ជីវិត​អាពាហ៍ពិពាហ៍ ហេតុ​អ្វី​បែរជា "គុក​ឥត​ជញ្ជាំង" សម្រាប់​មនុស្ស​ប្រុស​មួយ​ចំនួន?

  • 2019-12-09 05:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ប្រហែល​ជា​ធ្លាប់​បាន​ឮ​ចេញ​ពី​មាត់​របស់​មនុស្ស​ប្រុស​មួយ​ចំនួន​ហើយ​ថា​ "កុំ​ចាញ់​បោក​អាពាហ៍ពិពាហ៍​ឱ្យ​សោះ ព្រោះ​វា​ជា​ គុក​ឥត​ជញ្ជាំង​ យ៉ាង​ពិត​ប្រាកដ"។ យ៉ាង​ណា​មិញ​ មិន​មែន​មនុស្ស​ប្រុស​ទាំង​អស់​សុទ្ធ​តែ​គិត​បែប​នេះ​ឡើយ មាន​អ្នក​ខ្លះ​ក៏​គាត់​ពេញ​ចិត្ត​នឹង​ជីវិត​គូ​របស់​គាត់ ហើយ​តែង​គិត​វិជ្ជមាន​ជា​និច្ច រាល់​ពេល​ជួប​បញ្ហា។

តើ​កត្តា​អ្វី​ខ្លះ​ដែល​ធ្វើ​ឱ្យ​មនុស្ស​ប្រុស​មួយ​ចំនួន​មាន​ការ​គិត​អវិជ្ជមាន​បែប​នោះ? ចំពោះ​អាពាហ៍ពិពាហ៍​ដែល​គួរ​តែ​មាន​ភាព​ស្រស់​បំព្រង ហើយ​ត្រូវ​បាន​ព្រម​ព្រៀង​ទាំង​សង​ខាង​នោះ​ទៅ​វិញ?

រូបតំណាង

**១. កាត់​បន្ថយ​ពេល​វេលា​ជាមួយ​មិត្ត​ភក្តិ៖**

មនុស្ស​ប្រុស​គិត​ថា​ពេល​រៀប​ការ​រួច​ ខ្លួន​នឹង​លែង​សូវ​បាន​ចេញ​ទៅ​ក្រៅ​ ដើរ​លេង​ ផឹក​ស៊ី ជាមួយ​មិត្តភក្តិ​របស់​ខ្លួន​ហើយ។ ពេល​វេលា​មួយ​ភាគ​ធំ​ត្រូវ​បាន​ប្រគល់​ឱ្យ​ទៅ​គ្រួសារ និង ភរិយា​បាត់​ទៅ​ហើយ។

ទោះ​ការ​ដើរ​លេង​ ផឹក​ស៊ី​ ជា​មួយ​មិត្តភក្តិ​ខ្លួន​ជា​រឿង​សំខាន់​សម្រាប់​មនុស្ស​ប្រុស​ក៏​ពិត​មែន តែ​បើ​ខ្លួន​តាំង​ចិត្ត​ចង់​បង្កើត​គ្រួសារ​ហើយ គួរ​កាត់​បន្ថយ​ខ្លះ​ និង ព្យាយាម​គិត​ពី​ទឹក​ចិត្ត​ប្រពន្ធ​ផង​ដែរ​ មិន​មែន​គិត​តែ​ពី​អារម្មណ៍​ខ្លួន​ចង់​សប្បាយ​នោះ​ទេ។

រូបតំណាង

២. គិតថាមានប្រពន្ធ សេរីភាពខ្លួនត្រូវបាត់បង់៖

ជា​ធម្មតា​ទេ ពេល​រៀប​ការ​ហើយ​ បុរស​ជា​ប្តី គិត​ថា​ គេមិន​អាច​ទៅ​ណា​ ឬ ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ដូច​ពេល​នៅ​ខ្លួន​មួយ​នោះ​ទេ តែក៏មិនដល់ថ្នាក់បាត់ពេញ ១០០%ដែរ។ ប្រុសៗដែលមាន​ទម្លាប់​ទៅ​ណា​មក​ណាតាមចិត្ត​ មិន​ដែល​ត្រូវ​មាន​ការ​អនុញាត​ពី​នរណា​នោះ​ឡើយ។ ប៉ុន្តែក្រោយរៀបការ ពួក​គេខ្លះ ​ហាក់​បី​ដូច​ជា​ប្រពន្ធ ​ឆក់​យក​នូវ​សេរីភាព​របស់​គេ។

ជាក់​ស្តែង​ មិន​មែន​មនុស្ស​ស្រី​គ្រប់​រូប​សុទ្ធ​តែ​បិទ​សិទ្ធិ មិន​ឱ្យ​ទៅ​ណា​ ឬ ធ្វើ​អ្វី​សោះ​នោះ​ដែរ។ បើ​បុរស​ជា​ប្តី មាន​ហេតុ​ផល​ច្បាស់​លាស់​ ពន្យល់​ដោយ​សម្រួល ឬ មិន​ញឹក​ញាប់​ពេក​ នារី​ដែល​ជា​ភរិយា​ច្បាស់​ជា​អាច​យល់​បាន​ និង​ មិន​ហាម​ឃាត់​នោះ​ទេ។

រូបតំណាង

៣. ប្រាក់​ខែ ឬ ចំណូល​ត្រូវ​ប្រគល់​ឱ្យ​ប្រពន្ធ​ទុក​ដាក់៖

បុរស​ជា​ប្តី​អាច​គិត​ថា​ ហេតុ​អ្វីក៏​​ខ្លួន​មិន​មែន​ជា​អ្នក​ទុក​ដាក់ នូវ​ចំណូល​ដែល​ខ្លួន​ខំ​រក​ ហើយ​ត្រូវ​ប្រគល់​ជូន​ប្រពន្ធ​ទៅ​វិញ​? ការ​ដែល​តែង​តែ​គិត​បែប​នេះ​ហើយ​ ទើប​ធ្វើ​ឱ្យ​បុរស​កាន់​តែ​មាន​មតិ​អវិជ្ជមាន​ចំពោះ ជីវិត​ប្តី​ប្រពន្ធ។

ជីវិត​គូ​ច្រើន​មាន​ការ​ចំណាយ​រួម​ ហើយ​ប្តី​ក៏​មាន​កាតព្វកិច្ច​ច្រើន​ទៀត​ត្រូវ​ធ្វើ ដូចនេះ​ហើយ​ភាគ​ច្រើន​ប្រពន្ធ​ជា​អ្នក​ទុក​ដាក់​ការ​ងារ​ រឿង​ចំណូល​ចំណាយ​​នៅ​ក្នុង​គ្រួសារ។ យ៉ាង​ណា​មិញ បើ​បុរស​ជា​ប្តី​មាន​បញ្ហា​រឿង​នេះ គប្បី​ជជែក​គ្នា​មុន​រៀប​អាពាហ៍ពិពាហ៍ ចៀសវាង​មាន​ការ​មិន​ពេញ​ចិត្ត​ក្រោយ​រៀប​ការ។

រូបតំណាង

៤. ស្មោះស្ម័គ្រជាមួយប្រពន្ធ៖

ប្រុសៗដែលមានប្រពន្ធហើយ មិន​អាច​មាន​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ស្រី​ដទៃដាច់ខាត។ ចំណុច​នេះ​ច្រើន​ជា​ចំណុច​ដែល​បុរស​ភាគ​ច្រើន​មិន​អាច​ធ្វើ​បាន​ ក៏​ជា​មូលហេតុ​ចំបង​ដែល​ពួក​គាត់​មិន​សូវ​ចង់​រៀប​ការ​ដែរ​ ព្រោះគាត់​គិត​ថា​ត្រូវ ចំណាយ​ពេល​ ១ជីវិត​ដើម្បី​​រស់​នៅ ស្មោះ​ស័្មគ្រ និង ស្រឡាញ់​​ទៅ​លើ​នារី​តែមួយ​រូប​គត់​ ដែល​ជា​ប្រពន្ធ​នោះ។

ប្រុសៗ អាចចៀសវាងមានថា អារម្មណ៍ក្រោយរៀបការ ដូចជាប់ក្នុងគុកឥតជាញ្ជាំង៖

សូមមានភាពច្បាស់លាស់សិន មុនសម្រេចចិត្តរៀបការ ដើម្បីកសាង​គ្រួសារ​ជាមួយ​នារី​ណា​ម្នាក់ដែលមានការស្រឡាញ់ទៅវិញទៅមក។ បុរស​គួរ​គិត​ឱ្យ​គ្រប់​ជ្រុង​ជ្រោយ​ និងឱ្យ​បាន​ច្បាស់ ជា​ពិសេស​រឿង​តាំង​ចិត្ត​រស់​នៅ​ជា​មួយ​នាង​អស់​មួយ​ជីវិត។ អ្នកមិន​អាច​មាន​ទំនាក់ទំនង​ជាមួយ​ស្រី​ណា​ផ្សេង ក្រៅ​ពី​ការ​រាប់អាន​បែប​មិត្ត​ធម្មតា។ បើ​អ្នក​គិត​ថា​ អ្នក​នឹង​មិន​អាច​ធ្វើ​បាន​ទេ សូម​កុំ​ទៅ​បំផ្លាញ​ជីវិត​របស់​នារី​ម្នាក់​ដែល​នាង​មិន​ដឹង​អ្វី​ ហើយ​តាំង​ចិត្ត​​ស្មោះស័្មគ្រ​នឹង​អ្នក​មួយ​ជីវិត​នោះ​អី៕

រូបតំណាង
រូបតំណាង
រូបតំណាង

អានបន្ត៖ ដាច់ខាត​កុំ​រៀបការ​ជាមួយ​បុរស​ដែល​មាន​ទម្លាប់​១០​យ៉ាង​នេះ​

អត្ថបទ៖ Siyou Tang

អត្ថបទពេញនិយម