ទម្លាប់អាក្រក់ ៣ ធំៗ ធ្វើ​ឲ្យ​អ្នក​ឡើង​គីឡូ​ហួស​កំណត់​

  • 2019-12-24 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​កំពុង​ព្រួយ​បារម្ភ​រឿង​ឡើយ​ទំងន់​ តែ​មិន​ដឹង​មូលហេតុ​មែន​ទេ? អត្រា​ខ្ពស់​គឺ​អាច​បណ្ដាល​មក​ពី​ទម្លាប់​ដែល​អ្នក​នឹក​ស្មាន​មិន​ដល់​ទាំង​នេះ។ មនុស្ស​ជា​ច្រើន ឲ្យ​តែ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់​ និង​ហូបចុក​ឲ្យ​បាន​សមរម្យ​នោះ នឹង​រក្សា​នូវ​គីឡូ​បាន​សម្រេច ហើយ​នឹង​មិន​ធាត់​នោះ​ឡើយ។ យ៉ាងណាក្ដី អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ទោះ​បី​ជា​អ្នក​រក្សា​បាន​នូវ​ចំណុច​ទាំង​២​ខាង​លើ​បាន​ល្អ​យ៉ាងណា តែបើ​អ្នក​មាន​ទម្លាប់​ទាំង​នេះ​នោះ គីឡូ​នឹង​នៅ​តែ​បន្ត​ឡើង​ឥតឈប់ឈរ។

១. ផឹក​ទឹក​ក្រូច​មាន​ហ្គាស

រាល់​ពេល​ហត់​នឿយ​ អស់​កម្លាំង មនុស្ស​ជា​ច្រើន​តែង​ផឹក​ទឹក​ប៉ូវកំលាំង​មាន​ហ្គា​ស​ដើម្បី​ភាព​ស្រេក​​ទឹក ក៏​ដូច​ជា​យក​កំលាំង​មក​វិញ។ យ៉ាងណាក្ដី​ យោង​តាម​មន្ទីរសុខភិបាល Texas សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា រង្វង់​ចង្កេះ​របស់​អ្នក​នឹង​រីក​ធំ​ជាង​មុន ប្រសិន​បើ​អ្នក​ឧស្សាហ៍​ផឹក​ទឹក​ក្រូច​មាន​ហ្គាស ត្បិត​វា​នឹង​បង្កើន​កំរិត​ជាតិ​ស្ករ​ក្នុង​ខ្លួន​អ្នក។

២. គេង​ច្រើន​ពេក

ជា​អតិបរិមា អ្នក​គួរ​គេង​ពី​៧ ទៅ​៨​ម៉ោង។ បើ​គេង​លើស​ពី​នេះ អ្នក​មិន​ត្រឹមតែ​មាន​អារម្មណ៍​ធីងធោង​នោះ​ទេ អ្នក​ក៏​នឹង​ឡើង​គីឡូ​ហួស​កំណត់។ ព្រោះ​នៅ​ពេល​គេង រាង​កាយ​ទាំង​មូល​នឹង​ស្ថិត​ក្នុង​ស្ថានភាព​សំរាក និង​មិ​ន​ដុត​រំលាយ​កាឡូរី។ ដូច​នេះ​រាល់​អ្វី​ដែល​យើង​ទទួល​ទាន នឹង​មិន​បាន​បំលែង​ជា​ថាមពល​ឡើយ គឺ​នឹង​ក្លាយ​ទៅ​ជា​ខ្លាញ់​ទាំង​អស់។

៣. នៅ​ដាច់​យប់

នៅ​ពេល​អ្នក​នៅ​ដាច់​យប់ អរម៉ូន​របស់​អ្នក​នឹង​ប្រែ​ទៅ​ជា​តឹងតែង​ខ្លាំង ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ឃ្លាន​ខុស​ធម្មតា ជា​ពិសេស​គឺ​ឃ្លាន​របស់​ផ្អែម។ បើ​អ្នក​នៅ​តែ​រក្សា​ទម្លាប់​នេះ​នោះ នឹង​ធ្វើ​ឲ្យ​អ្នក​ញៀន​របស់​ផ្អែម​យប់​ឡើង ដែល​ធ្វើ​ឲ្យ​អ្នក​គ្រប់គ្រង​ទម្ងន់​ខ្លួន​ឯង​លែង​បាន៕

ចុចអានបន្ត៖ វីដេអូ​ហាត់​យូហ្កា​៧​ក្បាច់​ងាយ​ៗ សម្រាប់​អ្នក​​ចង់​ស្គម​តែ​ខ្ជិល​ហាត់​ប្រាណ

ប្រភព៖ bestie ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម