វិធី​សាស្រ្ត​កសាង​ទំនុក​ចិត្ត និង​ទទួល​យក​ការ​ផ្លាស់​ប្តូរថ្មីៗ​ក្នុង​ជីវិត

  • 2019-11-21 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​ជីវិត​ មាន​រឿង​ជា​ច្រើន​ដែល​យើង​មិន​អាច​គ្រប់​គ្រង​បាន ក្នុង​នោះ​ក៏​មាន​ការ​ផ្លាស់​ប្តូរ​ផង​ដែរ។ ការ​ផ្លាស់​ប្តូរ​មិន​មែន​ជា​រឿង​អាក្រក់​ទាំង​អស់​នោះ​ទេ​ គ្រាន់​តែ​វា​ពិបាក​នឹង​ទទួល​យក​បន្តិច​ពី​ដំបូង។ ការ​ផ្លាស់​ប្តូរ​ធ្វើ​ឱ្យ​យើង​អាច​បោះ​បង់​រឿង​ចាស់​ចោល​បាន​ខ្លះ​ និង ធ្វើ​ឱ្យ​ដឹង​ថា​ខ្លួន​​រឹងមាំ​ប៉ុណ្ណា។ ខាង​ក្រោម​នេះ​ជា​គន្លឹះ​ខ្លះ​ៗ​ដែល​ជួយ​ឱ្យ​អ្នក​រៀន​ទទួល​យក​ការ​ផ្លាស់​ប្តូរ​ថ្មីៗ​នៅ​ក្នុង​ជីវិត៖

រូបតំណាង

**១. ស្វែង​រកអ្វី​ដែល​អ្នក​ខ្លាច**

ជំហាន​ដំបូង​ដើម្បី​ទទួល​យក​ការ​ផ្លាស់​ប្តូរ​ថ្មី​ គឺ​ត្រូវ​លះបង់​រឿង​អតីតកាល​ចោល​សិន​ ហើយ​ដើម្បី​បោះ​វា​ចោល អ្នក​ត្រូវ​ដឹង​ថា​ តើការ​ផ្លាស់​ប្តូរ​ថ្មីនោះ​វា​ធ្វើឱ្យ​អ្ន​ក​ពិបាក​ទទួល​យក​ត្រង់​ចំ​ណុច​ណា។ ឧទាហរណ៍​ថា​អ្នក​ខ្លាច​បាត់​បង់​ការ​ងារ​មួយ​ដែល​អ្នក​ស្រលាញ់​​ អ្ន​ក​មិន​អាច​ទទួល​យក​បាន​ទេ​បើ​វា​ជា​ការ​ពិត ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា​ការ​បាត់បង់​អ្វី​មួយ​ នឹង​ផ្តល់​ឱ្យ​អ្នក​នូវ​អ្វី​ថ្មី​មូយ​ទៀត ហើយ​អ្វី​ដែល​ថ្មី​នោះ​ វា​អាច​ប្រសើរ​ជាង​អ្វី​ដែល​អ្នក​ធ្លាប់​មាន​នោះ​ទៀត​ក៏​ថា​បាន​។

រូបតំណាង

២. គួរ​ដឹង​ថា​អ្វី​ដែល​អាច​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​អ្នក

គ្មាន​នរណា​ម្នាក់​ទៅ​គ្រប់​គ្រង​រឿង​រ៉ាវ​បាន​គ្រប់​សព្វ​នោះ​ទេ តែ​អ្នក​គួរ​ទទួល​យក​ថា មាន​រឿង​ខ្លះ​វា​ចាំ​បាច់​គង់​កើត​ឡើង ទោះ​ជា​អ្នក​ខំ​ប្រឹង​ទប់​ស្កាត់​វា​មិន​ឱ្យ​កើត​ឡើង​ក្តី។ អ្នក​អាច​ប្រើ​ទស្សនៈ​មួយ​នេះ ដើម្បី​យក​ឈ្នះ​នូវ​ការ​ផ្លាស់​ប្តូរ ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​នៅ​លើ​ឆាក​ជីវិត​មួយ​នេះ។

រូបតំណាង

៣. កុំ​ខ្វល់ខ្វាយ​ច្រើន​ពេក​! ព្យាយាម​ដោះ​ស្រាយ​បញ្ហា​តាម​សម្រួល​ទៅ

ពេល​ខ្លះ ការ​ព្រួយ​បារម្ភ​ហួស​ហេតុ​របស់​អ្នក​មិន​អាច​ជួយ​ដោះ​ស្រាយ​អ្វី​បាន​នោះ​ទេ វា​មាន​តែ​បន្ថែម​នូច​បញ្ហា​ដល់​អ្នក​។ អ្នក​គួរ​គិត​ថា យើង​មិន​មែន​ទេវតា​នោះ​ទេ រឿង​ខ្លះ​ដោះ​បាន​ចាំដោះ បើ​ដោះ​មិន​បាន​ទេ បណ្តោយ​តាម​យថាកម្ម​ទៅ​ចុះ ហើយ​ខំ​តាំង​ស្មារតី​ឱ្យ​មាំ​ក្នុង​ការ​ត្រៀម​ទទួល​យក​នូវ​ការ​ផ្លាស់​ប្តូរ​នោះ​ទៅ​ចុះ ៕

ជា​រួម​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ទទួក​យក​នូវ​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ជីវិត មិន​ថា​រឿង​ការ​ងារ គ្រួសារ មិត្តភ័ក្ត ឬ រឿង​ស្នេហា​ក្តី អ្នក​គួរ​ឧស្សាហ៍​ដាស់​តឿន​ខ្លួន​ឯង​ថា​ អ្វីៗ​នៅ​លើ​លោក​នេះ​គឺ​​មិន​ទៀង​ឡើយ ហើយ​មាន​តែ​ការ​ផ្លាស់​ប្តូរ​ទេ​ដែល​មិន​ផ្លាស់ប្តូរ៕

រូបតំណាង

អានបន្ត៖ យល់​អារម្មណ៍​មួយ​នេះ​អត់? ធ្វើ​យ៉ាង​ណា​ក៏​នៅ​តែ​ជា​ជម្រើស​ទី​២​សម្រាប់​គេ

ប្រភព៖ optimalpositivity ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម