អ្នក​កំពុង​គិត​ច្រើន​មែនទេ? អាន​ឃ្លា​ទាំង​នេះ អាច​​បញ្ឈប់​ការ​គិត ដោយ​មិន​បាច់​លេប​ថ្នាំ

  • 2019-11-19 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​​ខ្លួន​ប្រាណ​​​នៅ​នឹង​ថ្កល់​មួយ​កន្លែង​មែន​ ចិត្ត​វិញ​រសាត់​អណ្តែត​ទៅ​ឆ្ងាយ ខំ​ទប់​យ៉ាង​​ណា​​ក៏​ទប់​មិន​ឈ្នះ។ ប៉ុន្តែ​​​ត្រូវ​ជឿជាក់​ខ្លួន​ឯង​​ថា​ ​​​អ្នក​មាន​​សមត្ថ​ភាព​គ្រប់គ្រាន់​​​ក្នុង​ការ​គ្រប់​គ្រង​ខួរក្បាល​កុំ​ឲ្យ​គិត​អ្វី​ផ្ដេសផ្ដាស ប្រៀប​បាន​ដូច​ជា​អ្នក​ទប់​ស្កាត់​ ជាតិ​ពុល​កុំ​ឲ្យ​សាយ​ភាយ​ ចូល​ទៅ​​សម្លាប់​​ខ្លួន​ប្រាណ​អី​ចឹង​ដែរ។

រូបតំណាង

- ការ​គិត​ច្រើន​​ហាក់​បី​ដូច​ជា​​ឃុំ​ខ្លួន​​ឯង​នៅ​ក្នុង​គុក​ងងឹត អ្នក​អាច​ដោះ​លែង​ខ្លួន​ឯង​បាន​ដរាប​ណា​​​ឈប់​គិត​​រវើរវាយ​ពី​រឿង​អត់​ប្រយោជន៍​ត​ទៅ​ទៀត។

  • ស្តាប់​ឲ្យ​ជាក់​មុន​ហា​ស្តី​ គិត​ឲ្យ​ច្បាស់​មុន​តប​ត ចាំ​​មើល​បន្តិច​សិន​មុន​រិះគន់​គេ ចេះ​អត់ឱនមុន​បួង​សួង​ចង់​បាន​សុខ ព្យាយាម​សិន​មុន​បោះ​បង់​ចោល។

  • ឈប់​បារម្ភ​ភ័យ​ខ្លាច​​​ជួប​រឿង​មិន​ល្អ សប្បាយ​​​ចិត្ត​ហើយ​គិត​ថា​នឹង​មាន​រឿង​ល្អ​កើតឡើង គិត​ច្រើន មិន​ចំណេញ ថែម​ទាំង​​ធ្វើ​ឲ្យ​មាន​ទុក្ខ​កាន់​តែ​ធំ។

  • លើ​លោក​នេះ​គ្មាន​​​បញ្ហា​​អ្វីធំ​ដែល​​មិន​អាច​​ដោះ​ស្រាយ​ ដូចជា​ការ​គិត​របស់​អ្នក​​ទេ។

  • គិត​ផ្តេសផ្តាស​ច្រើន អ្នក​​មិន​អាច​គ្រប់​គ្រង​អ្វីៗ​ផ្សេង​បាន​ឡើយ ​​អីចឹង​ប្រលែង​ចោល​ខ្លះ​ទៅ។

  • គិត​ច្រើន​ប្រៀប​បាន​ដូច​ខ្យល់ វិលវល់​គ្មាន​ទិសដៅ។

  • កុំ​ធ្វើ​ឲ្យ​ថ្ងៃ​​ថ្មី​មិន​ស្រឡះ ព្រោះ​​​ខ្វាយខ្វល់គិត​ដល់​រឿង​ពី​ម្សិលមិញ។

  • ចិត្ត​ដែល​ស្ងប់​គឺ​ជា​ចិត្ត​​ដែល​មិន​ឲ្យ​ភាព​ភ័យ​ខ្លាច​មក​គ្រប​ដណ្តប់​បាន។

រូបតំណាង

ខាងក្រោមនេះជា ៣ វិធី​ដោះ​ស្រាយ​កុំ​ឲ្យ​គិត​ច្រើន

​១. ផ្សារភ្ជាប់​ខ្លួន​ឯង​ទៅ​នឹង​ធម្មជាតិ

អ្នក​គួរ​ទៅ​កន្លែង​ដែល​មាន​សួន​ផ្កា ឬ​កន្លែង​កំសាន្ត​ណា​បែប​ធម្មជាតិ មាន​ភ្នំ ទឹក​​ធ្លាក់ ទេសភាព​ស្អាត​​ៗ ដើម្បី​បន្ធូរ​អារម្មណ៍ និង​បំភ្លេច​រឿង​​រ៉ាវ​ឥត​បាន​ការ​ចោល​ឲ្យ​អស់។

រូបតំណាង

​២. ទន្ទេញ​ពាក្យ​ល្អៗ​នៅ​ក្នុង​ចិត្ត

បើ​ពិបាក​ខ្លាំង​ក្នុង​ការ​ទប់​មិន​ឲ្យ​គិត អ្នក​អាច​​ទន្ទិញ​ពាក្យ​ល្អៗ​ដូចជា ​​ មិនអីទេៗ ធ្វើ​បានៗ... ព្រោះ​ពាក្យ​ប៉ុន្មាន​ម៉ាត់​នេះ វា​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​​​​ក្នុងការ​គ្រប់​គ្រង​​ចិត្ត​។

​៣. សមាធិ

អ្នក​ដឹង​ទេ​ថា​ការ​សមាធិ ពិត​ជា​ល្អ​​ខ្លាំង​ណាស់​​សម្រាប់​​ធ្វើ​ឲ្យ​ចិត្ត​ស្ងប់ អ្នក​មិន​ចាំ​បាច់​អង្គុយ​តាំង​សមាធិ​ដូច​អ្នក​កាន់​សីល​ក៏បាន​ដែរ សំខាន់​ព្យាយាម​ទប់​ចិត្ត​ឲ្យ​បាន​នឹងន​ កុំ​ចេះ​តែ​រវើរវាយ គ្មាន​ព្រំដែន៕

រូបតំណាង

ចុចអានបន្ត៖

​​​ ​​​​

ប្រភព៖ powerofpositivity ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម