តិចនិកការពារមិនឲ្យឆ្លងជំងឺពេលដើរលេងក្រៅប្រទេស ទាំងសប្បាយនិងមិនបារម្ភច្រើន

  • 2020-01-14 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​អ្នក​​អាច​ធ្វើ​ដំណើរ​ទៅ​លេង​ក្រៅ​ប្រទេស​ឲ្យ​រីក​រាយ​និង​សុវត្ថិភាព​បាន ដោយ​គ្មាន​ក្ដី​បារម្ភ​ពី​ជំ​ងឺ​ឆ្លង​ផ្សេង​ៗ។ ​ប្រសិន​បើ​អ្នក​បាន​​រៀប​ចំ​ខ្លួន​ឯង​យ៉ាង​ម៉ត់​ចត់​តាំង​ពី​មុន​ពេល​ចេញ​ធ្វើ​ដំណើរ ​អំ​ឡុង​ពេល​ដើរ​លេង ​និង​ពេល​ត្រលប់​ពី​ដើរ​លេង​វិញ​មក​ដល់​ប្រទេស​កំណើត។​​

រូបតំណាង

**១. ​ទិញ​​ធា​នា​រ៉ាប់​រង​សុខភាព​​សម្រាប់​ការ​ធ្វើ​ដំណើរ**

​មុន​ពេល​​សម្រេច​​ដើរ​លេង​ក្រៅ​ប្រទេស ​អ្នក​គួរ​ទិញ​ធានា​រ៉ាប់​រង​សុខភាព​ជា​មុន​សិន។ ​តែ​មុន​ទិញ ​ក៏​ត្រូវ​​គិត​គូ​យ៉ាង​ប្រុង​ប្រយ័ត្ន​​អំ​ពី​លក្ខ​ខណ្ឌ​លម្អិត​នៃ​​​ធានា​រ៉ាប់​រង​នោះ​ថា​បាន​គ្រប​ដណ្ដប់​លើ​ប្រទេស​ដែល​អ្នក​ត្រូវ​ទៅ​ឬ​អត់។ ​​​ដូច្នេះ ​អ្នក​អាច​ទៅ​លេង​ក្រៅ​ប្រទេស​បាន​យ៉ាង​មាន​ក្ដី​សុខ ​និង​មិន​បាច់​បារម្ភ​ច្រើន ​បើ​សិន​​​ឈឺ ​ឬ​ជួប​គ្រោះ​ថ្នាក់​ផ្សេង​ៗ​ដែល​ត្រូវ​ការ​ព្យាបាល។

២. ​ចាក់​វ៉ាក់​សាំង​ប្រឆាំង​នឹង​ជំ​ងឺ​ឆ្លង

​ប្រសិន​បើ​អ្នក​សង្ស័យ​ថា​តំបន់​ឬ​ប្រទេស​ដែល​ត្រូវ​ទៅ​លេង ​មាន​ជំ​ងឺ​ឆ្លង ​ដូច្នេះ​អ្នក​ត្រូវ​តែ​​ប្រុង​ប្រយ័ត្ន។ ​អ្នក​អាច​ជ្រើស​យក​វិធី​ចាក់​វ៉ាក់​សាំង​​ដោយ​ផ្អែក​លើ​ពេល​វេលា​ជាក់​លាក់​​ដែល​​​​ណែ​នាំ​ដោយ​វេជ្ជបណ្ឌិត។

រូបតំណាង

៣. ចៀស​វាង​ទៅ​កន្លែង​ដែល​មាន​មនុស្ស​កក​កុញ​​​

​បើ​សិន​ជា​ចៀស​មិន​ផុត​ពី​ដើរ​លេង​នៅ​ក្រៅ​ប្រទេស​ដែល​មាន​មនុស្ស​អ៊ូ​អរ​ច្រើន ​មិន​សូវ​មាន​ខ្យល់​ចេញ​ចូល ​អ្នក​មិន​ត្រូវ​​ភ្លេច​ពាក់​ម៉ាស​ឡើយ។ ​ពិសេស​តំបន់​ដូច​ជា​ក្នុង​រថ​ភ្លើង ​តំបន់​កំពុង​សាង​សង់​ជា​ដើម។

៤. ​កុំ​ឲ្យ​គេ​ខ្ចី​ប្រើ​គ្រឿង​សម្អាង ​ឬ​របស់​របរ​ផ្ទាល់​ខ្លួន

​ចៀស​វាង​ការ​ប្រើ​រួម​នូវ​របស់​របរ​មួយ​ចំនួន​ដូច​ជា ​កន្សែង​​ពោះ​គោ ​វ៉ែន​តា ​កន្សែង​ដៃ ឬ​ក្រែម​លាប​មាត់​ជា​ដើម។ ​​នេះ​ដើម្បី​ការពារ​​ពី​ជំ​ងឺ​ឆ្លង​ផ្សេង​ៗ ​និង​អនាម័យ​ផង​ដែរ។

រូបតំណាង

៥. ត្រូវ​រក្សា​​កម្ដៅ​ក្នុង​រាង​កាយ​របស់​អ្នក

​កុំ​ភ្លេច​យក​ចិត្ត​ទុក​ដាក់​រាង​កាយ​អ្នក​ក្នុង​កម្រិត​សីតុណ្ហភាព​មួយ​ត្រឹម​ត្រូវ។ ​ពិសេស​នៅ​ពេល​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ត្រជាក់ ​ព្រោះ​ភ្លាម​ៗ​រាង​កាយ​អ្នក​មិន​ទាន់​អាច​សម្រប​នឹង​បរិយាកាស​នោះ​បាន​ទេ។ ​ដូច្នេះ​​ត្រូវ​ថែ​ទាំ​កុំ​ឲ្យ​ឈឺ​។

​៦. ​មក​ត្រូត​ពិនិត្យ​សុខភាព​ក្រោយ​ត្រលប់​ពី​ដើរ​លេង​រួច

​បន្ទាប់​ពី​ត្រលប់​ពី​ដើរ​លេង​នៅ​ក្រៅ​ប្រទេស​រួច ​ពិសេស​ក្នុង​ប្រទេស​ដែល​កំពុង​រីក​រាល​ដាល​នៃ​ជំ​​ងឺ​​ឆ្លង​ផ្សេង​ៗ ​​​ដាច់​ខាត​ត្រូវ​តែ​ត្រួត​ពិនិត្យ​សុខភាព​។ ត្រូវ​​ប្រាកដ​ថា អ្នក​បាន​ជួប​ជាមួយ​​វេជ្ជបណ្ឌិត​ដើម្បី​ឆែក​មើល​ថា ​មាន​​ជំ​ងឺ​អ្វី​ឬ​អត់ ។

រូបតំណាង

វិធី​ទាំង​អស់​ខាង​លើ​នឹង​ជួយ​ឲ្យ​អ្នក​​អាច​ដើរ​លេង​បាន​យ៉ាង​សប្បាយ​ចិត្ត និង​ត្រលប់​មក​វិញ​ដោយ​សុវត្ថិភាព ​ប្រកប​ដោយ​សុខភាព​ល្អ​៕​​

អានបន្ត៖ ​ អំឡុងពពោះ អ្នកម្តាយញ៉ាំផ្លែមង្ឃុត ជាជម្រើសល្អសម្រាប់សុខភាពនិងខួរក្បាលទារក

ប្រភព៖ goodlifeupdate ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម