មិនចង់ញេច​មុន​ខ្សាច់​ នាំខូចមុខ​! សាក​ល្បង​វិធី​នេះ​វិញ​ មិន​ប៉ះ​ពាល់​សុខភាព​ផង​

  • 2020-01-17 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ថា​បុរស​ឬ​នារី មុន​ខ្សាច់​តែង​ចោទ​ជា​បញ្ហា​ដ៏​រំខាន​មួយ​សម្រាប់​សម្រស់​ផ្ទៃ​មុខ​។ មាន​ការ​លក់​ថ្នាំ​សម្រាប់​បក​មុខ​ខ្សាច់​ទាំង​អស់​នេះ​នៅ​លើ​ទី​ផ្សារ​ ប៉ុន្តែ​ចំពោះ​ផល​ប៉ះពាល់​ក៏​មិន​ទាន់​ត្រូវ​បាន​បង្ហើប​ឱ្យ​ដឹង​ថា អាច​ធ្វើ​ឱ្យ​ស្បែក​មាន​បញ្ហា​ឬ​ក៏​អត់​ដែរ​ ហើយ​អ្នក​ខ្លះ​ក៏​ជ្រើស​រើស​ប្រើ​វិធី​ញេច​ដោយ​ប្រើ​ដែក​ញេច​មុន​ ដែល​ពេល​ខ្លះ​បង្ក​ទៅ​ជា​ស្នាម​ និង​ប្រហោង​មុខ​ក៏​មាន​។

វិបសាយ​កញ្ញា​សូម​ណែនាំ​វិធី​សាស្ត្រ​តាម​បែប​ធម្មជាតិ​ខាង​ក្រោម​នេះ ដែល​អាច​ប្រើ​បាន​ទាំង​ស្រី​ទាំង​ប្រុស និង​មិន​បាច់​បារម្ភ​ពី​រឿង​ប៉ះពាល់​សុខភាព​​។

ជម្រើស​ទី​១- ម៉ាស​ធ្វើ​ពី​ផ្នែក​ស​នៃ​ស៊ុត​៖

​​​ផ្នែក​ស​ថ្លា​នៃ​ស៊ុត​ ក្រៅ​ពី​អាច​ជួយ​បក​មុន​ខ្សាច់​លើ​ច្រមុះ​បាន​ហើយ វា​ក៏​អាច​ជួយ​ទប់​ស្កាត់​ការ​ឡើង​មក​វិញ​ទៀត​ផង​ ព្រោះ​វា​សម្បូរ​សារធាតុ​បំប៉ន​ មាន​ប្រយោជន៍​ច្រើន​ចំពោះ​ស្បែក​មុខ​។

វិធី​ធ្វើ​៖

  • លាង​មុខ​ឱ្យ​ស្អាត​ជា​មុន​សិន ហើយ​ជូត​មុខ​ឱ្យ​ស្ងួត​​

  • យក​ស៊ុត​មួយ​គ្រាប់ គោះ​យក​តែ​ផ្នែក​ស ហើយ​លាប​ស្ដើងៗ​នៅ​លើ​មុខ​

  • យក​​ក្រដាស​ជូតមាត់ ឬ​ក្រដាស​រុំ​បារី​មក​បិទ​ពី​លើ​ម៉ាស​ស៊ុត​នោះ​ ហើយ​ទះ​វា​ថើៗ​ និង​ទុក​ចោល​រហូត​ដល់​ស្ងួត​

  • បន្ទាប់​ពី​ស្ងួត​ហើយ យក​ម៉ាស​ស៊ុត​នោះ​មក​លាប​ពី​លើ​ក្រដាស​នោះ​បន្ថែម​ទៀត​ ទុក​ឱ្យ​ស្ងួត​ម្ដង​ទៀត​ (អាច​ធ្វើ​ដល់​៣​ស្រទាប់​ក៏​បាន​)

  • ស្បែក​របស់​អ្នក​នឹង​ឡើង​តឹង​ នៅ​ពេល​ម៉ាស​នោះ​ស្ងួត​ ហើយ​ចាប់​បក​មក​ចេញ​មក នោះ​អ្នក​នឹង​ឃើញ​មាន​មុន​ក្បាល​ខ្មៅ ឬ​មុន​ខ្សាច់​ជាប់​នឹង​ក្រដាស​ម៉ាស​នោះ​មិន​ខាន​

  • លាង​មុខ​ចេញ​ ហើយ​លាប​ក្រែម​ផ្ដល់​សំណើម​ដល់​មុខ​បន្តិច​ដើម្បី​ការពារ​ស្បែក​ស្ងួត​។

ស្រី​ៗ​នឹង​ទទួល​បាន​ស្បែក​មុខ​ស​ខ្ចីបែប​នេះ ដោយសារសូដា ​១​ កំប៉ុង​ប៉ុណ្ណោះ

​​​

ជម្រើស​ទី​២- ល្បាយ​ខាត់​ស្បែក​ដោយ​ប្រើ​ក្រូច​ឆ្មារ​៖

​ល្បាយ​ខាត់​ស្បែក​មួយ​នេះ​ត្រូវ​ម៉ាច់​ម៉ង​សម្រាប់​បញ្ហា​មុន​ខ្សាច់ ដោយ​សារ​ក្រូច​ឆ្មារ​សម្បូរ​វីតាមីន​និង​សារធាតុ​បំប៉ន​ច្រើន​ប្រភេទ​សម្រាប់​កម្ចាត់​ស្នាម​អុជ​ខ្មៅ​។

វិធី​ធ្វើ៖

  • លាយ​ទឹក​ឃ្មុំ យ៉ាអួ​ អំបិល និង​ទឹក​ក្រូចឆ្មារ​ឱ្យ​សព្វ​ចូល​គ្នា

  • យក​ល្បាយ​នេះ​មក​លាប​លើ​តំបន់​ដែល​មាន​បញ្ហា​ ហើយ​ដុស​វា​ចុះ​ឡើងៗ​ថ្នមៗ​ ព្រោះ​បើ​អំបិល​មិន​ទាន់​រលាយ វា​អាច​ធ្វើ​ឱ្យ​ឆ្កួត​សាច់​មុខ

  • ធ្វើ​បែប​នេះ​ជា​រៀង​រាល់​ថ្ងៃ​ជាប់​ៗ​គ្នា​ពី​១០​ទៅ​១២​ថ្ងៃ​ដើម្បី​ឃើញ​លទ្ធផល​

ស៊ុត​​តែ ១​ គ្រាប់​អាច​ព្យាបាល​បញ្ហា​ក្លៀក​ខ្មៅបាន យ៉ាង​មាន​ប្រសិទ្ធភាព​!

ជម្រើស​ទី​៣- តែ​បៃតង​៖

តែ​បៃតង​ត្រូវ​បាន​គេ​ស្គាល់​ថា មាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ និង​អាច​ជួយ​បង្កើន​សមត្ថភាព​ខួរ​ក្បាល​បាន​ប្រសើរ​ទៀត​ផង​។ ក្រៅ​ពី​នេះ វា​ក៏​អាច​ជួយ​សម្រក​ទម្ងន់​ កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ សម្រួល​សុខភាព​មាត់​ធ្មេញ​ផងដែរ​។ ចំណែក​ប្រយោជន៍​ដ៏​អស្ចារ្យ​មួយ​ទៀត គឺ​ជួយ​កម្ចាត់​មុខ​ក្បាល​ខ្មៅ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

​វិធី​ធ្វើ​៖

  • យក​ស្លឹក​តែ​បៃតង​ក្រៀម​មក​ដាក់​ក្នុង​ចាន​គោម​

  • ចាក់​ទឹក​ចូល ហើយ​លាយ​ចូល​គ្នា​ឱ្យ​ឡើង​ជា​ល្បាយ​ខាប់​ប៉ិៗ រួច​សឹម​មក​ដុសៗ​លើ​កន្លែង​ដែល​មាន​មុន​ខ្សាច់​ពី​២ ទៅ​៣​នាទី​

  • លាង​មុខ​ចេញ​ដោយ​ទឹក​ក្ដៅ​ឧណ្ហៗ​ ហើយ​ជូត​ដោយ​កំណាត់​ស្អាត​ជា​ការ​ស្រេច​៕

ចុចអានបន្ត៖ ស្ទីលថតរូបជាមួយពន្លឺថ្ងៃគ្រប់គ្រាន់ ស្អាតជាងប្រើកម្មវិធីកែកុនទៀត

ប្រែសម្រួល៖ សរ សុគន្ធី