាយ​ថ្ងៃ​អាទិត្យ។ យ៉ាង​ណា​ក្ដី បំណង​ល្អ​របស់​ឪពុក​ម្ដាយ​មួយ​គូ​នេះ ត្រូវ​បាន​ក្លាយ​ជា​ផេះផង់ នៅ​ពេល​កូន​ឆ្លើយ​យ៉ាង​ខ្លី​ថា៖ ធុញ​សឹង​អី អត់​ទៅ​ទេ។

ហេតុ​នេះ​ហើយ ប្ដី​ប្រពន្ធ​នេះ​បាន​ចេញ​ដើរ​លេង​ដោយ​គ្មាន​កូន​ណា​តាម​ទាំង​អស់។ យ៉ាងណាក្ដី ដើម្បី​សងសឹកកូន​ៗ​ដែល​ហ៊ាន​បដិសេធខ្លួន​យ៉ាង​ដាច់​អហង្ការ​នោះ ពួក​គេ​បាន​លេង​មួយ​ក្បាច់​ធ្វើ​ឲ្យ​កូន​ៗ​នឹក​ស្មាន​មិន​ដល់ នោះ​គឺ​ដក​យក​ដុំ wifi យក​តាម​ខ្លួន​តែ​ម្ដង ដែល​ធ្វើ​ឲ្យ​កូន​ៗ​ស្រែក​ថា ដើរ​លេង​ធុញ​នោះ នៅ​ផ្ទះ​រឹត​តែ​ធុញ​ជាង​មុន។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ នៅ​ពេល​ទៅ​ដើរ​លេង​ដល់​ណា ប៉ាម៉ាក់​មួយ​គូ​នេះ បាន​ថត​រូប check in បញ្ឈឺកូន​ៗ​ផង​ដែរ។ “ជំនួស​ឲ្យ​ការ​លួងលោម​កូន​ឲ្យ​ទៅ​តាម​ពួក​ខ្ញុំ ខ្ញុំ​បាន​យក​អ្នក​ដែល​ឧស្សាហ៍​ជាង​គេ​នៅ​ក្នុង​ផ្ទះ​នោះ​គឺ​ដុំ wifi ដែល​ជា​ក្ដី​សុខ​របស់​កូន​ៗ”។

ក្រោយ​ពេល​ឃើញ​វិធី​នេះ របស់​ប្ដី​ប្រពន្ធ​ខាង​លើ មនុស្ស​ជា​ច្រើន​បាន​សរសើរ​វិធី​នេះ​ជា​ខ្លាំង ដ្បិត​ធានា​ថា​លើក​ក្រោយ​ៗ កូន​ៗ​ប្រាកដ​ជា​ទៅ​ដើរ​លេង​តាម​ជា​មិន​ខាន៕

អានបន្ត៖ ​ ឃើញ​ស្រី​ស្អាត​លើ​អ៊ីនធឺណេត ខំ​ញ៉ែ​ចង់​ស្លាប់​ តាម​ការ​ពិត​គឺ​ជា​ប្រុស​សោះ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម