បើ​ឃើញ​សម្រស់​ខ្លួនឯង​ប្រែប្រួល​ខ្លាំង​បែបនេះ គឺ​បណ្ដាល​មកពី​កើត​ស្រ្តេស​ដល់​កម្រិត​កំពូល

  • 2019-11-21 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ដែល​មាន​ភាព​តានតឹង​មិន​ត្រឹម​តែ​ធ្វើឲ្យ​សុខភាព​ធ្លាក់​ចុះ​ប៉ុណ្ណោះ​ទេ តែ​ផល​ប៉ះពាល់​នៃ​ជំងឺ​នេះ​ក៏​ធ្វើឲ្យ​សម្រស់​បាក់​ជាង​មុន​ផង​ដែរ។ ស្រ្តេស​នេះ គឺជា​ប្រតិកម្ម​របស់​រាងកាយ​ពេល​មាន​សម្ពាធ ឬ​ធាតុ​អ្វី​មួយ​ប៉ះពាល់​ដល់​បញ្ញា​ស្មារតី។ នៅ​ពេល​អ្នក​ធ្លាក់​ទៅ​ក្នុង​សភាព​បែប​នោះ ភ្នែក​ហើម រោមភ្នែក​ជ្រុះ ស្បែក​មុខ​ជ្រីវជ្រួញ និង​សញ្ញា​ដទៃ​ទៀត៖

១.មុន

ភាព​តានតឹង និង​មុន​មាន ទំនាក់ទំនង​ស្មុគស្មាញ​ណាស់ ហើយ​ចំពោះ​មនុស្ស​ពេញ​វ័យ មុន គឺជា​បញ្ហា​ធំ​បំផុត​ដែល​បណ្ដាល​ឲ្យ​មាន​សភាព​បែបនេះ​ដែរ។ នៅ​ពេល​អ្នក​ព្រួយបារម្ភ​អំពី​មុន ​អ្នកប្រាកដជា​ខ្វល់ខ្វាយ​ស្ទាប​អង្អែល ដែល​ជា​ហេតុ​ធ្វើឲ្យ​បាក់តេរី​រាលដាល​ ហើយ​កើត​មាន​កន្ទួល​លើ​ស្បែក កាន់តែ​ច្រើន​ទៅ​ៗ ដូចនវ​ស្ថានភាព​អ្នក​ក៏​កាន់​តែ​អាក្រក់​ទៅ​ៗដែរ។

២.ជ្រួញ

Cortisol ជា​អ័រម៉ូន​ដែល​រាងកាយ​បង្កើត​នៅ​ពេល​អ្នក​ត្រូវ​បាន​សង្កត់​ដោយ​ឥទ្ធិពល​អាក្រក់ ហើយ​វា​នឹង​ធ្វើឲ្យ​សម្ពាធ​ឈាម​ខ្ពស់ និង​នាំ​ឲ្យ​មេតាបូលីស​កើន​ឡើង។ ពេល​មាន​ភាព​តានតឹង​បែប​នោះ ឥទ្ធិពល​អាក្រក់​នឹង​បំបែក​ស្រទាប់​កូលឡាជេន ដែល​នាំ​ឲ្យ​បាត់បង់​ស្បែក​ភ្លឺ​ចាំង ហើយ​ស្នាម​ជ្រីវជ្រួញ​ក៏​លេច​ឡើង​មក។

រូបតំណាង

**៣.ជ្រុះ​សក់**

ភាព​តានតឹង​រយៈពេល​វែង​ក៏​អាច​បណ្ដាល​ឲ្យ​ជ្រុះ​សក់​បាន​ដែរ។ តាម​ធម្មតា​ផល​ប៉ះពាល់​នេះ អាច​កត់សម្គាល់​ឃើញ​ប្រហែល ៣ ខែ​បន្ទាប់ពី​ការ​កើន​ឡើង​ភាព​តានតឹង។ ព្រោះ​អ័រម៉ូន​ស្ត្រេស​អាច​ធ្វើ​ឲ្យ​ឫស​សក់​បញ្ឈប់​ការ​ស្រូប​យក​ជីវជាតិ ទើប​គ្មាន​ការ​លូតលាស់​ថ្មី ហើយ​សក់​ចាស់​នោះ​នឹង​ចាប់ផ្ដើម​ជ្រុះ។

៤.ភ្នែក​ហើម

ខ្វះខាត​ការ​គេង ព្រោះតែ​ភាព​តានតឹង​ក៏​អាច​ធ្វើឲ្យ​អ្នក​ហើម​ភ្នែក និង​ហូរ​ទឹកភ្នែក​ពេល​ក្រោក​ពី​គេង។ រាង​កាយ​មើល​ទៅ​ហត់នឿយ ភ្នែក​ឡើង​រូង​ចូល​ក្នុង ហើយ​មាន​រង្វង់​ខ្មៅ​ជុំវិញ​ទៀត។

៥.ផល​ប៉ះពាល់​លើ​ស្បែក

ជំងឺ​ត្រអក ជំងឺ​ស្បែក​របក​ក្រហម នឹង​កើត​ឡើង ហើយ​ក៏​មាន​ឡើង​កន្ទួល រមាស់​ទៀត​ផង៕

រូបតំណាង

ចុចអាន៖អ្នក​ដែល​នាំ​គ្នា​ទៅ​ត​រោម​ភ្នែក បើ​ឃើញ​លទ្ធផល​ទាំង​នេះ បែប​អន់​ចង់

ប្រភព៖ bestie ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម