សញ្ញា​នៃ​ភាព​ឯកា​ដល់​កំពូល គេង​មិន​លក់ បារម្ភ​ពី​រឿង​ដែល​​គ្មាន​ហេតុផល

  • 2019-11-19 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រស់នៅ​​ម្នាក់​ឯង​​មិន​មែន​ជា​បញ្ហា  ប៉ុន្តែ​នៅ​ពេល​អារម្មណ៍​ចាប់​ផ្ដើម​តឹងតែង​ដោយ​គ្មាន​ហេតុ​ផល យើង​ដឹង​ច្បាស់​ថា វា​មិន​មែន​ជា​រឿង​ប្រក្រតី​ឡើយ។ ប្រសិន​បើ​អ្នក​មាន​មុខ​សញ្ញា​ទាំង​នេះ មាន​ន័យ​ថា​ភាព​ឯកា​របស់​អ្នក​គឺ​ស្ថិត​នៅ​ខ្ពស់​ជាង​ការ​​ឯកា​ធម្មតា​ហើយ។

រូបតំណាង

**១. គេង​មិន​លក់​ជា​ច្រើន​យប់​**

ការ​ពិសោធន៍​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​គេង​អត់​លក់​នឹង​កើត​ឡើង​នៅ​ពេល​អ្នក​ឯកា​ខ្លាំង​ពេក។ វេជ្ជបណ្ឌិត Leana Karena បាន​ឲ្យ​ដឹង​ថា​នៅ​ពេល​អ្នក​​ឯកា មិន​មែន​អ្នក​គេង​តិច​ជាង​មុន​ឡើយ តែ​អ្នក​នឹង​ដឹង​ខ្លួន​ច្រើន​ដង​នៅ​ពេល​គេង ដែល​ធ្វើ​ឲ្យ​ការ​គេង​របស់​អ្នក​បាត់បង់​គុណភាព។

២. ភ័យ​ខ្លាច​រឿង​នឹង​អាក្រក់​ជាង​នេះ

តើ​អ្នក​ធ្លាប់​ប្រឆាំង​នឹង​ការ​ភ័យ​ខ្លាច​ដែរ​ឬ​អត់? នៅ​ពេល​អ្នក​ឯកា អរម៉ូន cortisol នឹង​កើន​ឡើង ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​អ្នក​គិត​ច្រើន តែ​មិន​ហ៊ាន​និយាយ​ចេញ​មក។ កត្តា​នេះ​ក៏​ធ្វើ​ឲ្យ​អ្នក​មិន​ស្ងប់​អារម្មណ៍​ដូច​គ្នា ហើយ​ទាំង​ដែល​រឿង​មិន​មាន​អ្វី​សោះ អ្នក​ក៏​នឹង​គិត​ថា​វា​នឹង​ប្រែ​ទៅ​ជា​អាក្រក់​ដូច​គ្នា។

រូបតំណាង

៣. អ្នក​ពិបាក​ប្រឈម​មុខ​នឹង​អ្នក​ដទៃ

ការ​ពិសោធន៍​មួយ​បាន​បង្ហាញ​ឲ្យ​​ឃើញ​ថា នៅ​ពេល​អ្នក​ឯកា​យូរ​ថ្ងៃ​ពេក ជំនាញ​ដែល​ប្រឈម​មុខ​ជាមួយ​មនុស្ស​ក្នុង​សង្គម​របស់​អ្នក​នឹង​ធ្លាក់​ចុះ។ ​បណ្ដាញ​ទំនាក់ទំនង​របស់​អ្នក​ក៏​ធ្លាក់​ចុះ​ដូច​គ្នា។ ប្រសិន​បើ​​អាការៈ​នេះ​កើត​ឡើង​យូរ អ្នក​អាច​នឹង​លែង​ហ៊ាន​ប្រឈម​មុខ​នឹង​មនុស្ស​ចម្លែក​ក៏​ថា​បាន។ ដូច​នេះ អ្នក​គួរ​ចេញ​ក្រៅ​ម្ដង​ម្កាល ដើម្បី​កុំ​ឲ្យ​ខ្លាច​មនុស្ស។

រូបតំណាង

៤. អ្នក​លែង​មាន​អារម្មណ៍​ថា​រីករាយ​ពេល​នៅ​ម្នាក់​ឯង

ជា​ធម្មតា នៅ​ពេល​នៅ​ម្នាក់​​ឯង យើង​តែង​មាន​អារម្មណ៍​ថា​ធូរ​ខ្លួន​ក៏​ដូច​ជា​បាន​លំហែកាយ​ជា​ដើម ដ្បិត​គ្មានអ្នក​ណា​ក៏​ដូច​ជា​សំឡេង​រំខាន​ជា​ដើម។ យ៉ាងណាក្ដី ប្រសិន​បើ​ពេល​នៅ​ម្នាក់​ឯង ហើយ​អ្នក​គ្មាន​អារម្មណ៍​ថា​បាន​ស្ងប់​ចិត្ត ផ្ទុយ​មក​វិញ បាន​ត្រឹម​តែ​មិន​សប្បាយ​ចិត្ត​នោះ មាន​ន័យ​ថា​អ្នក​កំពុង​​​ឯកា​ខ្លាំង ហើយ​តែង​ត្រូវ​ការ​ត្រូវ​ការ​អ្នក​កំដរ​​ជានិច្ច៕

ចុចអាន៖ ​ ៣​ កំហុស​ដាច់​ខាត​ត្រូវ​ជៀស​វាង​ពេល​ងូត​ទឹក​ក្នុង​រដូវ​រងារ បើ​មិន​ចង់​គ្រោះ​ថ្នាក់

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម