៤ចំណុច​ស្រីៗ​គួរគិត​ បើមិនចង់​មក​ដល់​ដំណាក់​កាល ​អ្នក​ក្រ​មិន​ហ៊ាន​ អ្នក​មាន​មិន​ចូល​

  • 2020-01-21 02:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​រៀបការ​និង​សាង​គ្រួសារ​ជា​រឿង​សំខាន់​ រៀបការ​រួច​មាន​សុភមង្គល​ក៏​ជា​អ្វី​ដែល​មនុស្ស​ស្រី​គ្រប់​គ្នា​ រំពឹង​ចង់​បាន។​ តែ​មាន​ស្ត្រី​ខ្លះ​ ទោះ​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត​ និង​មាន​ជីវិត​ការងារ​ជោគជ័យ​បែប​ណា​ក៏​ហាក់​បី​ជា​មិន​សូវ​កាក់​កប​ក្នុង​ជីវិត​គូ​។​ ទាំង​នេះ​ជា​ហេតុ​ផល​ដែល​ពេល​ខ្លះ​នារី​ជោគជ័យ​ទាំង​នោះ​ត្រូវ​បាន​គេ​បោះ​សំដី​មក​ថា​ អ្នក​ក្រ​មិន​ហ៊ាន​អ្នក​មាន​មិន​ចូល។​ បំណង​របស់​អត្ថបទ​នេះ​គឺ​**កញ្ញា​**គ្រាន់​តែ​ចង់​ឲ្យ​ស្រី​ៗ​ថ្លឹង​ថ្លែង​ឡើង​វិញ​នូវ​ការ​ពិត​ខ្លះ​ហើយ​ទុក​ជា​​បទពិសោធន៍​​ប៉ុណ្ណោះ​ ។​

១.​ នារី​ជោគជ័យ​ភាគ​ច្រើន​រវល់​ខ្លាំង​

រូបតំណាង

មនុស្ស​ស្រី​ដែល​ជោគជ័យ​ច្រើន​ផ្ដោត​ខ្លាំង​លើ​ការងារ​​ជាង​ស្នេហា។​ នាង​អាច​ភ្លេច​ពី​ភាព​រ៉ូមេទិក​ ហើយ​មិន​ទោរទន់​លើ​រឿង​ស្នេហា​នោះ​ទេ។​ ដោយ​សារ​តែ​ភាព​ហ្មត់ចត់​នេះ​និង​ភាព​ម្ចាស់ការ​បែប​នេះ​ ទើប​ធ្វើ​ឲ្យ​បុរស​ខ្លះ​គិត​ថា​ខ្លួន​គ្មាន​សមត្ថភាព​នឹង​យក​នាង​បាន​នោះ​ទេ។​

២.​ នារី​ៗ​ចូលចិត្ត​ភាព​ស៊ីវិល័យ

រូបតំណាង

នេះ​មិន​មែន​ជា​ការ​បន្ទោស​បង្អាប់​នារី​នោះ​ទេ​។ ​សម័យ​ស៊ីវិល័យ​ដូច​បច្ចុប្បន្ន​នេះ​ អ្នក​ណា​​ក៏​ចូល​ចិត្ត​ស្លៀកពាក់​ឡូយ​ៗ​ កាន់​កាបូប​ថ្លៃ​ដែរ​ តែ​មនុស្ស​ប្រុស​ខ្លះ​យល់​ថា​ ពួក​គេ​​គ្មាន​លទ្ធភាព​ធ្វើ​ឲ្យ​អ្នក​​រស់នៅ​​មាន​ជីវិត​ស៊ីវិល័យ​បែប​នេះ​ទេ​ ទោះ​​បី​អ្នក​មិន​ដែល​គិត​ចង់​បាន​អ្វី​ពី​គេ​សោះក៏​ដោយ​។​

៣.​ ស្រី​ៗ​ដាក់​កម្រិត​នៃ​គូរ​ស្រករ​

រូបតំណាង

ស្រី​ៗ​ខ្លះ​កំណត់​ថា​ អ្នក​ចូល​ស្ដី​ដណ្ដឹង​ប្រភេទ​បែប​ណា​​ដែល​នាង​នឹង​ទទួល​ និង​បែប​ណា​ដែល​នាង​មិន​ទទួល។​ តែ​ការ​កំណត់​ប្រភេទ​របៀប​នេះ​ធ្វើ​ឲ្យ​បែក​ធ្លាយ​ចេញ​ទៅ​ក្រៅ​ដោយ​បុរស​នាង​ធ្លាប់​បដិសេធ​ ធ្វើ​ឲ្យ​បុរស​ផ្សេង​ទៀត​មិន​ហ៊ាន​ចូល​ ព្រោះ​ខ្លាច​នាង​បដិសេធ​ ខ្មាស​គេ​ដូច​គ្នា។​

៤.​ ចាំ​មួយ​ហើយ​មួយ​ទៀត​

រូបតំណាង

មនុស្ស​ស្រី​ខ្លះ​ពេល​មាន​គេ​ចូល​ស្ដី​ដណ្ដឹង​តែង​ប្រកែក​ ដោយ​ថា​មិន​ទាន់​ត្រៀម​ខ្លួន​ ហើយ​ចាំ​អ្នក​ក្រោយ​បន្ត​បន្ទាប់​ ហើយ​ចាំ​ពឹង​លើ​វាសនា​ បើ​គូ​ព្រេង​ពិត​នឹង​ត្រូវ​គ្នា​។​ ប៉ុន្តែ​ធ្វើ​បែប​នេះ​អាច​នឹង​ចាំ​ស្កក​ ព្រោះ​អ្នក​បន្ទាប់​នឹង​មក​ចូល​មែន​ តែ​មិន​មែន​សុទ្ធតែ​ល្អ​ជាង​អ្នក​មុន​ៗ​នោះ​ទេ។​ ដូច្នេះ​គួរ​ពិចារណា​​សិន​ទៅ​ បើ​ទទួល​យក​បាន​គួរ​តែ​ទទួល​យក៕

ចុចអាន៖​ចិត្ត​ទន់​ពេក​គេ​ធ្វើ​បាប! ៧​វិធី​​ផ្លាស់​ប្ដូរ​ខ្លួន​ពី​​មនុស្ស​ចិត្ត​ទន់​ឲ្យ​ក្លាយ​ជា​​​មាន​ជំហរ​រឹង​មាំ

អត្ថបទ៖ Pencharm

អត្ថបទពេញនិយម