បុរសឆាប់អស់ចិត្តលឿនបំផុត បើអ្នកមិនកម្ចាត់ចរិតគួរឲ្យធុញទាំងនេះចេញពីខ្លួន

  • 2019-12-02 05:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ប្រុស​តែង​និយាយ​រឿយៗ​ថា ​ស្រីៗ​ឲ្យ​តែ​ពេល​មាន​ស្នេហា គឺ​​ឆាប់​បញ្ចេញ​​​​ប្រតិកម្ម​ហួង​ហែង​នឹង​ដៃ​គូ​ខ្លាំង​ រហូត​ដល់​ពេល​ខ្លះ​​គ្រប់​គ្រង​អារម្មណ៍​លែង​បាន ធ្វើ​អ្វី​គ្មាន​ហេតុផល។ ទោះ​បី​ជា​អ្នក​មាន​ក្តី​ស្រលាញ់​លើស​លប់​ចំពោះ​​ដៃ​គូ​យ៉ាង​ណា​ក៏​ដោយ ដាច់​ខាត​គួរ​កម្ចាត់​​ទម្លាប់​គួរ​ឲ្យ​ធុញ​ចេញ​ពី​ខ្លួន បើ​មិន​ចង់​ឲ្យ​គេ​ឆាប់​អស់​ចិត្ត លែង​ចង់​នៅ​ក្បែរ​ត​ទៀត។

១. ម្ចាស់ក្សត្រី​នៃ​ភាព​អវិជ្ជមាន

រូបតំណាង

​សម្រស់​ស្អាត​ទាក់ទាញ ក៏​មិន​អាច​ដក់​ជាប់​ក្នុង​បេះដូង​របស់​គាត់​បាន​យូរ ដរាប​ណា​អ្នក​ប្រកាន់​នូវ​គំនិត​អវិជ្ជមាន ក្រញេវក្រញូវ​មិន​ស្រស់ស្រាយ ​ចាំ​ចាប់​​តែ​កំហុស មើល​មិន​ឃើញ​ពី​ចំណុច​ល្អ​និង​តម្លៃ​ដែល​គាត់​មាន។ ទាំង​នេះ​ហើយ ជា​ហេតុ​ធ្វើ​ឲ្យ​គ្មាន​កម្លាំង​ចិត្ត​ចង់​បន្ត​នៅ​អង្វែង​ជាមួយ​អ្នក​។

២. ទន្ទឹង​ចាំ​ឲ្យ​ខាង​ប្រុស​​ចេញ​លុយ​គ្រប់​ពេល

មនុស្ស​ប្រុស​បាន​រង​សម្ពាធ​ពី​តួនាទី​ចេញ​លុយ​​ប៉ាវ​​ខាង​ស្រី​​ពេល​ញ៉ាំ​អី ប៉ុន្តែ​វា​មិន​មែន​ជា​កាតព្វកិច្ច​របស់​គាត់​ឡើយ។ គាត់​មិន​មែន​ជា​ម្តាយ​ឪពុក​ ដែល​ត្រូវ​ចិញ្ចឹម​ឲ្យ​លុយ​​អ្នក​ចាយ​គ្រប់​ពេល ហើយ​គាត់​ក៏​អាច​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ដូច​គ្នា ដូច្នេះ​ហើយ​កុំ​រំពឹង​ដាក់​បន្ទុក​តែ​ម្ខាងៗ។ បើ​ស្រលាញ់​ពិត គួរ​ចេះ​ចែក​រំលែក​គ្នា​ទៅ​វិញ​ទៅ​មក​។

៣. ប្រកាន់​ជំហរ​ខ្លួន​ឯង​ខ្ពស់​ជ្រុល

រូបតំណាង

មនុស្ស​​ម្នាក់​ៗ​តែង​មាន​គុណ​វិបត្តិ​រៀង​ៗ​ខ្លួន។ ​​បើ​ដឹង​ថា​មាន​​ចំណុច​​​​ណា​មួយ​មិន​ល្អ​ហើយ ត្រូវ​កែ​ប្រែ​ចេញ​​កុំ​ទុក​យូរ។ កាល​ណា​អ្នក​នៅ​ប្រកាន់​ជំហរ​ខ្លួន​ឯង​ជ្រុល មិន​អាច​សម្រប​ខ្លួន ចង់​ឲ្យ​គេ​តាម​ចិត្ត​​​ជានិច្ច រហូត​​ដល់​ថ្ងៃ​ណា​មួយ​ ភាព​អត់ធ្មត់​របស់​គាត់​ត្រូវ​រលត់ ស្នេហា​ក៏​គង់​តែ​រលត់​ទៅ​តាម​ហ្នឹង​ដែរ។

៤. បិទ​សិទ្ធ​សេរីភាព​ជិត​ឈឹង

រូបតំណាង

ហាម​ឃាត់​​សឹង​គ្រប់​រឿង​ទាំង​អស់ មិន​ថា​ការ​ជួប​ជុំ​មិត្ត​ភ័ក្តិ​ ធ្វើ​ដំណើរ​កម្សាន្ត និយាយ​លេង​ជាមួយ​មិត្ត​ស្រីៗ គឺ​សុទ្ធ​តែ​​ត្រូវ​បាន​អ្នក​បិទ​​សិទ្ធ​គ្មាន​សល់។ មិន​ទាន់​ក្លាយ​ជា​ប្តី​ប្រពន្ធ​ផង ​​ប៉ុន្តែ​គ្មាន​សេរីភាព​​ផ្ទាស់​ខ្លួន​សូម្បី​បន្តិច ស្នេហា​​​ផ្ទុក​ទៅ​ដោយ​ការ​ខ្វះ​ទំនុក​ចិត្ត​ តើ​នរណា​ចង់​រស់​នៅ​ជាមួយ​អ្នក​អស់​ពេញ​មួយ​ជីវិត​នោះ?

ដើម្បីឲ្យស្នេហាទៅមុខដោយរលូន ត្រូវ​តែចេះយល់ពីគ្នាទៅវិញទៅមក និងចូលរួមចំណែកទាំងសងខាងទើប​បាន៕

រូបតំណាង

ចុចអានបន្ត៖ បើ​សង្កេត​ឃើញសញ្ញា ៥ យ៉ាង​បញ្ជាក់​ថាអ្នក​ក្បែរ​ខ្លួនកំពុង​លួច​ស្រឡាញ់ ប៉ុន្តែ​អ្នក​មិន​ដឹង​

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម