៨ ឃ្លា​​សម្រាប់​​សង្សារ​ចាស់ អាន​ហើយ​ក្អូត​ឈាម

  • 2019-11-25 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពាក្យ​ថា​សង្សារ​ចាស់ ឮហើយ​​ក៏​​ឆ្អែត​ចិត្ត ព្រោះ​នៅ​​ពេល​ទាក់​ទង​គ្នា​ មាន​តែ​​ភាព​កើត​ទុក្ខ​ ច្រើន​​ជាង​ភាព​សប្បាយ​រីករាយ ប៉ុន្តែ​មិន​ថ្វី​ទេ ទោះ​ជា​បែក​គ្នា​​​ហើយ​ក៏​ដោយ ​ខ្ញុំ​ជា​មនុស្ស​ស្រី​រឹង​មាំ មិន​​ចេះ​ឈឺ​ចាប់​ផ្ដេសផ្ដាស​ឡើយ ហើយ​​ក៏​សូម​​ផ្ញើ​ប៉ុន្មាន​ឃ្លា​នេះ​ ទុក​ឲ្យ​សង្សារ​ចាស់​បាន​អានកម្សាន្តអារម្មណ៍ផង៖

១. អរគុណ​សម្រាប់​ការ​ចាក​ចេញ​មួយ​នេះ​ ដែល​​អាច​ឲ្យ​ខ្ញុំ​ មាន​ឱកាស​ជួប​មនុស្ស​ដែល​​​​ស្រលាញ់​ខ្ញុំ​ពិត អាច​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​កក់ក្តៅ ហើយ​ជីវិត​ខ្ញុំ​ក៏​ប្រសើរ​ជាង​មុន​ដែរ។

២. អរគុណ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ មិន​ឆាប់​ជឿ​ទុក​ចិត្ត​មនុស្ស ​ផ្តេស​ផ្តាស​។

៣. អរគុណ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ ជួប​បទ​ពិសោធន៍​ដ៏​ថ្មី​ស្រឡាង ដែល​​អាច​ធ្វើ​​ឲ្យ​ខ្ញុំ​កាន់​តែ​រឹង​មាំ​ជាងមុន។

៤. អរគុណ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ អាច​បំភ្លេច​អ្នក​ដោយ​ជោគជ័យ។

៥. អរគុណ​បើ​អ្នក​នឹក​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​រវល់​​ជា​មួយ​កិច្ចការ​ផ្ទាល់​ខ្លួន​ច្រើន​ណាស់​ គ្មាន​ពេល​​សូម្បី​តែ​គិត​ពី​អ្នក។​

៦. សុំទោស​​​​មិន​បាច់​មក​ចង់​ផ្សះផ្សា​ទេ ខ្ញុំ​អស់​ចិត្ត​ហើយ។

៧. បាបកម្ម​ដែល​អ្នក​ធ្វើ​​ដាក់​ខ្ញុំ​ ទាំង​ប៉ុន្មាន​​ ចាំ​ខ្ញុំ​អហោសិកម្ម​ឲ្យ កុំ​បារម្ភ។

៨. បើ​មាន​មិត្ត​ស្រី​ថ្មី​ សូម​ឲ្យ​នាង​​​ជូប​តែ​​សំណាង​​ល្អ​​​ណា ៕

ចុចអាន​បន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម