ហៅ​សិស្ស​ស្រី​ឡើង​ក្ដារ​ខៀន​សូត្រ​មេរៀន លោក​គ្រូ​នៅ​ក្រោម​លួច​ដាក់​ទូរសព្ទ​ថត​ខោ​ក្នុង

  • 2019-11-21 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្មាន​តែ​សកម្មភាព​របស់​ខ្លួន​គ្មាន​អ្នក​ណា​ចាប់​អារម្មណ៍ តែ​​ទង្វើ​ទាំង​អស់​របស់​លោក​គ្រូ​នេះ​ត្រូវ​បាន​សិស្ស​ប្រុស​ម្នាក់​ទៀត​ថត​បាន​ទាំង​អស់។

មុន​នេះ​បន្តិច វីដេអូ​ឃ្លីប​ថត​សកម្មភាព លោក​គ្រូ​ម្នាក់​ព្យាយាម​ថត​ខោ​ក្នុង​របស់​សិស្ស​ស្រី​ពេល​នាង​ឡើង​សូត្រ​មេរៀន លើ​ក្ដារ​ខៀន​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ក្ដៅ​ស្លឹក​ត្រចៀក។ តាម​នោះ​ដែរ ហេតុការណ៍​ខាង​លើ​បាន​កើត​ឡើង​នៅ​វិទ្យាល័យ​មួយ​នៅ​ខេត្ត Los Rios ប្រទេស Ecuador។ ភ្លាម​ៗ​នោះ វីដេអូ​ឃ្លីប​នេះ​ត្រូវ​បាន​គេ​ចែក​រំលែក​យ៉ាង​ទូលាយ​លើ​បណ្ដាញ​សង្គម។

យោង​តាម​វីដេអូ​ដដែរ លោក​គ្រូ​វ័យ​កណ្ដាល​រូប​នេះ បាន​បើក​ទូរសព្ទ​ស្រាប់ នៅ​ពេល​ហៅ​សិស្ស​ស្រី​ឡើង​ក្ដារខៀន​សូត្រ​មេរៀន លោក​ក៏​​ចាប់​ផ្ដើម​ថត​យក​ខោ​ក្នុង​របស់​សិស្ស​ស្រី​នេះ​តែ​ម្ដង។

យ៉ាងណាក្ដី សកម្មភាព​ទាំង​ស្រុង​របស់​លោក​គ្រូ​រូប​នេះ ត្រូវ​បាន​សិស្ស​ប្រុស​ម្នាក់​ទៀត​នៅ​ក្នុង​ថ្នាក់​ថត​ជាប់​ទាំង​អស់​ ហើយ​ប្រគល់​ជូន​ក្រួសួង​អប់​រំ​​ប្រទេស​នេះ​ចាត់​វិធានការ។ នៅ​ពេល​នេះ លោក​គ្រូ​ខាង​លើ​ត្រូវ​បាន​គេ​ផ្អាក​ការងារ​ជា​បណ្ដោះ​អាសន្ន​ដើម្បី​ស៊ើប​ថា តើ​មាន​ជន​រងគ្រោះ​ប៉ុន្មាន​នាក់​ហើយ ដែល​ត្រូវ​បាន​លោក​ថត​បែប​នេះ។ យោង​តាម​ក្រសួង​អប់​រំ​ខេត្ត Los Rios នៅ​ក្នុង​ឆ្នាំ​២០១៨​ ក្រសួង​បាន​បញ្ឈប់​លោក​គ្រូ អ្នក​គ្រូ​ចំ​នួន​៩​រូប​ពី​បទ​បៀតបៀន​ផ្លូវ​ភេទ​របស់​សិស្ស​ហើយ៕

ចុចអាន៖ ​ វេរ​លុយ​ឲ្យ​មិត្ត​ស្រី​អនឡាញ​១ម៉ឺន​៥​ពាន់​ដុល្លារ ដល់​ជួប​ខាង​ក្រៅ បុរស​ម្នាក់​ស្ដាយ​ក្រោយ​លែង​ទាន់

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម