អត្ថប្រយោជន៍ទាំង ៦ របស់ទឹកក្រូចឆ្មាដែលស្ត្រីមានផ្ទៃពោះមិនគួររំលង

  • 2020-01-14 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ថិត​នៅ​អំឡុង​ពេល​ព​ពោះ ស្ត្រី​មាន​ផ្ទៃ​ពោះ​តែងតែ​ទទួល​ទាន​ចំណី​អាហារ ភេសជ្ជៈ​ណា​ដែល​ជួយ​បំប៉ន​ទាំង​​សុខ​ភាព​ខ្លួន​និង​ទារក​នៅ​ក្នុង​ផ្ទៃ។ ក្នុង​ចំណោម​ភេសជ្ជៈ​ដែល​មាន​អត្ថ​ប្រយោជន៍​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ ទឹក​ក្រូច​ឆ្មា​ក៏​ជា​ភេសជ្ជៈ​មួយ​ប្រភេទ​ផ្ត​ល់​​អត្ថ​ប្រ​យោ​ជន៍​ដែរ។ ចង់​ដឹង​ថា​វា​មាន​គុណ​សម្បត្តិ​យ៉ាង​ណា​នោះ សូម​អាន​ខាង​ក្រោម​ដូច​ត​ទៅ៖

រូបតំណាង

**១. ជួយ​ឲ្យ​ខួរ​ក្បាល​ទារក​លូត​លាស់​បាន​ល្អ**

ក្រូច​ឆ្មា​មាន​ផ្ទុក​សារ​ធាតុ​ប៉ូ​តា​ស្យូ​ម​ជួយ​ទៅ​ដល់​ខួរ​ក្បាល​របស់​ទារក លូត​លាស់​បាន​ល្អ​នៅ​ក្នុង​ស្បូន។ លើស​ពី​នេះ វា​ក៏​ផ្ទុ​កវី​តា​មី​ន C ជួ​យ​ព​ង្រឹ​ង​ឆ្អឹង​របស់​ទា​រក​ផង​ដែរ។

២. ការ​បន្សាប​ជាតិ​ពុល

អ្នក​អាច​ធ្វើ​ទឹក​បន្សាប​ជាតិ​ពុល​បាន​ដោយ​គ្រាន់​តែ​លាយ​ទឹក​ក្រូច​ឆ្មា​លាយ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហ​ៗ​ជា​រៀង​រាល់​ព្រឹក។ សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​អាច​ទ​ទួល​ទាន​ជា​រៀង​រាល់​ថ្ងៃ ដើ​ម្បីរ​ក្សា​សំ​ណើ​ម​នៅ​ក្នុង​បំ​ពង់​ក។ អ្នក​ក៏​អាច​លាយ​ជា​មួយ​ទឹក​ឃ្មុំ​បន្ថែម​ទៀត​កាន់​តែ​ល្អ។

៣. ជំ​នួយ​ស្បែក

រូបតំណាង

វី​តា​មីន C នៅ​ក្នុង​ទឹក​ក្រូច​ឆ្មា​នឹង​ជួយ​ឲ្យ​ស្បែ​ករ​ប​ស់​អ្នក​ភ្លឺ​ចែង​ចាំង ជួយ​បញ្ចេញ​សារធាតុ​មិន​ល្អ​នៅ​ក្នុង​ស្បែក​ចេញ កាត់​បន្ថយ​ស្នាម​អុជ​ខ្មៅ និង​ជួយ​ចិញ្ចឹម​ស្បែក។

៤. ជួយ​ដោះ​ស្រាយ​បញ្ហា​ទល់​លា​មក

ប្រសិន​​បើ​មាន​អា​ការៈ​ទល់​លា​មក ស្ត្រី​មាន​ផ្ទៃ​ពោះ​អាច​ទទួល​ទាន​ទឹក​ក្រូច​ឆ្មា​ដើ​ម្បី​ឲ្យ​មាន​ការ​បញ្ចេញ​ស្រួល។ ស​ម្រាប់​ការ​ទ​ទួល​ទា​នទឹ​ក​ក្រូច​ឆ្មា​គួរ​តែទ​ទួល​ទាន​នៅ​ពេល​ព្រឹក។

រូបតំណាង

៥. ដោះ​ស្រាយ​បញ្ហា​ក្អួត​ចង្អោរ

ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការ​មាន​ផ្ទៃ​ពោះ អ្នក​ម្តា​យ​ភាគ​ច្រើន​តែង​ចង់​បរិ​ភោគ​របស់​មាន​រស​ជាតិ​ជូរៗ។ ជំ​នួស​ឲ្យ​របស់​ជូរៗ អ្នក​ម្តាយ​អាច​ទទួល​ទាន​ទឹក​ក្រូច​ឆ្មា​ដោយ​បឺត​តិច​ៗមួ​យ​ៗ នឹង​ជួយ​បំ​បាត់​អាការៈ​ក្អួតចង្អោរ​បាន​យ៉ាង​មាន​ប្រ​សិ​ទ្ធិ​ភាព។

៦. ជួយ​សាង​សង់​ប្រព័ន្ធ​សុាំ

អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ប្រសិន​បើ​អ្នក​ម្តា​យ​មាន​ជំងឺ​ផ្តា​សាយ អ្នក​ម្តាយ​មិន​អាច​ប្រើ​ថ្នាំ​ដើម្បី​ព្យា​បាល​បាន​ឡើយ ព្រោះ​វា​ផ្ត​ល់​ផល​ប៉ះ​ពាល់​ទៅ​ដល់​ទារក​ក្នុង​ផ្ទៃ។ ដើម្បី​ជៀស​វាង​ការ​ឈឺ​ផ្សេងៗ អ្នក​ម្តា​យ​គួរតែ​ទទួល​ទាន​ទឹក​ក្រូច​ឆ្មា​ដោយ​សារ​តែ​វា​ផ្ទុក​វីតាមីន C ជួយ​សម្រួល​ដល់​សម្ពាធ​ឈាម​ក្នុង​រាង​កាយ​បាន​ល្អ។ លើស​ពី​នេះ វា​ជួយ​ពង្រឹង​ទៅ​ដល់​ប្រព័ន្ធ​សុាំ​​​របស់​អ្នក​ឲ្យ​កាន់​តែ​គេច​ឆ្ងាយ​ពី​ជំងឺ​ផ្តា​សាយ​ថែម​ទៀត​ផង។

ចុចអានបន្ត៖

ប្រញាប់ទៅជួបគ្រូពេទ្យភ្លាម បើក្រោយផឹកទឹករួចតែងលេចចេញសញ្ញាគួរឲ្យភ្ញាក់ផ្អើលទាំងនេះ

ទទួលទានទឹកក្តៅឧណ្ហៗជួយទាំងសុខភាព ជួយទាំងសម្រស់

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម