ប៉ាម៉ាក់សម័យថ្មីចាំបាច់ដឹងពីសេវាថែទាំសុខភាពទារក និងកុមារឲ្យបានច្បាស់

  • 2019-11-19 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប៉ាម៉ាក់ទាំងអស់តែងតែ ព្រួយបារម្ភពីសុខភាពកូនៗ ពិសេសគឺទារកទើបកើត ព្រោះប្រព័ន្ធការពាររាងកាយរបស់ពួកគេនៅមិនទាន់រឹងមាំនៅឡើយ ដែលជាមូលហេតុធ្វើឲ្យគេងាយឆ្លងជំងឺផ្សេងៗ និងពិបាកព្យាបាល។ ដូច្នេះ ដើម្បីធានាសុវត្ថិភាព ប៉ាម៉ាក់សម័យថ្មីគួរស្វែងយល់ឲ្យបានច្បាស់ ពីរបៀបថែទាំសុខភាពទារក និងកុមារ និងការចាក់ថ្នាំបង្ការឲ្យបានទៀងទាត់។

ដោយយល់ច្បាស់ពីកង្វល់របស់ឪពុកម្តាយ មន្ទីរពេទ្យអឃីតកោះពេជ្រ មានផ្ដល់ជូននូវសេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺសំខាន់ៗជាច្រើន ដូចជា៖

  • ពិនិត្យ ពិគ្រោះនិងព្យាបាលជំងឺ ទារកទើបនឹងកើត រហូតដល់អាយុ ១៦ឆ្នាំ
  • ថែទាំ ព្យាបាល និង សង្គ្រោះទារកទើបនិងកើត
  • ពិនិត្យ ពិគ្រោះ និងតាមដានការលូតលាស់របស់ទារក និងកុមារគ្រប់វ័យ
  • ចាក់ថ្នាំបង្ការជំងឺគ្រប់ប្រភេទសម្រាប់ទារក និងកុមារ
  • ថតអេកូបេះដូង និងអេកូខួរក្បាលសម្រាប់ទារកនិងកើត
  • ពិនិត្យឈាមកែងជើងទារក រកជំងឺមេតាបូលីសពីកំណើត ៧មុខ
  • ពិនិត្យឈាម និងរូបភាពអមវេជ្ជសាស្ត្រ។

អស់ក្តីបារម្ភពីបញ្ហាសុខភាពកូនតូចៗរបស់លោក-អ្នក ជាមួយសេវាកម្មថែទាំ និងព្យាបាលសុខភាព របស់ មន្ទីរពេទ្យអឃីតកោះពេជ្រ ដែលមានវេជ្ជបណ្ឌិតឯកទេសរោគកុមារ និងទារក ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងបទពិសោធន៍ច្រើនឆ្នាំ។ ធានាទំនុកចិត្តបំផុត ជាមួយលក្ខខណ្ឌល្អៗលេចធ្លោ ដូចជា៖

  • ផ្ដល់សេវាយ៉ាងល្អ ឆាប់រហ័ស និងបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រទំនើបៗ
  • មានមន្ទីរពិសោធន៍ និងរូបភាពអមវេជ្ជសាស្ត្រទំនើប
  • បន្ទប់មានផាសុខភាព និងផ្ដល់សេវា ២៤ម៉ោង។

ដូច្នេះដើម្បីការពារកូនៗពីជំងឺគ្រោះថ្នាក់នានា ម្តាយឪពុកគួរស្វែងយល់ឲ្យបានច្បាស់ពីសុខភាព និងការលូតលាស់របស់កូនជាពិសេសជ្រើសរើសយកមន្ទីរពេទ្យណាដែលគួរឲ្យជឿទុកចិត្ត និងផ្ដល់សេវាកម្មល្អក្នុងការថែទាំទារក និងកុមារ។

មន្ទីរពេទ្យអឃីតកោះពេជ្រ មានផ្តល់ជូនការបញ្ចុះតម្លៃ ៥០% សម្រាប់សេវាពិនិត្យ ពិគ្រោះនិងព្យាបាល (Consultation Only) រហូតដល់បំណាច់ឆ្នាំ ២០១៩ នេះ។

សម្រាប់ការណាត់ជួបជាមួយ វេជ្ជបណ្ឌិតឯកទេស សូមទូរស័ព្ទមកកាន់ ៖ ០១២ ៣២២ ០២៥/០៨៦ ៩៩៩ ៥២៨ ឬ ផ្ញើសារមកកាន់ទំព័រ Facebook មន្ទីរពេទ្យអឃីតកោះពេជ្រ Orchid Koh Pich Hospital

អត្ថបទពេញនិយម