អ្នក​សែន​ចូល​ឆ្នាំ​ចិន​គួរដឹង ព្រោះ​សត្រូវ​ខាង​ក្រៅ​ងាយ​ទប់ សត្រូវ​ខាង​ក្នុង​ពិបាក​ការពារ

  • 2020-01-22 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 26

ថា​ចោរ​ទៅ​ពិបាក​ការ​ពារ​រដូវ​ចូល​ឆ្នាំ ចូល​ខែ​ម្ដង​ៗ តែ​បើ​ប៉ះ​សត្រូវ​ក្នុង​​ផ្ទះ​ដូច​ជា​កូន​ក្មេង​ និង​សត្វ​ចិញ្ចឹម​ធ្វើ​ឲ្យ​ខូច​គ្រឿង​ត្រៀម​សែន​វិញ មិន​ដឹង​ជា​ត្រូវ​បន្ទោស​អ្នក​ណា​នោះ​ទេ។

មក​ដល់​ពេល​នេះ ពិធី​បុណ្យ​​ចូល​ឆ្នាំ​ចិន​គឺ​ខិត​ជិត​ចូល​មក​ដល់​មែន​ទែន​ហើយ ដូច​នេះ​សម្រាប់​អ្នក​មាន​កាត់​សែ​ស្រឡាយ សម្បុរ​ស​មួយ​នេះ​ក៏​បាន​ត្រៀម​រួច​ជា​ស្រេច​សម្រាប់​គ្រឿង​តាំង​ផ្ទះ ក៏​ដូច​ជា​គ្រឿង​សែន​មួយ​ចំនួន។ គ្រួសារ​មិន​តិច​ឡើយ ក្រោយពេល​តាំង​ដើម​ផ្កា​អង្គារសិល្ប​ ក៏ដូច​ជា​ដើម​ក្រូច​ដែល​មាន​ចង​អាំង​ប៉ាវ​ពី​លើ​ហើយ​នោះ ប្រាកដ​ជា​​ចៀស​​មិន​ផុត​ពី​ការ​ភ័យ​ខ្លាច​ចោរ​ចូល​មក​លួច​ឡើយ។ យ៉ាង​ណា​ក្ដី មុន​ពេល​លោក​ចោរ​មក​ដល់​នោះ គឺ​មាន​សត្រូវ​នៅ​ក្នុង​ផ្ទះ​រួច​ជា​ស្រេច ដែល​ចាំ​កម្ទេច​គ្រឿង​ទាំង​នេះ​មុន​លោក​ចោរ​ទៅ​ទៀត។

អស់​លោក​ទាំង​នេះ​គឺ​គ្មាន​អ្នក​ណា​ក្រៅ​ពី លោក​កូន​ៗ និង​សត្វ​ចិញ្ចឹម​ដូច​ជា​សុនក និង​ឆ្មា​ឡើយ។ ជាក់​ស្ដែង នៅ​លើ​បណ្ដាញ​សង្គម គេ​ឃើញ​មាន​គ្រួសារ​ជា​ច្រើន បាន​ខូច​ផ្កា ក៏​ដូច​ជា​គ្រឿង​សែន​ស្ទើរ​តែ​ទាំង​ស្រុង ដោយ​សារ​ពួក​គាត់។ អាស្រ័យ​ហេតុ​នេះ​ហើយ សម្រាប់​អ្នក​មាន​សែ​ស្រឡាយ​ត្រៀម​សែន​ចូល​ឆ្នាំ​ចិន សូម​មើល​ៗ​ផង ប្រយ័ត្ន​ស្ដាយ​ក្រោយ​មិន​ទាន់៕

អានបន្ត៖ ​ សម្ភារៈតុបតែងមានលាភហុងស៊ុយ គួរត្រៀមឲ្យត្រូវក្បួនក្នុងថ្ងៃចូលឆ្នាំចិន

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel