Zhao Li Ying ធ្លាយ​រូប​រាងកាយស្គម​ស្គាំង​ខ្លាំង ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ព្រួយ​បារម្ភ

  • 2020-01-13 05:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​មុន​ពេល​ចូល​សិល្បៈ កំពូល​តារា​សម្ដែង​ស្រី​ចិន Zhao Li Ying ជា​មនុស្ស​ប្រភេទ​មាន​សាច់​ទ្រលុកទ្រលន់​ក៏​ពិត​មែន តែ​ដោយសារ​សំពាធ​ពី​មជ្ឈដ្ឋាន​ជុំ​វិញ​បាន​ធ្វើ​​ឲ្យ​ស្រី​ស្អាត​រូប​នេះ​សំរក​ទំងន់​សល់​ត្រឹម​ស្បែក​ដណ្ដប់​ឆ្អឹង។

នៅ​ក្នុង​ពិភពសិល្បៈ​ចិន តារា​ស្រី​ភាគ​ច្រើន​និយម​ការ​សំរក​រាង​ដើម្បី​ពេល​ចូល​កាមេរ៉ា​មើល​ទៅ​ស្អាត​ជាង​មុន។ តាម​អ្នក​ជំនាញ​ទូរទស្សន៍ ជាមួយ​នឹង​កាមេរ៉េ​ប្រភេទ Full HD ពួក​គេ​នឹង​មើល​ទៅ​ធាត់​ជាង​នៅ​ក្រៅ​៥​គីឡូ។ ដូច​នេះ​ពាក្យ​ស្លោក “កាន់​តែ​ស្គម កាន់​តែ​ស្អាត” ត្រូវ​បាន​តារា​ស្រី​ជា​ច្រើន​ប្រកាន់​ខ្ជាប់។ នៅ​ក្នុង​ចំណោម​នោះ ក៏​មាន​តារា​សម្ដែង​ស្រី​ជួរ​មុខ Zhao Li Ying ផង​ដែរ។

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន Toutiao បាន​ទម្លាយ​កម្រង​រូបភាព​ថ្មី​នៅ​ពេល​កំពុង​ថត​រឿង​របស់​តួរឿង យុទ្ធសិល្ប​ដាវ​ទេព ដែល​អាច​សង្កេត​ឃើញ​ថា នាង​ស្គម​ខ្លាំង​សល់​ត្រឹម​ស្បែក​ដណ្ដប់​ឆ្អឹង។

តាម​ប្រភព​ដដែល Zhao Li Ying មាន​កំពស់ ១.៦៥ម តែ​ទំងន់​នាង​មិន​ដែល​លើស​៤០​គីឡូ​ឡើយ។ បន្ថែម​ពី​នេះ នៅ​ពេល​ថត​រឿង Princess Agents នាង​បាន​សំរក​បន្ថែម​៤​គីឡូ​ដើម្បី​ត្រូវ​នឹង​សាច់​រឿង។ នៅ​ពេល​ស្រក​ខ្លាំង​ពេក ទំហំ​ចង្កេះ​របស់​តារា​វ័យ​៣៣​ឆ្នាំ ​កាន់​តែ​តូច​ដូច​​ចង្កេះ​អង្ក្រង៕

អានបន្ត៖ ​ បច្ចុប្បន្ន​ជា​សេដ្ឋីនី​រយ​លាន​ដុល្លារ កាល​អាយុ១៤ ឆ្នាំ Angelababy រក​លុយ​បាន​​ពី​ដើរ​ម៉ូដ​​ក្នុង​ចំនួន​មួយ​គួរឲ្យភ្ញាក់ផ្អើល

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម