៧​តិចនិក​ប្រើ​ទូរសព្ទ​ឱ្យ​មាន​ប្រយោជន៍​ហើយ​​ដើរ​លឿន​ជាង​មុន កម្រ​មាន​អ្នក​ដឹង

  • 2020-01-17 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សព្វ​ថ្ងៃ​នេះ​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ទូរសព្ទ​ទំនើប​ប្រើ​គ្រប់​ដៃ​។ បច្ចេក​វិទ្យា​កាន់​តែ​ទំនើប​ ទូរសព្ទ​ក៏​មាន​មុខ​ងារ​កាន់​តែ​ច្រើន​។ ភាគ​ច្រើន​គ្រប់​គ្នា​សុទ្ធ​តែ​ជួប​ប្រទះ​នឹង​បញ្ហា​ដូច​គ្នា​ដូច​ជា​មិន​សូវ​មាន​សេវា​ ឆាប់​អស់​ថ្ម​។ល។​ ពេល​នេះ​កញ្ញា​នឹង​ប្រាប់​តិចនិក​ខ្លះៗ​ពី​ទូរសព្ទ​ដែល​អ្នក​មិន​ដែល​ដឹង​៖

១.​ ចុច​ Airplane mode ​ដើម្បី​ឱ្យ​មាន​សេវា​ខ្លាំង​ជាង​មុន

ពេល​ដែល​ទូរសព្ទ​សុខៗ​ក៏​ចាប់​ផ្តើម​ខ្សោយ​សេវា​ អ្នក​គ្រាន់​តែ​ចុច Airplane mode​​ ពីរ​ឬ​បី​វិនាទី​។​ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​ឱ្យ​អ្នក​មាន​សេវា​ខ្លាំង​ជាង​មុន​ក៏​ព្រោះ​តែ​ពេល​ខ្លះ​វា​អាច​ទាក់​ទង់​នឹង​អន់តែន​នៅ​ពេល​ដែល​អ្នក​ផ្លាស់​ទី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​។​

២.​ ថត​វីដេអូ​មាន​សំឡេង​ឮជាង​មុន

ដើម្បី​​ថត​វីដេអូ​មាន​សំឡេង​លឺ​ល្អ​ អ្នក​គ្រាន់​តែ​យក​ដៃ​ខ្ទប់​កន្លែង​ស្រូប​សំឡេង​នៅ​ខាង​ក្រោម​បែរ​ទៅ​ប្រភព​សំឡេង​នោះ​សំឡេង​នៅ​ក្នុង​វីដេអូ​របស់​អ្នក​នឹង​ឮជាង​មុន។ ហើយ​វា​ក៏​ធ្វើ​ឱ្យ​វីដេអូ​អ្នក​ឮ​សំឡេងមិន​សូវ​រញ៉េរញ៉ៃ​។

៣.​ ដាក់​អ៊ីម៉ែល​នៅ​លើ​ Keyboard ស្រួល​ចំណេញ​ពេល

ដើម្បី​វាយ​ឬ​ចូល​ទៅ​កាន់​បណ្តាញ​សង្គម​លឿន អ្នក​គួរ​តែ​ចូល​ Setting​ហើយ​ដាក់​អ៊ីម៉ែល​អ្នក​នៅ​ក្នុង​Key board ​នោះ​អ្នក​គ្រាន់​តែ​វាយ​បន្តិច​វា​ក៏​ចេញ​មក​។ ធ្វើ​បែប​នេះ​គឺ​ងាយ​ស្រួល​ហើយ​ថែម​ទាំង​ចំណេញ​ពេក​ថែម​ទៀត​ផង។ ​

៤.​ ប្រើ​កាស​ទូរសព្ទ​ដើម្បី​ថត​រូប

អ្នក​មិន​ចង់​ប្រើ​ដៃ​កាន់​ទូរសព្ទ​ព្រោះ​មើល​ទៅ​ដដែល​ៗ​ហើយ​មិន​ស្អាត​មែន​ទេ?​ បើ​សិន​ជា​អ្នក​ប្រើ​ Iphone ​នោះ​អ្នក​នឹង​មិន​ចាំ​បាច់​ប្រើ​ដៃ​ថត​រូប​រហូត​ទេ។ អ្នក​អាច​ដាក់​ទូរស័ព្ទ​ចោល​ហើយ​ចុច​ថត​រូប​តាម​ចិត្ត​ដោយ​មិន​ខ្វល់​ពី​ដៃ​រញ៉េរញ៉ៃ​ទេ។

៥.​ បិទ​ការ​ផ្សាយ​ពាណិជ្ជកម្ម​

អ្នក​ប្រហែល​ជា​ធុញ​ទ្រាន់​ណាស់​ហើយ​ប្រសិន​បើ​អ្នក​កំពុង​លេង​ហ្គេម​ឬ​ប្រើ​ប្រាស់​កម្មវិធី​ណា​មួយ​ហើយ​ចេះ​តែ​លោត​ផ្ទាំង​ផ្សាយ​ពានិជ្ជកម្ម​មក​។ អ្នក​អាច​ជៀស​វាង​បាន​បើ​សិន​ជា​អ្នក​ប្រើ​ប្រាស់​កម្មវិធី​ដែល​មិន​ប្រើ​ Internet ​នោះ​អ្នក​គ្រាន់​តែ​បិទ​ទូរសព្ទ​អ្នក​ដាក់​ Airplane Mode​ ជា​ការ​ស្រេច។​

៦.​ ប្រើ​ទូរសព្ទ​ជំនួស​ឱ្យ​វ៉ែនតា​

បើ​សិន​ជា​ពេល​អ្នក​ដើរ​ផ្សារ​ហើយ​ភ្លេច​យក​វ៉ែន​តា​មក​នោះ​ អ្នក​អាច​ប្រើ​ទូរសព្ទ​ធ្វើ​ជា​វ៉ែន​តា​បាន​ដោយ​គ្រាន់​តែ​ថត​ស្លាក​ទំនិញ​ហើយ​យក​មើល​មក​។

៧.​ សន្សំ​សំចៃ​ថ្ម

ដើម្បី​សន្សំ​សំចៃ​ថ្ម​ប្រើ​បាន​យូរ​អ្នក​ត្រូវ​តែ​ដឹង​ពី​តិចនិក​នេះ​។ ការ​ផ្លាស់​ប្តូរ​ផ្ទាំង​ Background ​ក៏​អាច​ជួយ​កាត់​បន្ថយ​បាន​ដែរ​ ពោល​គឺ​អ្នក​គួរ​តែ​ផ្លាស់​ប្តូរ​ដាក់​ផ្ទាំង​ពណ៌​ខ្មៅ​ ឬ​ពណ៌​ដែល​មិន​សូវ​ប្រើ​ប្រាស់​ពន្លឺ​ច្រើន ៕

​អាន​បន្ត៖ ​ មកស្គាល់ស្នាដៃជាច្រើន ដែលបានបង្កើតឡើងដោយមនុស្សស្រី អស់រយៈកាលជាយូរមកហើយ

ប្រភព៖ Brightside ប្រែសម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម