ទើប​ធ្លាយ​រូប​ចូល​សណ្ឋាគារ​ជាមួយ​ប្រុស​ថ្មី​សោះ Yang Mi ត្រូវ​គេ​ទម្លាយ​ក្រដាស​ពិនិត្យ​ផ្ទៃ​ពោះ​បាត់

  • 2019-12-12 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពូល​តារា​សម្ដែង​ស្រី​ចិន Yang Mi ត្រូវ​គេ​សង្ស័យ​ថា​កំពុង​មាន​ផ្ទៃពោះ​មាន​ស្នេហា​ថ្មី ក្រោយ​ពេល​កម្រង​រូបភាព​នាង​ និង​គេ​បណ្ដើរ​គ្នា​ចូល​សណ្ឋាគារ​ត្រូវ​បាន​គេ​ទម្លាយ។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ធ្នូ​​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Ifeng បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល​គ្រប់​គ្នា នៅ​ពេល​ប្រភព​ខាង​លើ​នេះ​បាន​ទម្លាយ​កម្រង​រូបភាព​របស់​តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Yang Mi និង​តារា​សម្ដែង​ប្រុស Wei Daxun បណ្ដើរ​គ្នា​ចូល​សណ្ឋាគារ​មួយ​កន្លែង ដែល​មាន​ទីតាំង​ជិតកន្លែង Yang Mi កំពុង​ថត​រឿង។

តាម​នោះ​ដែរ នៅ​ក្បាល​ព្រលប់ ខាង​ប្រុស​បាន​ចូល​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ខាង​លើ ដល់​ម៉ោង​ប្រហែល​១០​យប់ តួ​រឿង Eternal Love បាន​ត្រលប់​មក​ពី​ការ​ថត​រឿង​វិញ ហើយ​ចូល​ស្នាក់​នៅ​ទី​នេះ​ដែរ រហូត​ដល់​ម៉ោង​៦​ភ្លឺ​ ទើប​គេ​ឃើញ​ខាង​ប្រុស​លួចលាក់​ចេញ​មក។

ខណៈ​រឿងរ៉ាវ​ខាង​លើ​មិន​ទាន់​ស្ងប់​ស្ងាត់​វិញ​ផង ស្រាប់​តែ​មុន​នេះ​បន្តិច អ្នក​កាសែត​ម្នាក់ បាន​ទម្លាយ​រូប​ភាព​ទៅ​ពិនិត្យ​សុខភាព​របស់​ស្រី​ស្អាត​វ័យ​៣៣​ឆ្នាំ ដោយ​បង្ហាញ​ថា នាង​កំពុង​មាន​ផ្ទៃ​ពោះ​ទៀត​ផង។ ប៉ុន្តែ​អ្នក​គាំទ្រ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា រូបភាព​ខាង​លើ​ គឺ​ពិត​ឬ​អត់។ ប្រឈម​មុខ​នឹង​រឿង​នេះ ភាគី​ទាំង​ប្រុស​ស្រី មិន​ទាន់​ចេញ​មុខ​បកស្រាយ​នៅ​ឡើយ​ទេ គឺ​សម្ងំ​ស្ងាត់​ជ្រាប​តែ​ម្ដង។

គួរ​បញ្ជាក់​ផង​ដែរ​ថា ស្រី​ស្រស់​ប្រុស​ស្អាត​មួយ​គូ​នេះ ចាប់​ផ្ដើម​ស្គាល់​គ្នា ក្រោយ​ចូល​រួម​លេង​ក្នុង​កម្មវិធី ទូរទស្សន៍​មួយ ហើយ Wei Daxun គឺ​ជា​មិត្ត​របស់ Harwick Lau ដែល​ជា​អតីត​ស្វាមី​របស់ Yang Mi តែ​ម្ដង៕

ចុចអានបន្ត៖ ១២ យ៉ាង Selena Gomez បានចំណាយលុយរាប់លានទៅលើវា

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម