បើអ្នកពិតចង់ក្លាយជាមនុស្សឆ្លាតនិងរឹងមាំមែន កុំរក្សារឿង៥យ៉ាងនេះទុកក្នុងចិត្ត

  • 2019-11-21 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ជីវិត ​គ្មាន​នរណា​ម្នាក់​ល្អ​គ្រប់​ដប់​​ទេ នរណា​ក៏​​​មាន​ភាព​ខ្លាំង​និង​ខ្សោយ​រៀង​ៗ​ខ្លួន​ដែរ។ ​មនុស្ស​រឹង​មាំ ​មនុស្ស​ឆ្លាត ​​នឹង​មិន​​រក្សា​រឿង​៥​យ៉ាង​ខាង​ក្រោម​នេះ​ក្នុង​ចិត្ត​ឡើយ ។

រូបតំណាង

**​​១. ​ខឹង**

រឿង​ល្ងង់​មួយ ​គឺ​​ដោយសារ​កំហុស​របស់​អ្នក​ដទៃ​ ​យើង​បាន​បំផ្លាញ​សេចក្ដី​សុខ​ខ្លួន​​ឯង។ ពេល​ខ្លះ​អ្នក​ដទៃ​ធ្វើ​ខុស​ហើយ​ប៉ះ​ពាល់​ដល់​​យើង​ ​​នោះ​យើង​មិន​ចាំ​បាច់​ខឹង​នឹង​រឿង​​ដែល​មិន​សម​​ឡើយ ព្រោះ​នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​។ ​បើ​គេ​មក​បង្កើត​រឿង​ធ្វើ​ឲ្យ​​​យើង​​វិល​វល់ យើង​ក៏​មិន​ត្រូវ​ជះ​កំហឹង​តប​ត​ដែរ ព្រោះ​ការ​មិន​សប្បាយ​ចិត្ត​នឹង​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​ទៅ​វិញ​ទេ រឹត​តែ​ធ្វើ​ឲ្យ​ខ្លួន​យើង​កាន់​តែ​មាន​អារម្មណ៍​មិន​ល្អ​។

​ដូច្នេះ ​ហេតុ​​អ្វី​យើង​មិន​ធ្វើ​ចិត្ត​ឲ្យ​​ត្រជាក់​ជាង​នេះ​​បន្តិច? ​បង្ក្រាប​ចិត្ត​ឲ្យ​​ស្ងប់​បន្តិច? ​បើ​យើង​ធ្វើ​បាន​ នោះ​យើង​ក្លាយ​ជា​មនុស្ស​ឆ្លាត​មិន​ខាន។

រូបតំណាង

២. ​ធ្លាក់​ទឹក​ចិត្ត

​​ពេល​ខ្លះ ​យើង​ស្រាប់​តែ​អន់​ចិត្ត​ គិត​ច្រើន​នឹង​រឿង​អ្វី​មួយ​​ដោយ​ខ្លួន​​ឯង ដោយ​មិន​បាន​លើក​ទឹក​ចិត្ត​​​​ព្យាយាម​ទាញ​ចិត្ត​កុំ​ឲ្យ​គិត​រឿង​បែប​នេះ​។ ថ្វី​ដ្បិត ​គ្រប់​គ្នា​​មិន​អាច​គេច​ផុត​ពី​ការ​សាង​កំហុស ​តែ​យ៉ាង​​ណា​យើង​ត្រូវ​​រៀន​បង្រួម​រឿង​ទាំង​នោះ​ឲ្យ​តូច ​កុំ​គិត​ច្រើន​រហូត​ក្លាយ​ជា​​រឿង​ធំ​។ ​គួរ​សម្រាក ​និង​បំ​ភ្លេច​រឿង​មិន​បាន​ការ​ទាំង​នោះ​ចោល។ ​កុំ​បន្ត​មាន​អារម្មណ៍​អវិជ្ជមាន​លើ​រឿង​នោះ​ទៀត នាំ​ឲ្យ​អារម្មណ៍​​ច្របូក​ច្របល់។

​​នៅ​ពេល​នោះ​យើង​​មាន​អារម្មណ៍​អត់​សប្បាយ​ចិត្ត ​ត្រូវ​​ងាក​ការ​គិត​មក​លើ​រឿង​សប្បាយ​ចិត្ត​វិញ ​បង្កើត​ភាព​​ងាយ​ស្រួល​សម្រាប់​ខ្លួន​​​​​ឯង ​នោះ​រឿង​សៅ​ហ្មង​នឹង​រលាយ​ទៅ​អស់។

រូបតំណាង

៣. ​​សោក​ស្ដាយ

​នៅ​ក្នុង​ជីវិត គ្រប់​គ្នា​សុទ្ធ​តែ​មាន​ការ​សោក​ស្ដាយ ​ប៉ុន្តែ​យើង​អាច​ធ្វើ​​អ្វី​មួយ​ដោយ​​​គ្មាន​វិប្បដិសារី។ ​មិន​មែន​ឲ្យ​យើង​ប្រែ​ចិត្ត​មិន​​មាន​ទំ​នួល​ខុស​ត្រូវ​ទេ ​ប៉ុន្តែ​នេះ​ជា​របៀប​ឆ្លាត​។ ​រឿង​ដែល​បាន​កើត​ឡើង​ហើយ ​គ្រាន់​តែ​បង្ហាញ​ទឹក​មុខ​ស្ងប់​ស្ងាត់ ​ដែល​នេះ​ជា​​ការ​លះ​បង់​សម្រាប់​រឿង​ទាំង​នេះ​ តែ​កុំ​ដាក់​ទណ្ឌកម្ម​ខ្លួន​​ឯង។

យើង​មិន​ចាំ​បាច់​យក​ខ្លួន​ឯង​ទៅ​រស់​ក្នុង​អតីតកាល​នោះ​ទេ ។ ​មនុស្ស​រស់​នៅ​ក្នុង​បច្ចុប្បន្ន ​សំខាន់​​កុំ​បង្កើត​កំហុស​បន្ត ហើយ​ធ្វើ​បាប​​ខ្លួន​ឯង។

រូបតំណាង

៤. ព្រួយ​បារម្ភ​ច្រើន

រឿង​ដែល​មិន​ទាន់​មក​ដល់ ​កុំ​ដាក់​សម្ពាធ​ខ្លួន​ឯង​ឲ្យ​ព្រួយ​ច្រើន​ពេក ​វា​មាន​តែ​ធ្វើ​ឲ្យ​យើង​​បាត់​ទំនុក​ចិត្ត​ប៉ុណ្ណោះ។ ​គ្មាន​អ្នក​ណា​អាច​ដឹង​ពី​អនាគត​កាល​បាន​ឡើយ ​ដូច្នេះ​គ្រាន់​តែ​រស់​ក្នុង​បច្ចុប្បន្ន​ឲ្យ​​សប្បាយ​ចិត្ត​ ហើយ​ធ្វើ​ឲ្យ​ថ្ងៃ​ស្អែក​ប្រសើរ​​​បំផុត​សម្រាប់​អ្នក​ទៅ​បាន​ហើយ។

​ក្ដី​បារម្ភ ​ការ​ខូច​ចិត្ត​វា​នឹង​រឹត​បង្កើត​ឲ្យ​អ្នក​គ្មាន​សុវត្ថិភាព ​បាត់​ភាព​ស្រស់​ស្អាត​។ ​ចូរ​រៀន​គាំ​ទ្រ​ខ្លួន​ឯង ​កសាង​​ការ​​ជឿ​ជាក់ ​និង​ជំរុញ​ខ្លួន​ឯង​ឲ្យ​ប្រឈម​នឹង​រឿង​នៅ​ចំពោះ​មុខ។

រូបតំណាង

៥. មើល​ងាយ​ខ្លួន​ឯង

​រស់​ក្នុង​ពិភព​នេះ ​​យើង​មិន​បាច់​ប្រៀប​ធៀប​ខ្លួន​ឯង​នឹង​អ្នក​ដទៃ​ឡើយ ព្រោះ​កាន់​តែ​ធ្វើ​ឲ្យ​ខ្លួន​ឯង​យល់​ថា​គ្មាន​តម្លៃ​។ ​នេះ​មក​ពី​យើង​មិន​ទាន់​ស្វែង​រក​ខ្លួន​​ឯង​ឃើញ​​ច្បាស់​លាស់ ​តាម​ពិត​ពិភព​លោក​នេះ​ គ្មាន​អ្វី​ដែល​អស្ចារ្យ​បំផុត​ឡើយ គឺ​តែង​មាន​ខ្ពស់​មាន​ទាប។ ​ម្ល៉ោះ​ហើយ ​កុំ​បណ្ដោយ​ឲ្យ​ជីវិត​កាន់​តែ​ដុន​ដាប​ព្រោះ​ឃើញ​អ្នក​ដទៃ​ល្អ​ជាង​ខ្លួន​ពេក។ ​

អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា ​បាត់​បង់​ខ្លួន​ឯង ​បដិសេធ​ខ្លួន​ឯង ​ដូច្នេះ​​ឆាប់​ឡើង ត្រូវ​ឲ្យ​តម្លៃ​ខ្លួន​ឯង​វិញ។ ​យើង​ច្បាស់​ជា​រក​ឃើញ​ជីវិត​កាន់​តែ​មាន​រស្មី​និង​រស់​នៅ​ដោយ​សប្បាយ​ចិត្ត​មិន​ខាន៕

រូបតំណាង

​ចុចអាន៖ ​ គំនិត​អន់​ថយ ៣​យ៉ាង​ដែល​រារាំង​អ្នក​មិន​​ឲ្យ​ជោគជ័យ​ក្នុង​​ការងារ​

ប្រភព៖ soha ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម