ស្រីៗបើមាន ៧ ចំណុចនេះក្នុងខ្លួន បុរសហើបជើងទៅណាមិនរួចទេ
- 2019-11-20 10:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗបើមាន ៧ ចំណុចនេះក្នុងខ្លួន បុរសហើបជើងទៅណាមិនរួចទេ
ចំណុចទាំងនេះសុទ្ធសឹងតែជាមន្តសណ្ដំបុរសមិនឲ្យបែកចិត្តទៅណាបាន ដូចនេះបើនារីណានៅក្នុងខ្លួនមានហើយពិតជាអស្ចារ្យណាស់។ ចង់ដឹងថា ៧ យ៉ាងនោះមានអ្វីពិសេសខ្លះ បានជាអាចចងជើងបុរសបាន តាមដានដូចខាងក្រោម៖
១.ចេះតុបតែងខ្លួន៖ មិនមែនសំដៅដល់ការធ្វើខ្លួនហ៊ឺហាមិនឈប់ឡើយ គ្រាន់តែរបៀបរៀបចំខ្លួនឲ្យត្រូវកាលៈទេសៈ។ មនុស្សស្រីដែលអាចតុបតែងខ្លួនបានរៀបរយបែបនេះ បើទោះមិនមានសម្រស់ស្រស់ត្រកាលពេក ក៏បុរសជាប់ចិត្ត។
**២.រស់នៅក្នុងជីវិតរីករាយ**៖ នរណាក៏ដូចគ្នាដែរ តែងចង់រស់នៅក្នុងជីវិតរីករាយ។ មនុស្សប្រុសចង់រស់នៅក្បែរនារីដែលមានភាពស្រស់ស្រាយក្នុងខ្លួន។
៣.ចេះទុកមុខ៖ បុរសត្រូវការបំផុតពីមនុស្សស្រីខ្លួនស្រលាញ់គឺចំណុចនេះឯង។ ការចេះទុកមុខមាត់ឲ្យភាគីម្ខាងទៀតនៅចំពោះមុខអ្នកដទៃ ជាការផ្ដល់កិត្តិយសបំផុត។
៤.មិនជម្នះតែចិត្តខ្លួនឯង៖ មនុស្សស្រីត្រូវចេះសម្របតាមដៃគូ មិនមែនយកតែចិត្តខ្លួនឯងនោះទេ។ បើបុរសណាបាននារីដែលមានចំណុចនេះ គេពិតជារីករាយ ព្រោះក្នុងខ្លួនមិនហត់នឿយតាមយកចិត្តដៃគូ។
៥.មិនប្រកាន់ខ្លួន៖ បុរសចង់បានដៃគូម្នាក់ដែលចេះសម្របខ្លួនជាមួយមនុស្សគ្រប់ប្រភេទ មិនថាគ្រួសារ មិត្តភ័ក្ដិ ជាអ្នកចាស់ និងកូនក្មេង គឺអ្នកអាចចូលខ្លួនទៅប្រាស្រ័យទាក់ទងបានទាំងអស់។
៦.មិនតោងទាម៖ ការតោងទាមបុរសធ្វើឲ្យគេធុញទ្រាន់ទៅវិញទេ។ មនុស្សប្រុសប្រសិនបើចង់ឲ្យទៅ គេប្រាកដជាឲ្យនាំទៅហើយ មិនបាច់សុំ រហូតដល់ថ្នាក់ជាឈ្លោះគ្នា ហើយបើគេឲ្យទៅមែន ក៏ឲ្យទៅទាំងទើសទាល់ដែរ។
៧.មិនសូញសាញច្រើន៖ នារីត្រូវចេះសម្រេចចិត្តឲ្យបានដាច់ស្រេចភ្លាមៗ ធ្វើអ្វីមួយដោយមិនមានការសូញសាញនាំភាពសាំញ៉ាំច្រើន ទើបបុរសៗស្រលាញ់ដកចិត្តមិនរួច៕
ចុចអាន៖កុំបញ្ចេញអាការៈ ៤ យ៉ាងនេះ ព្រោះបង្ហាញថាអ្នកលួចច្រណែនអតីតមិត្តស្រី របស់សង្សារខ្លួន