៤ សកម្មភាពហាម​ធ្វើ​ដាច់​ខាត​ក្រោយ​ពេល​ស្រវឹង ប្រយ័ត្ន​គ្រោះ​ថ្នាក់​ដល់​ជីវិត

  • 2020-01-14 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ជំនាញ​សុខភាព​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ស្រវឹងជោគជាំ អ្នក​មិន​គួរ​ធ្វើ​រឿង​ទាំង​នេះ​ឡើយ បើ​មិន​ចង់​នាំ​ទុក្ខ​ដល់​ខ្លួន ឬ​អាច​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត។

រូបតំណាង

**១. ផឹក​កាហ្វេ ឬ​ទឹក​​ក្រូច​មានហ្គាស**

មនុស្ស​ជា​ច្រើន​តែង​យក​កាហ្វេ ឬ​ទឹក​ក្រូចមក​បន្សាប​ជាតិ​ស្រវឹង យ៉ាងណាក្ដី វេជ្ជបណ្ឌិតមិន​ឲ្យ​យើង​ធ្វើ​បែប​នេះ​ឡើយ ដោយ​រាង​កាយ​យើង​កំពុង​អស់​ជាតិ​ទឹក​ហើយ បើ​ផឹក​គ្រឿង​ទាំង​នេះ​នឹង​រឹត​តែ​បាត់​បង់​ជាតិ​ទឹក​លើស​ដើម។

រូបតំណាង

២. ចូល​គេង​ភ្លាម

ពេល​ស្រវឹង​នរណា​ក៏​ងងុយ​គេ​ងដែរ ប៉ុន្តែ​បើ​យើង​ចូល​គេង​ភ្លាម ភ្នាក់​ងារ​ថ្លើម​ និង​ប្រម៉ាត់​ដែល​រំលាយ​ជាតិ​ពុល​នោះ នឹង​សំរាក ដែល​ធ្វើ​ឲ្យ​ជាតិ​ពុល​នៅ​កក​ក្នុង​ខ្លួន គ្រោះ​ថ្នាក់​ជា​ទី​បំផុត។

រូបតំណាង

៣. ងូត​ទឹក

នៅ​ពេល​ស្រវឹង​ ខ្លួន​យើង​នឹង​ក្ដៅ​ឡើង ដោយ​សារ​ជាតិ​អាកុល​ក្នុង​ស្រាបៀរ ដូច​នេះ​យើង​តែង​ចង់​ងូត​ទឹក​ឲ្យ​ស្រឡះ​ខ្លួន។ យ៉ាងណាក្ដី ដោយ​សារ​តែ​រន្ធ​រោម​ញើស​កំពុង​បើក បើយើង​ងូត​ទឹក អាច​ធ្វើ​ឲ្យ​ទឹក​ចូល​សួត គ្រោះ​ថ្នាក់​ដល់​ជីវិត។

៤. ហាត់​ប្រាណ

អ្នក​ដែល​ស្រលាញ់​រាង ក្រោយ​ពេល​ស្រវឹង​រួច នឹង​​ខ្លាចបែក​រាង ដូចនេះ​ក៏​ប្រញាប់​ទៅ​ហាត់​ប្រាណ​ភ្លាម​ដើម្បី​សំរក​រាង។ នៅពេល​កំពុង​ហត់​ខ្លាំង ហើយ​បើ​ហាត់​ប្រាណ​ទៀត អាច​ធ្វើ​ឲ្យ​អ្នក បាក់​កម្លាំង រហូត​ដល់​សន្លប់៕

​អាន​បន្ត៖ ​ ប្រញាប់ទៅជួបគ្រូពេទ្យភ្លាម បើក្រោយផឹកទឹករួចតែងលេចចេញសញ្ញាគួរឲ្យភ្ញាក់ផ្អើលទាំងនេះ

ប្រភព៖ bestie ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម