កូន​កំលោះ​ស្លេក​មុខ ពេល​កូន​ក្រមុំ​អញ្ជើញ​សង្សារ​ចាស់​៣​នាក់មក​ញ៉ាំ​ការ​ ហើយ​អោបថើប​គ្នា​ទៀត

  • 2019-12-06 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កូន​ក្រមុំ​មក​ពី​ប្រទេស​ថៃ​ម្នាក់​បាន​ធ្វើ​ឲ្យ​ស្វាមី​របស់​ខ្លួន ស្រឡាំកាំង​ជា​ខ្លាំង​នៅ​ពេល​ហៅ​សង្សារ​ចាស់​របស់​ខ្លួន​មក​ចូលរួម​ក្នុង​ថ្ងៃ​មង្គលការ​របស់​ខ្លួន ហើយ​បាន​សម្ដែង​កាយ​វិការ​ផ្អែមល្ហែម​ទៀត​ផង។ ​

គ្រាន់​តែ​គិត​ដល់​ទិដ្ឋភាព​សង្សារ​ចាស់​ម្នាក់​មក​ចូលរួម​ក្នុង​កម្មវិធី​របស់​យើង​គឺ​ព្រឺព្រួច​ណាស់​ទៅ​ហើយ ប៉ុន្តែ​រឿង​នេះ​នឹង​សាហាវ​ដល់​ថ្នាក់​ណា​ទៅ នៅ​ពេល​មាន​សង្សារ​ចាស់​ដល់​ទៅ​៣​នាក់​មក​ញ៉ាំ​ការ​យើង​នោះ?

តាម​នោះ​ដែរ មុន​នេះ​បន្តិច កូន​ក្រមុំ​មួយ​រូប​មក​ពី​ប្រទេស​ថៃ ឈ្មោះ Tunchanok Boonkacha បាន​ល្បី​កក្រើក​បណ្ដាញ​សង្គម ព្រោះ​ហ៊ាន​ហៅ​សង្សារ​ដល់​ទៅ​៣​នាក់​មក​ចូលរួម​ក្នុង​ថ្ងៃ​ពិសេស​របស់​ខ្លួន នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​បណ្ដាញ​ព័ត៌មាន AsiaOne។

អ្វី​ដែល​រឹត​តែ​ទាក់ទាញ​ចំណាប់​អារម្មណ៍​នោះ​គឺ សង្សារ​ទាំង​៣​របស់​កូន​ក្រមុំ​មិន​ត្រឹម​តែ​មក​ញ៉ាំ​ការ​ធម្មតា​នោះ​ទេ ដោយ​បាន​សម្ដែង​សកម្មភាព​ផ្អែមល្ហែម​ដូច​ជា​អោប​ថើប​កូន​ក្រមុំ ចំពោះ​មុខ​កូន​កំលោះ​ទៀត​ផង។ ដោយ​កូន​កំលោះ បាន​សម្ដែង​ទឹក​មុខ​គួរ​ឲ្យ​អាណិត​យ៉ាង​ខ្លាំង។

យ៉ាងណាក្ដី កូន​ក្រមុំ​បាន​បក​ស្រាយ​ថា ការ​អញ្ជើញ​សង្សារ​ចាស់​មក​ញ៉ាំ​ការ​នេះ គឺ​នាង​បាន​ពិភាក្សា​ជាមួយ​ប្ដី​រួច​ហើយ ហើយ​លោក​ក៏​បាន​អនុញ្ញាត​ផង​ដែរ ដោយ​មិន​ប្រកាន់​នោះ​ទេ ត្បិត​កូន​ក្រមុំ​ប្រាប់​ថា ទោះ​ជា​បែក​គ្នា​ហើយ​ក្ដី តែ​នាង​និង​សង្សារ​ចាស់​នៅ​តែ​ជា​មិត្ត​ល្អ​នឹង​គ្នា៕

ចុចអានបន្ត៖ Dilraba លើក​ទី​មួយ​បង្អួត​សម្រស់​ដើម​ទ្រូង​សិចស៊ី​សន្លប់ វ៉ា​មុខតារាផ្សេងទៀត

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម