របស់​ប្រើ​រាល់​​ថ្ងៃ​​ទាំង​៥ បើ​មិន​សម្អាត​ឲ្យ​ស្រួល​ក្នុង​រដូវ​នេះ​ទេ ប្រយ័ត្ន​កើត​មុន​ពេញ​ខ្លួន

  • 2019-12-19 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

របស់​ប្រើប្រាស់​ខាង​ក្រោម បើ​សិន​ជា​មិន​សម្អាត​ទៀងទាត់​ទេ ហើយ​ប៉ះ​ជាមួយ​អាកាសធាតុ​ក្ដៅ​សើម​ដូច​បច្ចុប្បន្ន​ទៀត​នោះ នឹង​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់ឡើង​កន្ទួល​រមាស់ ឬ​មុន​ពេញ​ខ្លួន​​យ៉ាង​ឆាប់​រហ័ស។ ជាមួយ​នឹង​អាកាសធាតុ​ក្ដៅ ព្រម​ទាំង​មាន​ភ្លៀង​ធ្លាក់​ដូច​ពេល​នេះ​គឺ​ជា​បរិស្ថាន​ដ៏​ល្អ​បំផុត​សម្រាប់​គ្រប់​មេរោគ​រីក​ដុះដាល​គ្មាន​ដែន​កំណត់។ ជាមួយ​កត្តា​នេះ ប្រសិន​បើ​គ្រឿង​ប្រើប្រាស់​មួយ​ចំនួន​ខាង​ក្រោម​មិន​ត្រូវ​បាន​ទុក​ដាក់ និង​សម្អាត​ជា​ញឹកញាប់​ទេ​ នោះ​អ្នក​ប្រើប្រាស់​វា​ងាយ​នឹង​ត្រូវ​ឆ្លង​រោគ ធ្វើ​ឲ្យ​ឡើង​មុន និង​កន្ទួល​ភ្លាម។

រូបតំណាង

**១. ម៉ាស​បិទ​មុខ**

ស្ទើរ​តែ​មនុស្ស​គ្រប់​រូប​ទៅ​ហើយ​ដែល​ចេញ​ក្រៅ​មិន​អាច​ខ្វះ​បាន។ សម្រាប់​អ្នក​ប្រើ​ម៉ាស​ពេទ្យ​ដែល​ប្រើ​ម្ដង​ហើយ​បោះ​ចោល​នោះ​មិន​មាន​អ្វី​ចោទ​ជា​បញ្ហា​ឡើយ។ យ៉ាងណាក្ដី សម្រាប់​អ្នក​ដែល​ប្រើ​ម៉ាស​ក្រណាត់​ក្រាស់ ដែល​អាច​ប្រើ​ច្រើន​ដង​នោះ គួរ​បោក​ទឹក​ជា​រៀង​រាល់​ថ្ងៃ ត្បិត​ញើស និង​ធូលី​ដី​ដែល​យើង​ជិះ​តាម​ផ្លូវ​ពេញ​មួយ​ថ្ងៃ​នោះ អាច​បង្ក​មេរោគ​ឲ្យ​អ្នក​ពាក់​​វា ឡើង​មុន​ពេល​ណា​មិន​ដឹង​ខ្លួន។

រូបតំណាង

២. មួក​សុវត្ថិភាព

ពាក់​មួក​សុវត្ថិភាព​ខែ​ក្ដៅ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​សក់​ងាយ​ស្អិត​ និង​ធ្វើ​ឲ្យ​ស្បែក​ក្បាល​ឆាប់​ឡើង​ខ្លាញ់​ទៀត​ផង។ សម្រាប់​អ្នក​ឧស្សាហ៍​ឡើង​មុន​លើ​ថ្ងាស អាច​បណ្ដាល​មក​ពី​មួក​ដែល​សម្អាត​មិន​ស្អាត។ អាស្រ័យ​ហេតុ​នេះ យើង​គួរ​សម្អាត​ស្រទាប់​មួក​ខាង​ក្រៅ​ជា​ប្រចាំ ជៀសវាង​កើត​មុន​លើ​ថ្ងាស។

រូបតំណាង

៣. ស្រោម​ខ្នើយ ស្រោម​ពូក

មនុស្ស​ជា​ច្រើន​អាច​មិន​ដឹង តែ​ស្រោម​ខ្នើយ និង​ស្រោម​ពូក​​គឺ​ជា​សំបុក​នៃ​មេរោគ​តែ​ម្ដង។ ខែ​ក្ដៅ​បែប​នេះ រាល់​យប់​ដែល​យើង​គេ​ងបែក​ញើស​នោះ មេរោគ​នឹង​តោង​ចូល​ស្រោម​ខ្នើយ ដល់​ពេល​យើង​បែរ​មុខ​ប៉ះ​ចំ​ទៅ នឹង​បង្ករ​ទៅ​ជា​មុន។ ដល់​ពេល​ព្រឹក​យើង​ងើប​ឡើង មិន​ដឹង​ថា​កើត​មុន​ពី​ពេល​ណា គឺ​ឡើង​ពេល​យើង​កំពុង​គេង​តែ​ម្ដង។ សម្រាប់​ស្រោម​ពូក បើ​មិន​ឧស្សាហ៍​ប្ដូរ​ទេ នឹង​ធ្វើ​ឲ្យ​រមាស់ និង​កន្ទួលខ្លួន។

រូបតំណាង

៤. អាវ​ក្រៅ

អ្នក​ខ្លះ​គិត​ថា អាវ​ក្រៅ​យូរ​ពាក់​ម្ដង ហើយ​ពាក់​មិន​យូរ​ទៀត​នោះ មិន​ចាំ​បាច់​បោក​រាល់​ថ្ងៃ​ក៏​បាន តែ​អ្នក​គួរ​ចង​ចាំ​ថា អាវ​ក្រៅ​នេះ​ហើយ​ដែល​ប៉ះ​ដីធូលី​ច្រើន​ជាង​គេ។ អាច​មាន​ដល់​មនុស្ស​ចំនួន អាក្រៅ​រាប់​ខែ​ទើប​បោក​ម្ដង គឺ​ចាំ​ទាល់​តែ​អាវ​ប្ដូរ​ពណ៌ និង​មាន​ក្លិន​តែ​ម្ដង​ទើប​ដាច់​ចិត្ត​យក​ទៅ​បោក។ ទោះ​បី​ជា​ពាក់​មិន​សូវ​ច្រើន​ក្ដី តែ​អាវ​ក្រៅ​គួរ​បោក​ទឹក​១​សប្ដាហ៍​ម្ដង​ដើម្បី​ធានា​ថា យើង​បាន​ពាក់​អាវ​ស្អាត​ជា​និច្ច។

រូបតំណាង

៥. ប៉ុង ជក់​ផាត់​មុខ​

អ្នក​ប្រាកដ​ជា​ធ្លាប់​ឮ​ហើយ​ថា គេ​ធ្លាប់​ឃើញ​សត្វ​ល្អិត​ក្នុង​ប៉ុង​ផាត់​មុខ ដោយ​សារ​តែ​ប្រើ ប្រើ​យូរ​ថ្ងៃ ហើយ​មិន​ព្រម​សម្អាត។ សម្រាប់​ជក់ និង​ប៉ុង​ផាត់​មុខ អ្នក​និយម​តែង​ខ្លួន​គួរ​សម្អាត រាល់​ក្រោយ​ពេល​ប្រើ​ដើម្បី​កុំ​ឲ្យ​សំណល់​ក្រែម​ម្សៅ​ជាប់​លើ​វា បង្ករ​ឲ្យ​ស្បែក​ឡើង​មុន៕

រូបតំណាង

ចុចអាន៖

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម