៥ ឃ្លា​​ ហាម​និយាយ​ទៅ​កាន់​សង្សារ​​ពេល​ទើប​ចាប់​ផ្ដើម​ស្រលាញ់​គ្នា​ដំបូង

  • 2019-12-11 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ពាក្យ​មួយ​ចំនួន នៅ​ពេល​ដែល​ពន្លក​ស្នេហ៍​ទើប​ដុះ​មិន​ទាន់​រឹង​មាំ យើង​មិន​គួរ​និយាយ​ទៅ​កាន់​ដៃ​គូ​ឡើយ ដ្បិត​វា​អាច​ធ្វើ​ឲ្យ​មនោសញ្ចេតនា​របស់​អ្នក​ប្រែ​ជា​សោះ​កក្រោះ។

រូបតំណាង

**១. មួយ​ខែ​រក​ចំណូល​បាន​ប៉ុន្មាន**

រឿង​ប្រាក់កាក់​គឺ​ជា​ប្រធាន​បទ​ដ៏​រសើប​មួយ។ សម្រាប់​អ្នក​មួយ​ចំនួន គេ​អាច​រអៀស​ខ្លួន​នៅ​ពេល​និយាយ​ដល់​រឿង​នេះ ប្រសិន​ជា​សមត្ថភាព​ហិរញ្ញវត្ថុ​របស់​គេ​នៅ​មាន​កំរិត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ទើប​តែ​ស្រលាញ់​គ្នា​សោះ បើ​សួរ​រឿង​លុយ​កាក់ គេ​អាច​វាយ​តម្លៃ​ថា​ យើង​សម្លឹង​មើល​តែ​លុយ​គេ​ក៏​ថា​បាន​ ដូច​នេះ​គួរ​ជៀស​វាង​រឿង​នេះ។

២. សង្សារ​ចាស់​ខ្ញុំ​ធ្លាប់​ធ្វើ​បែប​នេះ ធ្វើ​បែប​នោះ

អ្នក​កំពុង​មាន​បំណង​ចង់​ឲ្យ​គេ​ធ្វើ​អ្វី​មួយ​សម្រាប់​យើង​ត្រូវ​ទេ? ទោះ​បី​នោះ​ជា​បំណង​អ្វី​ក៏​ដោយ អ្នក​មិន​គួរ​អូស​អ្នក​ចាស់​ចូល​មនោសញ្ចេតនា​បច្ចុប្បន្ន​នោះ​ទេ។ ព្រោះ​គ្មាន​អ្នក​ណា​ចង់​ឲ្យ​ខ្លួន​ឯង​ត្រូវ​ប្រៀបធៀប​នឹង​អ្នក​ផ្សេង​នោះ​ទេ ជា​ពិសេស​គឺ​អ្នក​ចាស់​របស់​សង្សារ​ខ្លួន។

រូបតំណាង

៣. យើង​ចរិត​ក្មេង​ណាស់

នៅ​ពេល​ស្រលាញ់​គ្នា ខាង​ប្រុស​តែង​តែចង់​ធ្វើ​ជា​ខ្នង​បង្អែក​សម្រាប់​មនុស្ស​ដែល​ខ្លួន​ស្រលាញ់។ ដូច​នេះ​ការ​ហៅ​ថា​កូន​ក្មេង ឬ​ថា​ឲ្យ​គេ​ចរិត​ក្មេង​ខ្ចី នឹង​ធ្វើ​ឲ្យ​គេ​អន់​ចិត្ត។ ដ្បិត​គេ​នឹង​គិត​ថា នៅ​ក្នុង​ភ្នែក​​យើង គេ​មិន​ទាន់​ពេញ​វ័យ​ត្រឹម​ត្រូវ។

៤. អ្នក​ផ្សេង​​ច្រើន​ណាស់​ដែល​ស្រលាញ់​ខ្ញុំ

នៅ​ពេល​យើង​និយាយ​ឃ្លា​នេះ​ចេញ​មក មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​គេ​អាក់អន់​ស្រពន់​ចិត្ត​នោះ​ទេ តែ​វា​ក៏​បន្ទាប​តម្លៃ​ខ្លួន​យើង​ផង​ដែរ ព្រោះ​អាច​ធ្វើ​ឲ្យ​គេ​គិត​ថា​យើង​ជា​មនុស្ស​ចិត្ត​ងាយ។ ទោះ​បី​ជា​យើង​មាន​គេ​ស្រលាញ់​ចូលចិត្ត​ច្រើន​ក៏​ដោយ ក៏​ទទួល​តែ​ទុក​ក្នុង​ចិត្ត​មិន​គួរ​ប្រាប់​គេ​ត្រង់​ៗ​ដោយ​មាន​បំណង​ឲ្យ​គេ​ប្រចណ្ឌ​នោះ​ទេ។

រូបតំណាង

៥. ដាក់​រហស្សនាម​ឲ្យ​គេ

យើង​មិន​គួរ​យក​ចំណុច​ខ្សោយ ឬ​រឿង​កើត​ទុក្ខ​ណា​មួយ​របស់​គេ​យក​ធ្វើ​ជា​រហស្សនាម​ឡើយ ត្បិត​ទោះ​បី​ជា​នៅ​នឹង​មុខ គេ​មិន​បង្ហាញ​ចេញ​ក៏​ដោយ តែ​ក្នុង​ចិត្ត ទោះ​តិច​ក្ដី ច្រើន​ក្ដី​គេ​ប្រាកដ​ជា​អន់​ចិត្ត។ ទើប​ស្រលាញ់​គ្នា មិន​ទាន់​បាន​ជ្រៅ​ជ្រះ យើង​មិន​គួរ​លេង​ដល់​ៗ​ពេក​នោះ​ទេ៕

អានបន្ត៖ ​ ទំនួលខុសត្រូវ​ ៥​យ៉ាង​ដែល​បុរស​ល្អ​ម្នាក់​គួរ​តែ​​មានចំពោះ​នារី​ដែល​ខ្លួន​ស្រឡាញ់

ប្រភព៖ Spiceee ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម