ការ​ពិសោធន៍​បង្ហាញ​ឲ្យ​ឃើញ​ថា គ្មាន​មនុស្ស​ប្រុស​ពិត​១០០%​ទេ គ្រាន់​តែ​រក​មិន​ឃើញ​ដៃគូ​ប៉ុណ្ណោះ

  • 2019-12-09 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខណៈ​មនុស្ស​ប្រុស​ជា​ច្រើន​ធ្លាប់​គិត​ថា​ខ្លួន​គឺ​ជា​មនុស្ស​ប្រុស​ពិត​ប្រាកដ​ពេញលេញ តែ​ក្រោយ​មក​ទើប​ពួក​គេ​ដឹង​ថា​ខ្លួន​មាន​មនោសញ្ចេតនា​លើ​មនុស្ស​ប្រុស​ដែរ។

មុន​នេះ​បន្តិច សាស្ត្រាចារ្យ Savin Williams នៃ​សកលវិទ្យាល័យ​ល្បី​ឈ្មោះ Cornell បាន​បង្ហាញ​លទ្ធផល​ពិសោធន​របស់​ខ្លួន​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ចំនួន​បុរស​ដែល​ជិត​ពេញ​លក្ខណៈ​១០០​%​កាន់​តែ​ច្រើន​ឡើង ពោល​គឺ​ចំនួន​បុរស​ពិត​១០០%​កាន់​តែ​ធ្លាក់​ចុះ។ យោង​តាម​លោក​បណ្ឌិត​ខាង​លើ មនុស្ស​យើង​គ្រប់​គ្នា គឺ​ត្រូវ​បាន​ទាក់ទាញ​ដោយ​មនុស្ស​ទាំង​២​ភេទ ដូច​នេះ​គ្មាន​អ្នក​ណា​ពេញ​លក្ខណៈ​១០០​% ឬ​ភេទ​ទី​៣​ទាំង​១០០%​នោះ​ឡើយ។

“នៅ​សម័យកាល​បច្ចុប្បន្ន គេ​កាន់​តែ​មាន​ភាព​ទូលាយ​ក្នុង​រឿង​មនោសញ្ចតនា។ ខ្ញុំ​បាន​ធ្វើ​ការ​ស្ទង់​មតិ​លើ​មនុស្ស​ប្រុស​៤០​នាក់ ដែល​ទទួល​ស្គាល់​ខ្លួន​ឯង​ថា ជា​ប្រុស​ពិត​១០០% ប៉ុន្តែ​ជាក់​ស្ដែង ពួក​គេ​បាន​ និង​ធ្លាប់​មាន​មនោសញ្ចតនា​មិន​ច្បាស់​លាស់​ជាមួយ​អ្នក​ភេទ​ដូច​គ្នា” Williams បញ្ជាក់។ តាម​ការ​ស្ទង់​មតិ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា មាន​មនុស្ស​ពី​២ ទៅ​១១​%​បាន​ឆ្លង​កាត់​មនោសញ្ចេតនា​ភេទ​ដូច​គ្នា ក្នុង​ពេល​ពេញ​វ័យ គ្រាន់​តែ​មនុស្ស​ប្រុស​ខ្មាស​អៀន មិន​ហ៊ាន​បង្ហាញ​ចេញ​ក្រៅ​ប៉ុណ្ណោះ។

លោក​សាស្ត្រាចារ្យ​រូប​នេះ​បាន​បញ្ចប់​ដោយ​និយាយ​ថា មនុស្ស​គ្រប់​គ្នា​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​មនោសញ្ចេតនា​របស់​ខ្លួន ដោយ​មិន​ចាំ​បាច់​បង្ខំ​អារម្មណ៍​ខ្លួន​ឯង​នោះ​ឡើយ៕

ចុចអានបន្ត៖ ប្រយ័ត្នមែនទែន! រឿងទាំង៤នេះ អាចឲ្យយើងបាក់មុខថ្ងៃធ្វើការដំបូង(មានវីដេអូ)

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម