ឆ្នាំថ្មី មិត្តនារីកុំរំលងម៉ូដសក់ទឹករលកទាំង ៥ នេះឲ្យសោះ

  • 2020-01-16 06:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពិត​ទេ​ថា ឆ្នាំ​ថ្មី ម៉ូដ​សក់​ថ្មី​នោះ? វា​ជា​រឿង​ធម្មតា​របស់​សុភាព​នារី​ដែល​តែង​មាន​កា​រផ្លា​ស់​ប្តូរ​របៀប​តុប​តែង​ខ្លួន។ យ៉ាង​ណា​មិញ ឆ្នាំ​ថ្មី​នេះ ប្រ​សិន​បើ​អ្នក​ចង់​ប្តូរ​ម៉ូដ​សក់​នោះ អ្នក​គប្បី​មើល​នូវ​ម៉ូដ​សក់​ទឹក​រលក​ដែល​មាន​ការ​ពេញ​និយម​ច្រើន ពិ​សេស​គឺ​ដូច​ស្តាយ​កូរ៉េ​តែ​ម្តង។ ម៉ូដ​សក់​ទឹក​រលក​ទាំង ៥ ប្រ​ភេទ​នោះ​រួម​មាន៖

១. សក់​ទឹក​រលក​ត្រឹម​ចង្កា​រ

រូបតំណាង

សម្រាប់​ម៉ូដ​សក់​បែប​នេះ​គឺ​ស័​ក្តិ​សម​សម្រាប់​អ្នក​មាន​មុខ​រាង​ការ៉េ​ឬ​អ្នក​មាន​មុខ​រាង​ពង​ក្រពើ ពី​ព្រោះ​ម៉ូដ​សក់​កោង​នឹង​ជួយ​លើក​ទម្រង់​មុខ​របស់​អ្នក​ឲ្យ​កាន់​តែ​ប្លែក។

២. សក់​ទឹក​រលក​រាង​សរ​សៃ​មី​ប្រះ​ស្មា

រូបតំណាង

សម្រាប់​ម៉ូដ​សក់​នេះ​វិញ គឺ​បែប​សុភាព​នារី​ពេញ​លក្ខណៈ​តែ​ម្តង។ ចំពោះ​ម៉ូដ​សក់​បែប​នេះ​ក៏​ស័​ក្តិ​សម​សម្រាប់​ទម្រង់​មុខ​ទូ​ទៅ​តែ​ម្តង អ្នក​អាច​ប្តូរ​ពី​សក់​ត្រង់​មក​ជា​ម៉ូដ​សក់​បែប​នេះ​បាន។

៣. សក់​ទឹក​រ​លក​រាង​សរ​សៃ​មី​វែង

រូបតំណាង

សម្រាប់​ម៉ូដ​សក់​នេះ​វិញ​គឺ​មើល​កាន់​តែ​សុភាព​នារី​ជាង​ម៉ូដ​សក់​ទី​ពីរ។ បើ​ទោះ​បី​ជា​មើល​មក​វា​មិ​ន​សូវ​ជា​សិុ​ច​ស៊ី​ខ្លាំង តែ​សែន​សុភាព​និង​សម​រម្យ​ប្រ​សិន​បើ​អ្នក​មិន​ចង់​ឆើត​ឆាយ។

៤. សក់​ទឹក​រលក​សរ​សៃ​ធំ

រូបតំណាង

សម្រាប់​ម៉ូដ​សក់​មួយ​នេះ​វិញ​គឺ​ស័​ក្តិ​សម​ខ្លាំង​សម្រាប់​អ្នក​មាន​មុខ​មូល។ តែ​ប្រសិន​បើ​អ្នក​មាន​មុខ​រាង​វែង អ្នក​គួរ​តែ​មាន​ជើង​សក់​តិចៗ​ដើម្បី​ឲ្យ​កាន់​តែ​លេច​ធ្លោ​និង​ស្រស់​ស្អាត។

៥. សក់​ទឹក​រលក​រាង​អក្សរ C

រូបតំណាង

ទោះ​បី​ជា​ម៉ូដ​សក់​នេះ​មិន​សូវ​ជា​ទឹក​រលក​ខ្លាំង​ដូច​ម៉ូដ​ដទៃ តែ​ម៉ូដ​សក់​នេះ​មើល​មក​គឺ​ស្រស់​ស្អាត​ម្យ៉ាង។ ប្រ​សិន​បើ​អ្នក​ចង់​ឲ្យ​មើល​មក cute អ្នក​កុំ​ភ្លេច​លេង​ម៉ូដ​សក់​សេះ​តិចៗ​ទៀត​កាន់​តែ​ឡូយ​តែ​ម្តង។

ចុចអានបន្ត៖

មិនចង់ស្តាយក្រោយពេលកាត់សក់សេះត្រូវមើល ៣ ចំណុចនេះសិន

ប្រភព៖ beauty321 ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម