នារីគិតខ្លីទៅលោតសម្លាប់ខ្លួនពីអគារ ១១ជាន់ តែបែរជួបរឿងជាច្រើនក្នុងមួយប៉ប្រិចភ្នែក
- 2019-11-22 07:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីគិតខ្លីទៅលោតសម្លាប់ខ្លួនពីអគារ ១១ជាន់ តែបែរជួបរឿងជាច្រើនក្នុងមួយប៉ប្រិចភ្នែក
មាននារីម្នាក់បានសម្រេចចិត្តលោតសម្លាប់ខ្លួនពីអគារ ១១ជាន់ ព្រោះភាពអស់សង្ឃឹមពីអ្វីដែលមិនបានដូចចិត្តរបស់នាង។
នៅពេលធ្លាក់ដល់ជាន់ទី ១០ នាងបានឃើញប្ដីប្រពន្ធមួយគូកំពុងឈ្លោះគ្នា។
នៅពេលធ្លាក់ដល់ជាន់ទី ៩ នាងបានឃើញមិត្តរបស់នាងកំពុងយំ ទាំងដែលធម្មតាគេជាមនុស្សរឹងមាំ។
នៅពេលធ្លាក់ដល់ជាន់ទី ៨នាងបានឃើញ ប្រពន្ធចាប់បានថាប្ដីក្បត់ចិត្តទៅគេងជាមួយមិត្តរបស់ខ្លួន។
នៅពេលធ្លាក់ដល់ជាន់ទី៧ នាងបានឃើញមិត្តរបស់នាងម្នាក់កំពុងញ៉ាំថ្នាំព្យាបាលជំងឺបាក់ទឹកចិត្ត។
នៅពេលធ្លាក់ដល់ជាន់ទី៦ នាងបានឃើញបុរសម្នាក់បាត់បង់ការងារ ហើយកំពុងអានកាសែតស្វែងរកការងារ។
នៅពេលធ្លាក់ដល់ជាន់ទី៥ នាងបានឃើញគ្រូបង្រៀនម្នាក់កំពុងលួចលឈុតក្នុងរបស់ប្រពន្ធ។
នៅពេលធ្លាក់ដល់ជាន់ទី៤ នាងបានឃើញនារីម្នាក់កំពុងសុំបែកគ្នាជាមួយសង្សារ។
នៅពេលធ្លាក់ដល់ជាន់ទី៣ នាងឃើញបុរសចំណាស់ម្នាក់កំពុងរង់ចាំឲ្យកូនចៅមកលេង។
នៅពេលធ្លាក់ដល់ជាន់ទី២ នាងឃើញកូនក្រមុំទើបរៀបការមើលរូបស្វាមីដែលបាត់ខ្លួនពីរោងការ។
នៅមុននេះ នាងគិតថានាងជាមនុស្សដែលសំណាងអាក្រក់ក្នុងលោក ប៉ុន្តែពេលនេះនាងទើបតែដឹងថា គ្រប់គ្នាលើលោកនេះសុទ្ធតែមានរឿងកើតទុក្ខខុសៗគ្នា។ ពេលគិតឡើងវិញ ទើបដឹងថានាងនៅសំណាងជាងពួកគេទៅទៀត។
គ្រប់ៗគ្នាដែលនាងបានឃើញអម្បាញ់មិញនេះ ពេលនេះពួកគេក៏បានសម្លឹងមកនាងដោយខ្សែភ្នែកតែមួយ ហើយក៏ប្រហែលជាគិតដូចគ្នាថាពួកគេមានសំណាងដែលមិនគិតខ្លីបែបហ្នឹង។
គ្រប់ជីវិតលើលោកនេះសុទ្ធតែត្រូវប្រឈមបញ្ហា និងក្ដីទុក្ខទាំងអស់។ ពេលខ្លះយើងអាចគិតថាយើងកំពុងប្រឈមនឹងអ្វីដែលអាក្រក់បំផុត ប៉ុន្តែនៅពេលសាកល្បងសម្លឹងមើលខាងក្រៅទើបដឹងថានៅមានអ្នកដែលសំណាងអាក្រក់ជាងយើងទៅទៀត។ ដូច្នេះហើយ គួរចេះរស់នៅដោយស្កប់ស្កល់ចិត្តជាមួយជីវិតសាមញ្ញ និងមានសង្ឃឹម។ ពេលខ្លះជីវិតអាចនឹងមិនបានដូចអ្វីដែលយើងបានតាំងចិត្ត ព្រោះគ្មានអ្វីដែលស្ថិតស្ថេររហូតទេ។ ការបាត់បង់គឺគ្រាន់តែជារឿងធម្មតាមួយក្នុងជីវិត។
យើងអាចនឹងមានក្ដីសុខបាន នៅពេលចេះលែងដៃពីទុក្ខខ្លះ។ ជីវិតរបស់មនុស្សយើងខ្លីណាស់ កុំរវល់តែត្រាំត្រែងជាមួយរឿងខូចចិត្តអី។ គួរប្រើជីវិត និងបំពេញតួនាទីរបស់យើងឲ្យបានល្អបំផុត ហើយគ្រប់យ៉ាងនឹងមានដំណោះស្រាយដោយឯកឯង។ សង្ឃឹមថាអត្ថបទមួយនេះនឹងធ្វើឲ្យមនុស្សជាច្រើននាក់ដែលកំពុងកើតទុក្ខ និងរកផ្លូវចេញមិនឃើញ អាចត្រលប់មកក្រោកឈរឡើងវិញ និងតស៊ូម្ដងទៀត។ កញ្ញា សូមផ្ដល់ជាកម្លាំងចិត្ត ៕
ចុចអាន៖