នៅ​ពេល​ទម្លាប់​នឹង​ភាព​ឯកាហើយ ការ​មាន​ស្នេហា​ឬ​អត់ លែង​សំខាន់​ទៀត​ហើយ

  • 2019-12-04 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គង់​នឹង​មាន​ថ្ងៃ​មួយ មនុស្ស​ស្រីដែល​ធ្លាប់​ស្រលាញ់​អ្នក​អស់​ពី​ចិត្ត នឹង​លែង​បារម្ភ​ពី​អ្នក​ទៀត ហើយ​ក៏​លែង​ត្រូវ​ការវត្តមាន​របស់​អ្នក​ទៀត។

បរាជ័យ​ដ៏​ធំ​មួយ​របស់​មនុស្ស​ស្រី​នោះ​គឺ​ស្រលាញ់​មនុស្ស​ប៉ះ​ចំ​មនុស្ស​ដែល​គ្មាន​ចិត្ត។ បរាជ័យ​របស់​មនុស្ស​ប្រុស​នោះ​គឺ អត់​ចិត្ត​ដាក់​មនុស្ស​ស្រី​។

រូបតំណាង

ក្នុង​រឿង​មនោសញ្ចេតនា មនុស្ស​ស្រី​ពេល​ខ្លះ​គិត​គេ​ច្រើន​ពេក ក៏​ភ្លេច​គិត​​ខ្លួន​ឯង។ ពួក​គេ​រស់​នៅ​ក្នុង​ការ​ទ្រាំ​ទ្រ យូរ​ៗ​ទៅ ក្លាយ​ជា​ទម្លាប់ ដែល​បុគ្គល​ម្ខាង​ទៀត គិត​ថា​នោះ​គឺ​ជា​កាតព្វកិច្ច​របស់​អ្នក​គឺ​ទ្រាំទ្រ​គេ។

ក៏​ប៉ុន្តែ​ក៏​នឹង​មាន​ថ្ងៃ​មួយ មនុស្ស​ស្រី​ដែល​ធ្លាប់​ស្រលាញ់​គ្នា អស់​ពី​ខ្លួន​នឹង​លែង​ខ្វល់​ពី​អ្នក​ទៀត ហើយ​មាន​អ្នក​ក៏​បាន អត់​អ្នក​ក៏​បាន។ ព្រោះ​នៅ​ពេល​ដែល​ស៊ាំ​នឹង​ភាព​ឯកា​ហើយ វត្តមាន​របស់​អ្នក​ក៏​លែង​សំខាន់​ទៀត​ដែរ។ នៅ​ពេល​មនុស្ស​ស្រី​ម្នាក់​ស្រលាញ់​គេ​ហើយ គឺ​នាង​តែង​រំពឹង​ថា​គេ​តប​ស្នង​មក​នាង​វិញ​ដូច​គ្នា។ មិន​មែន​បែប គ្រាន់​តែ​ឃើញ​នាង​ដូច​ជា​របស់​លេង ចង់​មក​ក៏​មក ចង់​ទៅ​ក៏​ទៅ​នោះ​ទេ។

រូបតំណាង

មនុស្ស​ស្រី​ស្អប់បំផុត​នោះ​គឺ មាន​ឈ្មោះ​ថា​ស្រលាញ់​គ្នា តែ​នាង​មើល​ទៅ​មិន​ខុស​ពី​អ្នក​នៅ​លីវ។ ឬ​អាក្រក់​ជាង​នេះ​គឺ​​ឯកា​ជាង​អ្នក​នៅ​លីវ​ទៅ​ទៀត។ គេ​ថា​វាយ​កាន់​តែ​ខ្លាំង កាន់​តែ​ឈឺ ប៉ុន្តែ​ត្រូវ​ឈឺ​ម្ដង​ឲ្យ​ខ្លាំង ដើម្បី​ឲ្យ​ភ្ញាក់​រលឹក។ នៅ​ពេល​ភ្ញាក់​ហើយ ជំនួស​ឲ្យ​ការ​ស្រលាញ់​មនុស្ស​ម្នាក់​ដែល​មិន​ស្រលាញ់​ខ្លួន​នោះ នាង​នឹង​យក​ពេល​នោះ​មក​ស្រលាញ់​ខ្លួន​ឯង​វិញ៕

អានបន្ត៖ ​ ក្រោយបែកបាក់ស្នេហា ស្រី​ៗគួរ​ធ្វើ​រឿង ៤ យ៉ាង​នេះ​ភ្លាម​​ដើម្បី​ចាប់ផ្ដើម​សាជាថ្មី​

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម