ទង្វើ​​ ៥​ យ៉ាង​​​របស់​​ភរិយា ដែល​​​​នាំ​ឲ្យ​​​ស្វាមី​​​ស្រលាញ់​​​ដក​​ចិត្ត​​មិន​​រួច

  • 2019-12-09 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វា​​​ជា​​​រឿង​​​ធម្មជាតិ​​របស់​​​មនុស្ស​ប្រុស​​​​​ ​​នៅ​​​មើល​​ឃើញ​​​​​​​​​ពី​​​ភាព​ទាក់ទាញ​​​របស់​​​​​​មនុស្ស​ស្រី​​​​ហើយ ​​គាត់​​តែង​​គិត​​​ទុក​​​​ក្នុង​​​ចិត្ត ​​​ប៉ង​​​​​ចង់​​​ស្គាល់​​​ចង់​​​បាន​ជា​គូ​​ជីវិត​​​​​។ ​​​​​​​​​ដរាប​​​​ណា ​​​​​​​ក្តី​​​ស្រលាញ់​​​​​កើត​​ចេញ​​​​ពី​​​​​ចិត្ត​ពិត ​​​ស្នេហា​​​​នឹង​​បាន​​ឈាន​​ដល់​​គោល​ដៅ​​​​​​ដែល​​​ខ្លួន​​​​​ប្រាថ្នា​។ ​​​ប៉ុន្តែ​អ្វី​​​​​​សំខាន់​​ជាង​​នេះ​​ទៀត​​​នោះ​គឺ ដើម្បី​​​​​​​ធ្វើ​ឲ្យ​​​ស្នេហា​​​​​នៅ​​​​តែ​​​​​រឹង​មាំ ​​​​​​​​​ស្វាមី​​ស្រលាញ់​​​​​​​ដក​​​​​​​ចិត្ត​មិន​​​រួច ភរិយា​​​​​​ត្រូវ​​ប្រកាន់​​​ខ្ជាប់​​​នូវ​​​ទង្វើ​​ល្អ​ៗ ៥ យ៉ាង​​​​​​​​​​​​នេះ​​។​

​​១. ​​​​​​​​​មិន​​​រិះគន់​​ តិះ​​​ដៀល​​ពេល​​ជួប​បញ្ហា​

​ក្នុង​​​ចំណោម​​​​​មនុស្ស​​ប្រុស​ទាំង​​អស់​​​​​​​ មាន​​​​៩០%​​​​​​ ​​ហើយ ដែល​បាន​​​​​បញ្ចេញ​​មតិ​​​ថា ​​​គូ​ស្នេហ៍​​​រៀប​ការ​រួច ​​​អាច​​នៅ​​ជាមួយ​​គ្នា​​​​បាន​​យូរ​​​​​អង្វែង ​​អាស្រ័យ​​​​​លើ​​​ ​​ការ​ផ្តល់​​ក្តី​​ស្រលាញ់​​ ​​ភាព​​​​​ស្មោះ​​​​ត្រង់​ និង​​​ការ​​​​​យល់​​ចិត្ត​អន់​អោន​​ឲ្យ​​​គ្នា​​​​ទៅ​​​​វិញ​​ទៅ​មក​​។ ​​​​យ៉ាង​ណា​​មិញ ​​​បើ​​​​​ប្រពន្ធ ​មាន​​រឿង​​អ្វី​​តិច​​តូច​​​​​ ​​​ចូល​​ចិត្ត​​​តែ​មើល​​ងាយ​​​​​​រិះ​គន់​ តិះដៀល​ ប្រើ​​​​សម្តី​​​ធ្ងន់ៗ​​​​​ដាក់​ មិន​​យូរ​​ទេ ​​ប្តី​​នឹង​​​​ធុញ​​ទ្រាន់​​​​​​​ នឿយ​​ណាយ​​​ ​​​លែង​​​​​​​​​រស់​​នៅ​​​ជាមួយ​គ្នា​​ត​ទៅ​ទៀត​​ ព្រោះ​​​នៅ​​ជិត​​​​​គ្នា​​មាន​​តែ​​ភាព​​មួម៉ៅ​ក្តៅ​​​ក្រហាយ​​​​​​​​ឥត​​​​​ឈប់​​​ឈរ។​

​​​២. មិន​ប្រចណ្ឌ​​​​​រក​​​រឿង​​​​ខុស​​ទំនង​​​

​​​​​មនុស្ស​​​ប្រុស​​​មួយ​​​​ចំនួន​​​​មាន​​ទម្លាប់​​​តាម​​​​​​យក​​ចិត្ត​​​ ​​និយាយ​​ស្តី​​​ផ្អែម​​ល្ហែ​​​​​ម​​ខ្លាំង​​​​ ​​​​​​​ក្នុង​​​​អំឡុង​​​ពេល​​តាម​ញ៉ែ​​មុន​​​​​រៀបការ​​​​​​​​​​​​​​​​​​​​​​​​​​​​​។​​​ ហេតុផល​​​​ទាំង​នេះ​​ហើយ បណ្តាល​​ឲ្យ​​​​​​​​​ប្រពន្ធ​​ចេះ​​​តែ​​​​សង្ស័យ​​​​​​​ បន្ទាប់​​​​ពី​​​រៀប​ការ​រួច​​​​​ ​​ប្រសិន​​​​បើ​​សង្កេត​​ឃើញ​​ថា ប្តី​​​របស់​​ខ្លួន​​​​​ប្រែប្រួល​​​មិន​​ដូច​​គ្រា​​ដើម​។ ​​​​​​យ៉ាង​ណា​​​មិញ ​​គួរ​​ឲ្យ​​​សេរីភាព​​​​ខ្លះ​​ ដោយ​​​ទំនុក​​​​​​ចិត្ត ​មិន​​​​​មែន​​​បារម្ភ​​​​​ភ័យ​​​ខ្លាច ​​​​​ដល់​​​​​ថ្នាក់​​​​​ប្រចណ្ឌ​​​​​​​​ខុស​​​រឿង​​​​​ឡើយ​។ យក​​ចិត្ត​​គេ​​​​ដាក់​​ក្នុង​​ចិត្ត​​យើង ​​​បើ​អ្នក​​​ចង់​​​​សប្បាយ​​​​​​ គាត់​​ក៏​​​ចង់​​​​​សប្បាយ​​​​​ដូច​គ្នា។ ឃុំ​​​ឃាំង​​​ខ្លាំង​ពេក ​មនុស្ស​​​​​​​​អាច​​​នឹង​​កាន់​​​​តែ​​ខូច​​​លើស​​​ដើម ឬ​​លែង​​​​ចង់​​​ត្រលប់​​​ចូល​ផ្ទះ​​​វិញ​​​ក៏​​ថា​​បាន​។​

​៣. ​​​​ផ្តល់​ភាព​​​​​​​​​​រីក​​រាយ​​ពេល​​នៅ​​ក្បែរ​​គាត់

​​​​​មូលដ្ឋាន​គ្រឹះ​នៃ​​​​​​​​​​ស្នេហា​​ ​គឺ​ជា​​ការ​​​ផ្តល់​​ភាព​​រី​ក​រាយ​​​​​និង​ភាព​​កក់​​ក្តៅ ពេល​​នៅ​​ក្បែរ​គ្នា​​​​​​​។ ភាព​​តាន​​​តឹង​​ ​​ទុក្ខ​​​សោក​​​ទាំង​​ឡាយ គឺ​​ជា​​រឿង​​​​​​​​ដែល​​អាច​​​​ចែក​​រំលែក​​​សម្រាល​​បន្ទុក មិន​មែន​​​​​ត្រូវ​​យក​​មក​ជះ​​​​​​​​​ដាក់​​គ្នា ឲ្យ​​រង​​សម្ពាធ​​​បន្ថែម​​នោះ​​ទេ​​​​​​។​ ​​​​​​​​ទាន់​​មាន​​ពេល​​​វេលា​​​​​នៅ​ជាមួយ​​គ្នា គួរ​​​ធ្វើ​​​​រឿង​​ល្អ​ៗ​ឲ្យ​​​បាន​​ច្រើន ព្រោះ​​​អ្នក​មិន​​​ដឹង​​​​ទេ​​​ថា ថ្ងៃ​​​​ណា​មួយ​​​អ្នក​នឹង​​លែង​មាន​​ឱកាស​​​​​​បែប​​​នេះ​​​​​ទៀត​​​។​​

​​​៤. ធ្វើ​​​ជា​​​ប្រពន្ធ​​ល្អ​និង​​មេផ្ទះ​​​​​​ដ៏​​ល្អ​

​​​​​​​​​មនុស្ស​​ប្រុស​​​​​​ ទោះ​​បី​​ជា​​ពូកែ​ ជោគជ័យ​​យ៉ាង​ណា​​ក៏​​​ដោយ គាត់​​តែង​មាន​ទម្លាប់​​​​​លាក់​​​បាំង​​មួយ​គឺ​ភាព​​​ខ្ជិល​​​​​​លើ​ទំនួល​​​​ខុស​​​​ត្រូវ​​​ការងារ​​ផ្ទះ​​​​​តែ​​ម្តង​។ ​​​​​​​​​​​​​​ច្បាស់​​​ណាស់​​​​​​​​​​​​​​ ​នៅ​​​តែ​មាន​​​​បុរស​​​​ដែល​​​​ចេះ​​​​​​ជួយ​​ចែក​​រំលែក​​​​លើ​បន្ទុក​​​​​​​​​​​ការងារ​​​​ផ្ទះ​​ ប៉ុន្តែ​​​បើ​​ប្រពន្ធ​​​​​មាន​ទាំង​​​​សមត្ថភាព​​​​​​​​​​​ ចេះ​​​រៀប​​​​​ចំ​​​ទុក​​​ដាក់​​ទាំង​​​លុយ​​កាក់​​និង​​​ផ្ទះ​​​​សម្បែង​​​​​​ទៀត​​​ ស្វាមី​​​​​​ប្រាកដ​ជា​​​​គោរព​​​​ស្រលាញ់​​ ខ្វះ​អ្នក​មិន​បាន​នោះ​ទេ​។​

​​​​៥. ​ចេះ​​​យក​​ចិត្ត​​ទុក​​​​ដាក់ បារម្ភ​​​ខ្វល់​​​ខ្វាយ

​​​​​​​​​ការ​​​បារម្ភ​​​ខ្វល់​​ខ្វាយ ​​​​​​​​​​​​​​​​​​​​​​យក​​​ចិត្ត​​​​​​ទុក​​​ដាក់​ ​​​​មើល​​ថែរក្សា​​​ដោយ​ភាព​ទន់​ភ្លន់​ជា​​ចំណុច​​​​​​ដែល​​មិន​​អាច​​​​ខ្វះ​​បាន​។ ទោះ​​ជា​​មាន​រឿង​អ្វី​​កើត​ឡើង ​ក៏​​​អ្នក​នៅតែ​​​បន្ត​​​ចិត្ត​​​ស្មោះ​មិន​​​ផ្លាស់​ប្តូរ មិន​​ចោល​​គ្នា​​​​ងាយៗ​។ ​​​​​បើ​​​និយាយ​​​​ជា​រួម​​​ ​​​ទះ​​​ដៃ​​​ម្ខាង​​ក៏​​មិន​​អាច​​​​​​ឮ ​​​ប្រឹង​​​​ប្រែង​​​​​​តែ​​​​​​​ភាគី​​​​ម្ខាង​​​​ក៏​មិន​​អាច​​​​ទៅ​​​​រួច​។ ​​​​​​​ស្នេហា​​​អាច​​​​​​​​​​​​ឋិតថេរ​​​បាន​យូរ អាស្រ័យ​​​​​​​​​​​​​​​ប្តី​​​និង​​​​​ប្រពន្ធ មាន​​​ការ​​​​ព្យាយាម​​​​សហការ​​រួម​​គ្នា​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុចអានបន្ត៖

ប្រភព៖ pentahugs ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម