មិត្តទាំង ៥ ប្រភេទដែលអ្នកមិនគួរឲ្យពួកគេ ចាកចេញពីជីវិតអ្នក

  • 2019-11-21 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ស្វែង​រកមិត្តភក្តិ​វាជាកា​រងាយ​ស្រួល​ទេ តែ​ការថែ​រក្សាចំណង​មិត្ត​ភាព​ជាមួយ​មិត្ត​ភក្តិ​ទើប​ជាការ​លំ​បាក។ មិត្ត​ភាព​អាចស្ថិត​នៅ​យូរ​អង្វែង​បាន​អាស្រ័យ​ទៅលើ​ការចេះ​ទំនាក់​ទំនងរ​វាង​គ្នានឹ​ងគ្នា។ យ៉ាង​ណា​មិញ ប្រសិន​បើ​អ្នកមាន​មិត្ត​ប្រភេទ​ណា​មួយ​នៅក្នុង​ចំណោម​មិត្ត​ទាំង ៥ ប្រភេទ​នេះ ចូរកុំ​បោះ​បង់​ពួក​គេឲ្យ​សោះ។ មិត្ត​ទាំង​នោះ​រួម​មាន៖

១. មិត្ត​ដែល​មាន​សន្តាន​ចិត្ត

មិត្ត​ប្រភេទ​នេះ ជាមិត្ត​ដែល​តែងតែ​ជួយ​អ្នក​ពេល​ជួប​បញ្ហា​មិន​ថារឿង​លុយ​កាក់ ស្នេហា ការ​សិក្សា​ឬ​រឿង​ផ្ទាល់​ខ្លួន។ គេ​តែង​នៅ​ក្បែរ​អ្នក និង​ផ្តល់ជា​យោបល់​របស់អ្នក ពេល​ត្រូវ​ការ​ជំនួយ។ ហេតុ​ដូច​នេះ ប្រសិន​បើអ្នក​មាន​មិត្ត​ប្រភេទ​នេះ ចូរកុំ​ឲ្យរូប​គេចាក​ចេញ​ឆ្ងាយ​ពីជីវិត​អ្នក​ឲ្យ​សោះ។

២. មិត្ត​ដែលអ្នក​រាប់អាន​ជាយូរ​មក​ហើយ

មិត្ត​ប្រភេទ​នេះ ជាមិត្ត​ដែល​អ្នក​រាប់អាន​តាំង​តែពី​នៅវ័យ​កុមា​រភាព ឬក៏រៀន​តាំង​ពីតូច​មក​ម្ល៉េះ។ តាម​រយៈ​ការស្គាល់​គ្នាក្នុង​រយៈ​ពេល​យូរអាច​ដឹង​បានថា​គេជា​មនុស្ស​ល្អគ្រប់​គ្រាន់​សម្រាប់​អ្នក ព្រោះ​អ្នក​ធ្លាប់​ស្គាល់​គ្នា​យូរ​មក​ហើយ។

រូបតំណាង

**៣. មិត្តដែល​ជួយ​បំផុស​គំនិតរ​បស់​អ្នក​ក្នុង​ជីវិត**

នៅ​ពេល​អ្នក​ជួប​នឹង​បញ្ហា​ស្មុគ​ស្មាញ​ណា​មួយ អ្នក​ប្រហែល​ជាអាច​ធ្លាប់មាន​ការផ្តល់​កម្លាំង​ចិត្ត​និង​ការ​បំផុស​គំនិតពី​មិត្តភក្តិរ​បស់​អ្នក​ជាក់​ជាពុំ​ខាន។ យ៉ាង​នេះហើយ មិនគួរ​គប្បី​ឲ្យមិត្ត​ប្រភេទ​នេះ​ចាក​ចេញ​ពី​ជីវិត​របស់​អ្នក​ឡើយ។

រូបតំណាង

៤. មិត្ត​ដែល​តែងតែ​ដឹង​និង​យល់​ពីអ្នក

មិត្ត​ប្រភេទ​នេះ ប្រហែល​ជាពិបាក​នឹងរ​កណាស់ ពី​ព្រោះ​ថាគេ​ជា​មនុស្ស​ដឹង​ចិត្ត​និង​យល់​ពីរឿង​ក្នុង​ចិត្ត​អ្នក។ គេ​អាច​ដឹង​ថាអ្នក​ចូល​ចិត្ត​ធ្វើ​អី មិន​ចូល​ចិត្ត​ញុំា​អី និង​យល់​ពីបុគ្គលិក​លក្ខណៈ​របស់​អ្នក។

៥. មិត្តរួម​ការងារ

មិនថា​មិត្តភក្តិ​រួម​ការងារ ការសិក្សា​ទេ អ្នក​ហើយ​នឹងគេ​ប្រាកដ​ជាមាន​ទំនាក់ទំ​នងជា​មួយគ្នា​ដោយ​ដឹង​ពី​ភាព​វ័យ​ឆ្លាត ការផ្តល់​ទំនុក​ចិត្ត​លើគ្នា និង​ចេះ​ចែករំ​លែក​គ្នា​ទៅវិញ​ទៅមក។ មាន​មិត្ត​ប្រភេទ​នេះ ចូរកុំ​ឲ្យពួក​គេឃ្លាត​ឆ្ងាយ​ពីអ្នក​ឲ្យ​សោះ ឬអ្នក​អាច​នឹង​បាត់បង់​មិត្ត​ភក្តិ​ល្អៗ។

រូបតំណាង

ចុចអានបន្ត៖

គំនិត​អន់​ថយ ៣​យ៉ាង​ដែល​រារាំង​អ្នក​មិន​​ឲ្យ​ជោគជ័យ​ក្នុង​​ការងារ​

ប្រភព៖ Spiceee ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម