អ្នក​ធ្លាប់​ត្រូវ​បាន​នរណា​ម្នាក់​រង់​ចាំ​ ទាំង​គេ​ដឹង​ថា គ្មាន​សង្ឃឹម​ហើយ​ឬ​នៅ?

  • 2019-12-16 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ដែល​ថា​ស្រលាញ់​អ្នក មិន​ប្រាកដ​ថា​មាន​មនោសញ្ចេតនា​ជ្រាលជ្រៅ ប៉ុន្តែ​មនុស្ស​ដែល​អាច​រង់ចាំ​អ្នក មាន​ន័យ​​ថាគេ​ស្រលាញ់​អ្នក​ខ្លាំង​ណាស់។

រូបតំណាង

រង់​ចាំ​នៅ​ទី​នេះ​មាន​​ន័យ​ថា នៅ​ពេល​ដែល​អ្នក​ប្រាប់​គេ​ថា​អ្នក​មិន​ទាន់​ទទួល​យក​គេ​បាន​ គេ​នៅ​តែ​អត់ធ្មត់​រង់​ចាំ​អ្នក បារម្ភ​ពី​អ្នក។ ចាំ​ដល់​ថ្ងៃ​មួយ របួស​ផ្លូវ​ចិត្ត​របស់​យើង​ជា​សះស្បើយ ដំបៅ​លែង​មាន ដើម្បី​បើក​ចិត្ត​ទទួល​យក​រូប​គេ។

រង់​ចាំ​នៅ​ទី​នេះ​មាន​ន័យ​ថា ត្រូវ​យើង​បដិសេធ​មនោសញ្ចេតនា គេ​នៅ​តែ​បន្ត​ផ្ដល់​ឲ្យ​នូវ​អ្វី​ដែល​គេ​មាន មិន​តវ៉ា ទាំង​មិន​ទទួល​មក​វិញ​នូវ​អ្វី​ទាំង​អស់។ មាន​តែ​សម្ងំ​មើល​ថែទាំយើង ទាំង​យើង​មិន​ឲ្យ​ឋានៈ​គេ​ជា​អ្វី​ទាំង​អស់។ ចាំ​ដល់​ថ្ងៃ​មួយ យើង​ចាប់​ផ្ដើម​មាន​ចិត្ត​លើ​គេ ទោះ​កំឡុង​ពេល​ចាំ​នេះ គេ​បាន​ត្រឹម​ឃើញ​រូប​យើង​តាម​អេក្រង់​ទូរសព្ទ​ក៏​ដោយ។

រូបតំណាង

​រង់​ចាំ​ដល់​ថ្ងៃ​មួយ យើង​ប្រាប់​គេ​ថា មិន​អាច​ទទួល​យក​គេ យើង​ធុញ​នឹង​ទង្វើ​របស់​គេ។ ប៉ុណ្ណឺង​ហើយ គេ​នៅ​តែ​មិន​អាច​កាត់​ផ្ដាច់​មនោសញ្ចេតនា​ដែល​មាន​ចំពោះ​យើង។ និយាយ​មក​ដល់​ត្រឹម​នេះ អ្នក​ធ្លាប់​មាន​អ្នក​ណា​រង់​ចាំ​ហើយ​ ឬ​នៅ? គេ​រង់​ចាំ ទាំង​ពេល​ដែល​យើង​ប្រាប់​គេ​ថា…កុំ​ចាំ​ទៀត គ្មាន​ប្រយោជន៍​ទេ។

រូបតំណាង

ជីវិត​មួយ​នេះ​គឺ​ខ្លី​ខ្លាំង​ណាស់ កុំទុក​ឲ្យ​នរណា​រង់​ចាំ​យើង​ទាំង​គ្មាន​សង្ឃឹម ហើយ​យើង​ក៏​កុំ​រង់​ចាំ​គេ​ដូច​គ្នា ទាំង​ដឹង​ថា​គ្មាន​លទ្ធផល។ មនុស្ស​ដែល​យើង​កំពុង​ស្ថិត​ក្នុង​ចំណង​ជាមួយ អាច​និយាយ​ថា ស្រលាញ់​យើង តែ​យើង​វាស់​ជំរៅ​ចិត្ត​គេ​មិន​បាន​ឡើយ។ តែ​អ្នក​ដែល​ហ៊ាន​លះបង់​ដើម្បី​រង់​ចាំ​យើង​នោះ មាន​ន័យ​ថា យើង​មាន​តម្លៃ​ខ្លាំង​ណាស់​ក្នុង​កែវ​ភ្នែក​គេ។ ព្រោះ​អារម្មណ៍​រង់ចាំ​ដែល​មិន​ដឹង​ថា​ថ្ងៃ​ណា​នឹង​ដល់ គឺ​ពិបាក​ទទួល​យក​ខ្លាំង​ណាស់៕

រូបតំណាង

អានបន្ត៖ ​ ធ្លាប់​ទេ? រក​ឃើញ​មនុស្ស​ដែល​​ស័ក្ដិសមហើយ តែ​ពេល​វេលា​បែរ​ជា​មិន​​សមទៅ​វិញ

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម