កុំញ៉ាំម្រះឲ្យសោះ បើអ្នកកំពុងស្ថិតក្នុងស្ថានភាព ៥ ប្រភេទនេះ
- 2019-11-29 08:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំញ៉ាំម្រះឲ្យសោះ បើអ្នកកំពុងស្ថិតក្នុងស្ថានភាព ៥ ប្រភេទនេះ
ម្រះជាបន្លែមួយប្រភេទ ដែលមានរសជាតិល្វីងនិងពេញនិយមសម្រាប់ច្នៃធ្វើម្ហូបផ្សេងៗ នៅក្នុងប្រទេសខ្មែរយើង។ ក្រៅពីម្ហូបអាហារម្រះក៏អាចចាត់ទុកជាថ្នាំព្យាបាលជំងឺមួយចំនួនផងដែរ។ ទោះជាបែបនេះក្តី ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហា ទាំង៥ ប្រភេទដែលបានរៀបរាប់ខាងក្រោម ដាច់ខាតគួរកុំញ៉ាំម្រះអី ព្រោះវាអាចបណ្តាលឲ្យស្ថានភាពកាន់តែអាក្រក់ជាងមុន។
១. អ្នកមានបញ្ហាផ្នែកប្រព័ន្ធរំលាយអាហារ
យោងទៅតាមគ្រូពេទ្យផ្នែកជំងឺទូទៅ Bui Dac Sang បាននិយាយថា ថ្វីត្បិតតែម្រះមានគុណប្រយោជន៍ក៏ដោយ ប៉ុន្តែបើអ្នកច្រើនលើសកម្រិត វានឹងបង្កទៅជាអាការៈរាគរូស និងបញ្ហាក្រពះ។ សម្រាប់អ្នកដែលមានបញ្ហាភើ យល់ល្អមិនគួរញ៉ាំច្រើនពេក ឬអាចជៀសឲ្យផុតកាន់តែប្រសើរ។
២. ស្រ្តីមានផ្ទៃពោះនិងបំបៅដោះកូន
ម្រះអាចបណ្តាលឲ្យស្បូនកន្ត្រាក់ ចេញឈាម និងអាចប៉ះពាល់ដល់គភ៌ក្នុងផ្ទៃផងដែរ។ នៅពេលស្រ្តីដែលកំពុងពរពោះញ៉ាំវាច្រើនពេក នឹងអាចធ្វើឲ្យស្បូនរោលរលាក ឬបង្កឲ្យកូនកើតមិនគ្រប់ខែជាដើម។ ចំពោះស្រ្តីបំបៅដោះកូនវិញ មិនគួរញ៉ាំម្រះឡើយ ព្រោះសារធាតុមិនល្អមួយចំនួន អាចបញ្ជូនតាមរយៈទឹកដោះម្តាយទៅកាន់កូនៗ
៣. អ្នកមានសម្ពាធឈាមទាប
ម្រះមានផ្ទុកសារធាតុផ្សេងៗមានឈ្មោះថា Charantin, Polypeptid-P, Vicine ដែលអាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមចុះទាប បង្កទៅជាការធ្លាក់សម្ពាធឈាម ជាហេតុបណ្តាលឲ្យអ្នកដែលធ្លាប់មានប្រវត្តិសម្ពាធឈាមទាប បានរើឡើងវិញ។
៤. អ្នកដែលទើបវះកាត់រួច
ម្រះក៏អាចរារាំងរាងកាយរបស់អ្នកជំងឺ មិនឲ្យធ្វើការគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អ។ ហេតុនេះហើយ អ្នកជំងឺមិនគួរញ៉ាំម្រះ ក្នុងរយៈពេល ២សប្តាហ៍មុននិងក្រោយពេលវះកាត់។
៥. អ្នកដែលមានជំងឺទឹកនោមផ្អែម
ទោះបីជាម្រះ អាចជួយបញ្ចុះជាតិស្ករក្នុងឈាមនិងជួយការពារការប្រឈមនឹងជំងឺទឹកនោមផ្អែមក៏ដោយ ប៉ុន្តែបើអ្នកកំពុងលេបថ្នាំបញ្ចុះជាតិស្ករស្របពេលដំណាលគ្នា វាអាចបង្កទៅជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។
***ចំណាំ
នៅពេលញ៉ាំម្រះរួច ដាច់ខាតមិនត្រូវផឹកតែភ្លាមៗឡើយ ព្រោះវាប៉ះពាល់ដល់ក្រពះខ្លាំងណាស់។
មិនត្រូវស្លម្រះជាមួយគ្រឿងសមុទ្រដូចជាបង្គា ក្តាម... ព្រោះម្រះមានវីតាមីន C ហើយនៅពេលញ៉ាំបញ្ចូលគ្នាជាមួយអាហារសមុទ្រ វានឹងបង្កទៅជាប្រតិកម្ម ឬពុលជាដើម៕
ចុចអានបន្ត៖ រោគស្រ្តីដែលស្ត្រីវ័យកណ្ដាលប្រឈមខ្លាំងជាងគេ គឺបញ្ហាស្រុតស្បូន