ដឹង​ថា​មិន​អាច​ទៅ​រួច ហេតុ​អ្វី​​ព្យាយាម​រក្សា​មនោសញ្ចេតនា​មួយ​នេះ​ទៀត?

  • 2019-11-22 07:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោះ​ដៃ​មិន​មែន​មាន​ន័យ​ថា​អស់​ស្រលាញ់ តែ​គ្រាន់​តែ​មិន​ចង់​ឲ្យ​ខ្លួន​ឯង​ទ្រាំ​នឹង​ការ​ឈឺ​ចាប់​ទៀត​តែ​ប៉ុណ្ណោះ។

ម្ដេច​ចាំ​បាច់​នៅ​ថែ​រក្សា​ទំនាក់ទំនង​មួយ​នៅ​ពេល​ដែល​យើង​ដឹង​ស្រាប់​ហើយ​ថា​នឹង​មិន​អាច​ដើរ​ដល់​ណា​នោះ?

ហេតុផល​គឺ​គ្រាន់​តែ​យើង​មិន​រឹង​មាំ​គ្រប់​គ្រាន់​ដើម្បី​បោះបង់​តែ​ប៉ុណ្ណោះ។ ខ្លាច​ថា​យើង​នឹង​ធ្វើ​ឲ្យ​គេ​ឈឺ ទាំង​មិន​ដឹង​ថា​អ្នក​ដែល​កំពុង​ឈឺ​នោះ​គឺ​ខ្លួន​ឯង។

រូបតំណាង

កុំ​គិត​ឲ្យ​ខ្លួន​ឯង​ច្រើន​ពេក កុំ​គិត​ផ្ដេសផ្ដាស កុំ​យំ​ពេល​មិន​ត្រូវ​ការ ព្រោះ​ចុង​បញ្ចប់​អ្នក​ដែល​ឈឺចាប់ ​គឺ​រូប​អ្នក។ ក្នុង​មនោសញ្ចេតនា​មួយ បើ​មាន​តែ​ម្នាក់​ដែល​ខំ​អូស​ទាញ អ្នក​នោះ​ជា​អ្នក​រង​ទុក្ខ។

ទង្វើ​របស់​អ្នក​នឹង​មាន​ប្រសិទ្ធភាព​តែ​នៅ​ពេល​គេ​នៅ​មាន​ចិត្ត​ស្រលាញ់​តែ​ប៉ុណ្ណោះ។ បើ​មិន​ដូច្នេះ​ទេ អ្នក​ប្រៀប​ដូច​ជា​មនុស្ស​ល្ងង់ ព្រោះ​ដឹង​ថា​គ្មាន​បាន​ការ​ហើយ​នៅ​តែ​ព្យាយាម។

រូបតំណាង

កុំ​កប់​អនាគត​ខ្លួន​ឯង​ក្នុង​ក្ដី​អស់​សង្ឃឹម​ជាមួយ​មនុស្ស​ម្នាក់​ដែល​មិន​អាច​ដើរ​ផ្លូវ​ឆ្ងាយ​ជាមួយ​យើង។ នៅ​ពេល​ដែល​អ្នក​ប្រលែង​ទំនាក់ទំនង​តុកស៊ិក​នេះ​បាន​ហើយ អ្នក​ថ្មី​នឹង​ឈាន​ចូល៕

ចុចអាន៖ ​ កុំឲ្យខកចិត្ត! រឿងមួយចំនួនគួរដឹង ពេលលង់ស្នេហ៍ប៉ះចំបុរសចាស់ទុំ

អត្ថបទ៖ Caramel

អត្ថបទពេញនិយម