ស្រលាញ់​គ្នា​រាប់​ខែ បុរស​ម្នាក់​សន្លប់​ឈរ​ពេល​ឃើញ​បន្ទប់​មិត្ត​ស្រី​មិន​ខុស​ពី​សំបុក​ជ្រូក

  • 2020-01-02 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​យើង​គ្រប់​រូប​គ្មាន​អ្នក​ណា​ដែល​មិន​ខ្ជិល​ឡើយ ព្រោះ​អាច​មក​ពី​កត្តា​ជា​ច្រើន​ដូច​ជា​ហត់​នឿយ ឬ​គ្មាន​ពេល​វេលា​គ្រប់​គ្រាន់​ជា​ដើម។ ប៉ុន្តែ​បើ​ខ្ជិល​ខ្លាំង​ពេក​​ ប្រហែល​ជា​ជ្រុល​ពេក​ហើយ។

បន្ទប់​គេង​របស់​យើង​គ្រប់​រូប​ គឺ​ជា​កន្លែង​ដែល​យើង​ចំណាយ​ពេល​ច្រើន​ស្នាក់​នៅ​ ដូច​នេះ​ហើយ ការ​រក្សា​អនាម័យ​គឺ​ជា​កត្តា​ចាំ​បាច់​បំផុត។ ខណៈ​មនុស្ស​ជា​ច្រើន​តែង​គិត​ថា​មនុស្ស​ប្រុស​ទើប​នៅ​គគ្រិច​នោះ ប៉ុន្តែ​នៅ​ពេល​នេះ​ចំនួន​មនុស្ស​ស្រី​នៅ​មិន​ស្អាត​បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។

ជាក់​ស្ដែង មុន​នេះ​បន្តិច បុរស​ម្នាក់​បាន​​ទម្លាយ​រឿង​រ៉ាវ​មិត្ត​ស្រី​ខ្លួន​ឯង​ក្រោយ​ពេល​លោក​មិន​ជឿ​នឹង​ភ្នែក​ចំពោះ​បន្ទប់​របស់​នាង។ តាម​នោះ​ដែរ បើ​តាម​សម្ដី​ខាង​ប្រុស មិត្ត​ស្រី​របស់​លោក​គឺ​ជា​អ្នក​រៀន​សូត្រ ហើយ​មាន​ចំណេះវិជ្ជា​ពេញ​ខ្លួន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ រាល់​ពេល​ជួប​គ្នា​ម្ដង​ៗ នាង​តែង​ខ្លួន​យ៉ាង​ស្អាត​បាត​ជា​និច្ច។

ក្រោយ​ស្រលាញ់​បាន​៣​ខែ ខាង​ស្រី​ក៏​ពឹង​លោក​ជូន​ទៅ​ផ្ទះ​ព្រោះ​យប់​ពេក។ យ៉ាងណាក្ដី នៅ​ពេល​មក​ដល់​បន្ទប់​របស់​មិត្តស្រី លោក​ស្ទើរ​តែ​សន្លប់ ព្រោះ​បន្ទប់​រាយ​ប៉ាយ​ខ្លាំង​ពេក។ តាម​រូប​ដែល​លោក​ថត​បាន បន្ទប់​របស់​ស្រី​ស្អាត​នេះ​គឺ​មិន​ខុស​ពី​ទ្រុង​ជ្រូក​ឡើយ ដោយ​សំបក​នំ ក៏​ដូច​ជា​មី​កំប៉ុង​នៅពាសពេញ​បន្ទប់​ទាំង​អស់។ រីឯ​ខោ​ប្រឡាក់​វិញ គឺ​នាង​ដាក់​លើ​ពូក​គេង​តែ​ម្ដង។ នៅ​ពេល​សួរ​ហេតុ​អ្វី​ក៏​ទុក​បែប​នេះ នាង​ក៏​បាន​ឆ្លើយ​វិញ​យ៉ាង​រំភើយ​ថា នៅ​ម្នាក់​ឯង រៀប​ចំ​ធ្វើ​អី ខ្ជិល​សឹង​អី។

នៅ​ចុង​បញ្ចប់​នៃ​ការ​សរសេរ​អត្ថបទរបស់​ខ្លួន លោក​បាន​សួរ​ថា​តើ​មិត្ត​ស្រី​របស់​អ្នក​ដទៃ​មាន​ចរិត​ដូច​នេះ​ឬ​អត់ ឬ​​ក៏​មិត្ត​ស្រី​របស់​លោក​ជា​ករណី​ពិសេស? អ្នក​ប្រើ​បណ្ដាញ​សង្គម​ជា​ច្រើន​បាន​ឆ្លើយ​តប​ថា មនុស្ស​ស្រី​មិន​តិច​ឡើយ ដែល​ចេញ​ក្រៅ​ស្អាត​ឡើង​ខ្ញង់​តែ​នៅ​ផ្ទះ​មិន​បាន​រៀប​ចំ​ឡើយ៕

អានបន្ត៖ ​ ទៅ​មើល​ខនសឺត​ជាមួយ​កូន អ្នក​ម្ដាយ​ត្រូវ​យល់​ច្រឡំ​ថា​ជា​សង្សារ​របស់​កូន​ព្រោះ​ក្មេង​​ស្អាត​ពេក

ប្រភព៖ bestie ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម