សាច់​​ក្លៀក​ស​ម៉ត់​ស្មើ​នឹង​​ស្បែក​ដៃ ​តាម​រូបមន្ត​​ធម្មជាតិ​ ​​៣​បែប​

  • 2019-11-29 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហា​មួយ​ដែល​​រំខាន​​ចិត្ត​​ស្រីៗ​ជាង​គេ គឺ​គ្មាន​ទំនុក​​ចិត្ត​លើ​​​ស្បែក​​ក្លៀក​ ពេល​ចង់​ពាក់​វាល​ម្តងៗ។ ថ្ងៃ​នេះ​ "កញ្ញា" នឹង​​បង្ហាញ​អាថ៌កំបាំង​​មួយ​ទៀត​ ​ដែល​អាច​ជួយ​ធ្វើ​ឲ្យ​​ក្លៀក​ ស ទន់​ ម៉ត់​រលោង ដោយ​​​ប្រើ​តែ​​គ្រឿង​​ផ្សំ​ធម្មជាតិ​​ងាយ​​ស្រួល​​រក​ទិញ និង​ចំណាយ​លុយ​តិច។

វិធី​ទី១៖

គ្រឿង​ផ្សំ​​៖ ម្សៅ​ល្មៀត ទឹក​ដោះ​គោ​ស្រស់​​ យ៉ាអួរ​

របៀប​ធ្វើ៖ លាយ​គ្រឿង​ផ្សំ​ទាំង​អស់​​បញ្ចូល​គ្នា យក​ទៅ​​ខាត់​​​លើ​​ក្លៀក​​ថ្នមៗ ទុក​​ចោល​ពី​​៥-១០​​នាទី សឹម​លាង​ទឹក​​ចេញ។ ធ្វើ​ឲ្យ​បាន​១-២ដង ក្នុង​មួយ​សប្តាហ៍។

អត្ថប្រយោជន៍៖ ម្សៅ​ល្មៀត​​មាន​​តួនាទី​​កម្ចាត់​​​បាក់តេរី ជួយ​ឲ្យ​ក្លៀក​​ស។ ទឹក​ដោះ​គោ​ស្រស់​ និង​​ យ៉ាអួរ ជួយ​ឲ្យក្លៀក​ទន់​រលោង។

វិធី​ទី២៖

គ្រឿង​ផ្សំ​​៖ អំពិល​ទុំ ទឹក​ឃ្មុំ

របៀប​ធ្វើ៖ យក​​​តែ​សាច់​​អំពិល​ទុំ​​សម​ល្មម​សម្រាប់​ខាត់ ទឹក​ឃ្មុំ​​​៣​​ស្លាប​ព្រា​​បាយ លាយ​បញ្ចូល​គ្នា យក​ទៅ​​ខាត់​​​លើ​​ក្លៀក​​ថ្នមៗ ទុក​​ចោល​ពី​​៥-១០​​នាទី សឹម​លាង​ទឹក​​ចេញ។ អាច​​យក​ទៅ​លាប​លើ​មុខ​ក៏​បាន ដើម្បី​ជួយ​​ឲ្យ​ស្បែក​​ភ្លឺ​ក្មេង​ស្អាត។

អត្ថប្រយោជន៍៖ អំពិល​ទុំ​មាន AHA អាច​ជួយ​ជម្រុះ​​កោសិកា​​​ចាស់ៗ។ ទឹក​ឃ្មុំ​ ជួយ​ឲ្យ​ស្បែក​ក្លៀក​ទន់ និង​មាន​​សុខភាព​ល្អ។

វិធី​ទី៣៖

គ្រឿង​ផ្សំ​​៖ ក្រូចឆ្មារ

របៀប​ធ្វើ៖ សម្រាប់​អ្នក​ដែល​ខ្ជិល​រញ៉េរញ៉ៃ​​ច្រើន​ គ្រាន់​តែ​យក​ក្រូច​ឆ្មារ​មួយ​​ចំណិត មក​​​ដុស​ថ្នមៗ​ឲ្យ​បាន​​២-៣​នាទី រួច​ទុក​ចោល៥​នាទី ហើយ​លាង​​ទឹក​ចេញ​ជា​ការ​ស្រេច។

អត្ថប្រយោជន៍៖ ក្រូចឆ្មារ មាន​វីតាមីន​C ជួយ​​កម្ចាត់​ជាតិ​​ខ្មៅ ក្លិន​​មិន​ល្អ និង​ធ្វើ​ឲ្យ​ស្បែក​ក្លៀក​ស​ផង​​ដែរ៕

ចុចអានបន្ត៖

ប្រភព៖ jelly ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម