មូលហេតុ ៥ ដែលអ្នកមិនបានចាប់អារម្មណ៍បណ្តាលឲ្យឈឺកជើង

  • 2019-12-13 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកធ្លាប់​មាន​អាការៈឈឺចុក​ចាប់​ក​ជើង ទោះបី​ជាមិន​ធ្លាប់​រត់ ធ្វើ​លំហាត់​ប្រាណ ឬ​ក៏​ធ្វើការ​ធ្ងន់? ប្រសិន​បើ​អ្នកមិន​បានជួប​បញ្ហាណា​មួយក្នុង​ចំណោម​ណា​មួយ​នោះទេ វា​អាច​បណ្តាល​មកពី​មូល​ហេតុ​​ផ្សេងៗ​ទៀតក៏ថា​បាន។ តើមា​នមូល​ហេតុអ្វី​នៅពី​ក្រោយ​ការ​ឈឺកជើង​ទៅ? តោះ​មក​ដឹងទាំង​អស់​គ្នា៖

រូបតំណាង

**១. ការឡើង​ទម្ងន់**

ប្រសិនបើ​អ្នកឡើង​ទម្ងន់ឬ​មាន​បញ្ហា​ធាត់លើស អ្នក​ប្រាកដ​ជាមាន​ការឈឺ​ក​ជើង​ដោយ​សារវា​ទ្រទម្ងន់​ខ្លួនរបស់​អ្នក​ទាំង​មូល។ ដូច្នេះ អ្នកគួររក្សា​ទម្ងន់​ឲ្យបាន​ត្រឹម​ត្រូវ​និង​ឲ្យ​ទៀងល្អ។

រូបតំណាង

២. ការផ្លាស់​ប្តូរកាយ​វិការញឹក​ញាប់​ពេក

ការរត់​ចុះឡើង​លឿនៗ ការដើរ​ប្រញាប់ សុទ្ធ​តែ​អាច​បណ្តាល​ឲ្យអ្នក​មាន​អាការ​ឈឺក​ជើង​បាន​។ ប្រសិន​បើ​សរសៃពួរ​នៅជុំវិញ​ក​ជើង​របស់​អ្នក​មិន​អាច​បត់បែន​បាន​គ្រប់​គ្រាន់ (អាច​បណ្តាល​មកពី​កង្វះលំហាត់​ប្រាណ​ឬ​វ័យចំណាស់) ក៏អាច​បណ្តាលឱ្យ​ខូចសរសៃ​ពួរ​​ អាច​បណ្តាល​ឱ្យឈឺស្រួច​ផងដែរ។ តែក៏ងាយ​ស្រួលជួស​ជុល​ដោយ​ព្យាយាម​រំកិលក​ជើង​ឱ្យ​យឺត​និង​បង្កើន​ភាព​បត់បែន​នៃសាច់​ដុំក​ជើង​ដោយធ្វើ​ចលនា​កជើង​យឺត ៗ ជា​ប្រចាំ​រួម​ទាំង​ពង្រីកក​ជើង​មុន​ពេល​ហាត់​ប្រាណ។

រូបតំណាង

៣. សរសៃពួរ​នៅក​ជើង​រលុង

អ្នក​អាច​ជាមនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ម្នាក់​ដែលមាន​បញ្ហា​សរសៃ​ចង​រលុង​ជើង ពិ​សេស​នៅពេល​ដើរលឿន រត់ លោត ឬក៏​លេង​កីឡា​ប្រាកដ​ជា​មាន​អារម្មណ៍​បែប​នោះ។ បើ​ជួប​ស្ថាន​ការ​បែបនេះ អ្នកគួរ​តែទៅ​ជួបជា​មួយ​គ្រូពេទ្យ។

៤. ឆ្អឹងខ្ជី​មានរបួស​នៅកជើង

អ្នកអាច​ប្រហែល​ជាធ្លាប់​មានរបួសនៅ​ឆ្អឹងខ្ជី​នៅក​ជើង​ដោយសារ​ការធ្វើ​លំហាត់​ប្រាណ​ឬ​កា​រធ្លាក់​ពីមុន​មក។ ហេតុដូច​នេះហើយ ចូរអ្នក​គប្បីប្រើ​ប្រាស់​ក​ជើង​ច្រើន​ពេកទេ មាន​ន័យថា​កុំធ្វើ​​ការធ្ងន់ៗ​ពេក គួរសម្រាក​រយៈពេល ១ សប្តាហ៍​បន្ទាប់​ពីមាន​គ្រោះ​ថ្នាក់​ទើប​ជាការ​ប្រសើរ។

៥. ពាក់ស្បែក​ជើង​កែង​យូរពេក

ចំពោះ​មិត្តនារី​ដែលពាក់​ស្បែកជើង​កែងចោត​យូរពេក​អាច​បណ្តាល​ឲ្យមាន​អាការ​ឈឺ​កែង​ជើងបាន​ដែរ។ អ្នកគួរតែ​ពាក់ស្បែក​ជើងកែង​មិនយូរ​ជាង ៣០ ទៅ ៦០ នាទី តែ​ប្រសិនបើ​អ្នកត្រូវ​តែពាក់វា​នោះ អាច​ជ្រើសរើស​ស្បែកជើង​ណាដែល​មានត្រឹម​តែដ ៥ សង់ទី​ម៉ែត្រ​ទៅបាន​ហើយ។​

រូបតំណាង

រូបភាព៖ Pinterest

ចុចអានបន្ត៖

មានបញ្ហាក្លិនជើង មកដឹងពីវិធីងាយបំបាត់ក្លិនគ្មានសល់

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម