ឃ្លាទាំង៥ ដែលអាចជួយរំងាប់អារម្មណ៍អ្នកឈឺចាប់បានល្អបំផុត ក្រោយបែកគ្នា
- 2019-11-21 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃ្លាទាំង៥ ដែលអាចជួយរំងាប់អារម្មណ៍អ្នកឈឺចាប់បានល្អបំផុត ក្រោយបែកគ្នា
ឃ្លាទាំង៥ដែលអាចជួយរំងាប់អារម្មណ៍អ្នកឈឺចាប់បានល្អបំផុត ក្រោយបែកគ្នារ។ កុំទុកឲ្យខ្លួនឯងលង់លក់ក្នុងក្ដីឈឺចាប់យូរពេក។ តែបើអស់មួយរយៈពេល តែអ្នកនៅមិនទាន់ធ្វើចិត្តបានទៀត ៥ឃ្លាខាងក្រោមនេះអាចជួយផ្ដល់ជាកម្លាំងចិត្តបាន។
**១. ចង់បំភ្លេចនរណាម្នាក់ត្រូវរក្សាគម្លាតជាមួយគេ**
ទោះអ្នកណានិយាយអីក៏ដោយ យើងត្រូវធ្វើចិត្តខ្លួនឯងឲ្យមាំ កុំរង្គោះរង្គើឲ្យសោះ។ ទោះពេលខ្លះនឹកខ្លាំងយ៉ាងណាក៏ដោយ ក៏ត្រូវហាមចិត្តខ្លួនឯង កុំឆាត ឬខលទៅគេឲ្យសោះ មានតែវិធីនេះទេ ទើបធ្វើឲ្យអ្នកឆាប់បំភ្លេចរូបគេក្នុងចិត្តបាន។
២. ត្រូវរក្សាភាពស្ងៀមស្ងាត់ បើចង់ផ្ដាច់ទំនាក់ទំនងមួយទាំងស្រុង
សម្រាប់គ្រប់ការសម្រេចចិត្តទាំងអស់ បើអ្នកមានចិត្តទន់ នោះនឹងមិននាំមកជោគជ័យឡើយ រឿងស្នេហាក៏ដូចគ្នា។ បើអ្នកសម្រេចថាចង់កាត់ផ្ដាច់នឹងគេមែនទែនហើយ ទោះគេធ្វើអ្វីក៏អ្នកត្រូវរក្សាភាពស្ងៀមស្ងាត់ដែរ បើពុំដូចនោះទេ នឹងធ្វើឲ្យយើងទន់ចិត្ត ហើយត្រលប់ទៅរកគេវិញ ទៅរកមនុស្សដែលធ្វើឲ្យយើងឈឺចាប់មិនស្រាកស្រាន្ត។
៣. រឿងខ្លះមិនចាំបាច់និយាយចេញ គេក៏យល់
គេតែងឆ្ងល់ថា ហេតុអ្វីអ្នកខ្លះនៅស្ងាត់ៗក៏បែកគ្នា តែពួកគេមិនដឹងទេថា ការពិតគឺមានហេតុផលបង្កប់ទាំងអស់។ នៅពេលស្រលាញ់គ្នាយូរ គ្រាន់តែក្រសែភ្នែកមួយក៏មើលយល់ដែរ មិនចាំបាច់និយាយវែងឆ្ងាយឡើយ។ ដូចនេះរាល់ការបែកគ្នា គឺគេសុទ្ធតែមើលឃើញវាតាំងពីចម្ងាយម្ល៉េះ។ បែកគ្នាស្ងាត់ៗគ្រាន់តែជាវិធីដែលគេទុកមុខឲ្យគ្នាតែប៉ុណ្ណោះ។
៤. មិត្តភាពក្រោយបែកគ្នា? គ្មានទេ កុំស្រមៃ
នៅខាងក្រោយមិត្តភាពមួយ អាចជាមនោសញ្ចេតនាមួយដ៏កក់ក្ដៅ តែខាងក្រោយស្នេហាបែកបាក់មួយ ប្រាកដជាគ្មានទេមនោសញ្ចេតនា។ ឲ្យតែថ្ងៃក្រោយមើលមុខគ្នាចំសិនទៅ ចាំគិតទៀត។ អ្វីដែលហៅថាមិត្តភាពក្រោយស្នេហាបែកបាក់ គ្រាន់តែជារឿងប្រឌិតតែប៉ុណ្ណោះ។
៥. កុំកប់ខ្លួនក្នុងក្ដីទុក្ខ
យុវភាពរបស់មនុស្សម្នាក់ៗគឺខ្លីខ្លាំងណាស់ មិនអាចដោយសារតែមនុស្សម្នាក់ ហើយធ្វើបាបខ្លួនឯងរហូតនោះឡើយ។ អនុញ្ញាតឲ្យខ្លួនឯងរយៈពេលណាមួយដើម្បីកើតទុក្ខ ផុតរយៈនោះហើយ ត្រូវធ្វើអារម្មណ៍ឲ្យដូចដើមវិញ ព្រោះយើងមើលមិនឃើញថាអ្វីកំពុងចាំយើងនៅខាងមុខទេ។ ថ្ងៃស្អែកយើងអាចជួបមនុស្សដែលល្អជាងនេះក៏ថាបាន៕