ប្រអប់​ដៃ​ទន់​ស្រឡូនដូច​កូន​​ក្មេង ដោយ​វិធី​ងាយៗ

  • 2020-01-03 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ប្រអប់​ដៃ​ គឺ​ជា​ផ្នែក​មួយ​នៃ​រាង​កាយដែល​មនុស្ស​គ្ប់​រូប​តែង​ប្រើប្រាស់​​ច្រើន​​ជាង​គេ​ ក្នុង​កិច្ចការ​​ងារ​​​​​ប្រចាំ​ថ្ងៃ។ បើ​សិន​ជា​អ្នក មិន​​បាន​ចាប់​​អារម្មណ៍​​ថែរក្សា​​ឲ្យ​បាន​ត្រឹម​ត្រូវ នោះ​ប្រអប់​ដៃ​អ្នក​នឹង​ប្រែ​ទៅ​​ជា​ស្ងួត ​​រឹង​មាន​សភាព​ជ្រួញ​​លឿន​ខុស​ពី​​ធម្មតា។ ប៉ុន្តែ​​កុំ​បារម្ភ​អី ​ថ្ងៃ​នេះ​ កញ្ញា នឹង​ប្រាប់​ពី​វិធី​​ងាយៗ ​ដើម្បី​ឲ្យ​អ្នក​ទាំង​អស់​គ្នា ទទួល​បាន​នូវ​ប្រអប់​ដៃ​​​ស្អាត​ ​ទន់​ស្រឡូន​ដូច​កូន​ក្មេង និង​គួរ​ឲ្យ​ចង់​ស្ទាប​អង្អែល។

​​*គ្រឿង​ផ្សំ

  • ស្ករស
  • ក្រូចឆ្មារ

របៀប​ធ្វើ៖

យក​ស្ករស​កន្លះ​កូន​ចាន​​​ចង្កឹះ​ ​ច្របាច់​ក្រូច​ឆ្មារ ២-៣​ចំណិត​​លាយ​ចូល​គ្នា​​ឲ្យ​សព្វ បន្ទាប់​មក​ទៀត យក​វា​មក​ដុស​ខាត់​លើ​ដៃ​​ថ្នមៗ កុំ​​ត្រដុស​ខ្លាំងៗ​ពេក ប្រមាណ​​ ១០-១៥​នាទី រួច​លាង​​ទឹក​ចេញ​ហើយ​ជូត​នឹង​កន្សែង​​ស្អាត​ឲ្យ​​បាន​ស្ងួត​ល្អ។ ធ្វើ​បែប​នេះ១-​២​ដង​ក្នុង​មួយ​​អាទិត្យ អ្នក​នឹង​​ទទួល​បាន​​លទ្ធផល​ដូច​បំណង។

*បញ្ជាក់

ពេល​លាង​ដៃ​អ្នក​​គួរ​ជ្រើស​​ប្រភេទ​សាប៊ូ​ទឹក​ព្រោះ​វា​មិន​ស្ងួត​ដូចជា​សាប៊ូ​ដុំ​ឬ​សាប៊ូ​ម្សៅ។​​​​​​​​ បើ​ចង់​ថែរក្សា​​​​ប្រអប់​ដៃ​ឲ្យនៅ​តែ​ទន់ មិន​ជ្រួញ កុំ​ភ្លេច​លាប​​ឡេ​ដែល​ផ្តល់​សំណើម​ដល់​ស្បែក​ដៃ (មិន​មែន​ឡេ​លាយ​) ទាំង​ពេល​ព្រឹក​ និង​ពេល​មុន​ចូល​គេង ដើម្បី​​បាន​ប្រសិទ្ធភាព​គួរ​ជាទី​គាប់​ចិត្ត។

ចុចអានបន្ត៖

ប្រភព៖ myfrugaladventures ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម